មើល​ធ្លុះ​ជោគវាសនា! តើ​អ្នក​មាន​ថ្ងាស​ប្រភេទ​ណា​ ទៅ​ថ្ងៃ​មុខ​អាច​ក្លាយ​ជា​អ្នក​មាន​ដែរ​ទេ?

តាម​ចាស់​បុរាណ​ថ្ងាស​គឺ​ជា​តំបន់​មួយ​លើ​រាងកាយ ដែល​គេ​វាយ​តម្លៃ​ដល់​ភាព​ឈ្លាសវៃ​ពី​កំណើត​របស់​មនុស្ស។ ជាង​នេះ​វា​ក៏​អាច​​ជា​ក្បួន ដែល​គេ​អាច​ទស្សន៍ទាយ​ជោគវាសនា​ទៅ​ថ្ងៃ​មុខ​ផង​ដែរ។

នៅ​ប្រភេទ​ថ្ងាស​ទាំង ៥ ខាង​ក្រោម តើ​អ្នក​ស្ថិត​នៅ​ប្រភេទ​ណា​មួយ? ចម្លើយ​របស់​អ្នក អាច​ឲ្យ​យើង​បង្ហាញ​ការ​ទស្សន៍ទាយ​ដូច​ខាង​ក្រោម៖​

១) ទម្រង់​ថ្ងាស​រាង​អក្សរ M

1

ជា​ទូទៅ​អ្នក​ដែល​មាន​ទម្រង់​ថ្ងាស​រាង​អក្សរ M គឺ​តែងតែ​ជា​មនុស្ស​ឈ្លាសវៃ និង​មាន​ការ​ស្រមើស្រមៃ​ល្អៗ​ជា​ច្រើន​ក្នុង​ជីវិត។ ពួក​គេ​ចូលចិត្ត​ក្រេប​យក​បទពិសោធន៍ និង​មាន​ឆន្ទៈ​មោះមុត​ក្នុង​ការ​អភិវឌ្ឍ ដើម្បី​ទទួល​បាន​ភាព​រីកចម្រើន​ពិត។

ជីវិត​អ្នក​មាន​ទម្រង់​ថ្ងាស​រាង​អក្សរ M ទៅ​ថ្ងៃ​មុខ ច្រើន​តែ​សម្បូរសប្បាយ​ព្រោះ​ពួក​គេ​ខិតខំ​តាំង​ពី​ក្មេង​វ័យ ហើយ​រមែង​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​ការងារ​ខ្ពស់​ជាង​មនុស្ស​ទូទៅ។ បើ​ជា​មនុស្ស ច្រើន​មាន​ទេពកោសល្យ និង​ចេះ​សម្រប​ក្នុង​ការ​រស់នៅ ហើយ​បើ​ជា​មនុស្ស​ស្រី ជា​នារី​ដែមល​នា​ចរិត​លក្ខណៈ​ពេញលេញ។

២) ទម្រង់​ថ្ងាស​រាង​កោង

2

អ្នក​ដែល​ស្ថិត​នៅ​ប្រភេទ​ទី ២ ពួក​គេ​ច្រើន​ជា​មនុស្ស​ដែល​មាន​សិទ្ធិ​អំណាច មាន​ឋានៈ​ខ្ពស់ ​នៅ​ស្ថាប័ន​ការងារ ឬ​ទំនាក់ទំនង​សង្គម។ មនុស្ស​នេះ​ក៏​ត្រូវ​បាន​គេ​ជឿ​ថា ជា​មនុស្ស​រមែង​មាន​អាយុ​វែង​ផង​ដែរ។

៣) ថ្ងាស​បើក​ធំ

3

មនុស្ស​ដែល​មាន​ថ្ងាស​បើក​ធំ ទូលាយ​ស្ថិត​នៅ​ប្រភេទ​ទី ៣ នេះ រមែង​ជា​មនុស្ស​ដែល​មាន​ភាព​ច្នៃប្រឌិត ការ​វិនិច្ឆ័យ​ល្អ និង​ការ​គិត​លើ​រឿងរ៉ាវ​អ្វី​មួយ​យ៉ាង​ល្អិតល្អន់ ក៏​ដូច​ជា​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់។

ពួក​គេ​ឈ្លាសវៃ​ក្នុង​ការ​រកស៊ី មិន​ងាយ​ឲ្យ​នរណា​ខ្សែ​លើ​បាន​ឡើយ។ រាល់​ការ​គិត គឺ​ពួក​គេ​ផ្តោត​លើ​ភាព​ស្មោះត្រង់​ជា​ធំ ហេតុ​នេះ​ហើយ​មិន​ថា​តែ​ក្នុង​អាជីព​ការងារ និង​ការ​រកស៊ី ប្រសិន​បាន​ជួប​ដៃ​គូ​ល្អ គឺ​ជា​ដៃ​គូ​នាំ​លាភ នាំ​សំណាល​ ជួយ​ឲ្យ​ជីវិត​គេ​ទទួល​បាន​ជោគជ័យ​យ៉ាង​ស្រួល​នៅ​រយៈ ពេល​យូរ។

៤) ថ្ងាស​ទាប

4

មនុស្ស​ដែល​មាន​ថ្ងាស​ទាប តូច​ចង្អៀត​ច្រើន​តែ​មិន​សូវ​បាន​ជួប​សំណាង​ល្អ​ប៉ុន្មាន​ទេ​ក្នុង​ជីវិត ហើយ​បើ​ជោគជ័យ​ក៏​ពិបាក​នឹង​សម្រេច​បាន​ដែរ ពោល​គឺ​ទាមទារ​ពេលវេលា​យូរ​ណាស់។ មនុស្ស​ថ្ងាស​តូច​នេះ​សោត ក៏​រមែង​ជា​មនុស្ស​ឯកោ​ផង​ដែរ។

៥) ថ្ងាស​ខ្ពស់

5

ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មនុស្ស​ដែល​មាន​គេ​ស្រលាញ់​រាប់​អាន​ច្រើន ពួក​គេ​មាន​ជំនាញ​ជា​អ្នក​ដឹកនាំ​ពី​កំណើត ​មិន​ថា​តែ​ក្នុង​ជួរ​ការងារ​ណា​មួយ​ឡើយ។ ជាង​នេះ​ពួក​គេ​ក៏​មាន​ភាព​ថ្លៃថ្នូរ​និង​សប្បុរស​ណាស់​ផង​ដែរ។

ដោយសារ​តែ​ទេពកោសល្យ​នៃ​ភាព​ជា​អ្នកដឹកនាំ ឈ្លាសវៃ និង​ពូកែ​ខាង​ទំនាក់ទំនង​នេះ​ហើយ គឺ​នឹង​អាច​នាំ​ឲ្យ​អ្នក​មាន​ថ្ងាស​ខ្ពស់ រមែង​ទទួល​បាន​ជោគជ័យ​និង​សុភមង្គល​ពេញលេញ​ក្នុង​ជីវិត​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក