ជារូបមន្តសាមញ្ញ ដែលអ្នកត្រឹមតែប្រើប្រាស់ទឹកឃ្មុំ ហើយផ្សំជាមួយរបស់ធម្មជាតិទាំង ៣ ខាងក្រោម នោះអាចឲ្យអ្នកទទួលបានការស្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពត្រឹមតែ ១ សប្ដាហ៍៖
១) ទឹកឃ្មុំ + ក្រូចឆ្មា
វាត្រូវបានគេរាប់ចូលជារបស់ដែលជួយលើកកម្ពស់ប្រព័ន្ធរំលាយអាហារ និងកម្ចាត់កាកសំណល់ ជាតិពុលក្នុងរាងកាយបានយ៉ាងល្អបំផុត។
វិធីធ្វើគឺងាយ គ្រាន់តែលាយទឹកឃ្មុំ ជាមួយនឹងទឹកក្ដៅឧណ្ហ៍ៗ ហើយច្របាច់ក្រូចឆ្មាចូលប៉ុន្មានចំណិត រួចទទួលទានរៀងរាល់ព្រឹក។ វាមិនត្រឹមតែជួយកម្ចាត់ជាតិខ្លាញ់លើសប៉ុណ្ណោះទេ ទៀតសោតក៏ជួយសម្អាតបំពង់ក និងក្រពះថែមទៀតផង។
២) ទឹកឃ្មុំ + ខ្ញី
ខ្ញីមានភាពក្តៅ ហឹរ មានឥទ្ធិពលក្នុងការដុតបំផ្លាញជាតិខ្លាញ់ដែលលើសជួយឲ្យរាងស្លីម។ ទឹកឃ្មុំលាយជាមួយខ្ញី ត្រូវបានគេទទួលស្គាល់ថា ជាវិធីសម្រកទម្ងន់យ៉ាងឆាប់រហ័សបំផុត។
វិធីធ្វើ៖
លាងនិងហាន់ខ្ញីជាចំណិតតូចៗ រួចចាក់ទឹកក្តៅចូល
បន្ថែមទឹកឃ្មុំសុទ្ធ ១ ទៅ ២ ស្លាបព្រាបាយ ហើយកូរឲ្យសព្វ
ទទួលទានវា ១ ពែងជារៀងរាល់ថ្ងៃមុនចូលគេង ៣០ នាទីឬ ១ ម៉ោង ដើម្បីឲ្យវាអាចទៅជួយដុតខ្លាញ់ក្បាលពោះ ហើយជួយឲ្យអ្នកគេងលក់ស្រួល។
៣) ទឹកឃ្មុំ + ម្សៅរមៀត
រមៀតមានផ្ទុកនូវសារធាតុម្យ៉ាងដែលជួយឲ្យរាងកាយបង្កើនការបម្លែងជាតិខ្លាញ់លើស ទៅជាថាមពល ហើយការពារជាលិកាខ្លាញ់ថ្មី មិនឲ្យមានលូតលាស់ក្នុងរាងកាយ។
វិធីធ្វើ៖
លាយម្សៅរមៀត ១ ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេចូលទៅក្នុងទឹកក្តៅមួយពែង រួចកូរឲ្យសព្វហើយផឹក
ចំណាំ គួរតែទទួលទានមុនពេលទទួលទានអាហារ ឬនៅពេលពោះទទេ។
៤) ទឹកឃ្មុំ + គ្រាប់ជី
គ្រាប់ជី ជាគ្រឿងផ្សំដែលតែងតែមានវត្តមានក្នុងបញ្ជីសម្រកទម្ងន់។ វិធីធ្វើ គឺត្រាំគ្រាប់ជីក្នុងទឹកប្រហែល ១០ នាទី ដើម្បីឲ្យវារីក រួចកូរវាឲ្យកុំជាប់គ្រាប់គ្នា រួចបន្ថែមទឹកឃ្មុំ ២ ស្លាបព្រាបាយ ហើយកូរឲ្យសព្វល្អ សឹមលើកមកទទួលទាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក