នៅក្រុមហ៊ុន TikTok យើងប្តេជ្ញាសហការជាមួយមាតាបិតា ឬអាណាព្យាបាល ព្រោះពួកគេអាចជួយត្រួសត្រាយផ្លូវផ្នែកជីវិតឌីជីថលរបស់កូនៗដែលជាយុវជន។ យើងដឹងច្បាស់ថា អាណាព្យាបាល អាចនឹងមានសម្ពាធផ្លូវអារម្មណ៍ ក្នុងការដែលត្រូវព្យាយាមតាមដាននូវការវិវឌ្ឍន៍ ឫកម្មវិធីថ្មីៗនានា ហើយវាក៏មិនមែនជាការងាយស្រួលប៉ុន្មាននោះទេ ក្នុងការនិយាយអំពីសុវត្ថិភាពតាមអនឡាញជាមួយកូនៗដែលជាយុវជនរបស់ពួកគេ។ ឥឡូវនេះ TikTok ចង់ចែករំលែកដំបូន្មាននោះដល់យុវវ័យ និងក្រុមគ្រួសារទាំងអស់នៅកម្ពុជា។
យើងក៏ឮមតិយោបល់ពីយុវវ័យដែលថា ពួកគេចង់ឱ្យសាធារណៈជនបានឮ និងទទួលស្គាល់មតិរបស់ពួកគេ។ យើងចង់ជួយធ្វើឲ្យអ្វីៗទាំងអស់នោះឲ្យមានភាពងាយស្រួល ដោយផ្តល់ការយល់ដឹងជូនដល់អាណាព្យាបាលអំពីការគាំទ្រយុវវ័យ ពីសំណាក់មនុស្សពេញវ័យដែលចាស់ទុំនិងគួរឲ្យទុកចិត្តបានក្នុងដំណើរជីវិតរបស់ពួកគេ ហើយនិងផ្ដល់ដំបូន្មានល្អៗដែលយុវវ័យត្រូវការ សម្រាប់ខ្លួនគេផ្ទាល់។
ក្នុងស្មារតីនេះ យើងកំពុងពង្រីកកម្មវិធី «សុវត្ថិភាពគ្រួសារ» ឫ “Family Pairing” ដោយបន្ថែមនូវដំបូន្មានសម្រាប់មាតាបិតា ដែលត្រូវបានធ្វើឡើងក្រោមកិច្ចសហការជាមួយយុវវ័យ និងអ្នកជំនាញផ្នែកសុវត្ថិភាពយុវវ័យតាមអនឡាញនៅអង្គការ Internet Matters។
បច្ចុប្បន្ន គណនីមាតាបិតា ឬអាណាព្យាបាលដែលភ្ជាប់ទៅនឹងគណនីរបស់អ្នកប្រើប្រាស់ជាយុវវ័យ តាមរយៈកម្មវិធីសុវត្ថិភាពគ្រួសារ នឹងទទួលបានសារជូនដំណឹងដែលជំរុញឱ្យពួកគេស្វែងយល់បន្ថែមអំពីការគាំទ្រដែលយុវវ័យចង់បាន និងអំពីយោបល់របស់ពួកគេពាក់ព័ន្ធនឹងវិធីសន្ទនាអំពីអក្ខរកម្មឌីជីថលនិងសុវត្ថិភាព។
ចាប់ពីថ្ងៃនេះទៅ មាតាបិតា ឬអ្នកថែទាំថ្មីណាដែលអនុញ្ញាតយកជម្រើសកម្មវិធីសុវត្ថិភាពគ្រួសារនឹងទទួលបានការយល់ដឹងទាំងនេះនៅពេលចុះឈ្មោះ ដែលមាននៅផ្នែកមគ្គុទ្ទេសក៍អាណាព្យាបាលនៃមជ្ឈមណ្ឌលសុវត្ថិភាពរបស់យើង។
ខាងក្រោមនេះគឺជាការគាំទ្រ ដែលយុវវ័យចង់បានពីអាណាព្យាបាល នៅពេលពួកគេអនឡាញ៖
1. «ជួយខ្ញុំឱ្យយល់អំពីបទបញ្ញាតិ្ត» - យុវវ័យមិនរំពឹងថាមនុស្សពេញវ័យ ដែលគួរឱ្យទុកចិត្តជាអ្នកជំនាញនៅគ្រប់វេទិកានោះទេ ប៉ុន្តែពួកគេផ្តល់តម្លៃនូវការគាំទ្រណាមួយ ដែលជួយចាត់ចែងគណនីរបស់ពួកគេ។ នេះរួមបញ្ចូលទាំងការជួយក្នុងការពិនិត្យ និងស្វែងយល់អំពីការកំណត់ឯកជនភាព និងសុវត្ថិភាព។ ពួកគេក៏បានប្រាប់យើងដែរថាមាតាបិតា មិនគួរភ័យខ្លាចក្នុងការកំណត់ការត្រួតពិនិត្យឡើយ។ ក្មេងជំទង់រំពឹង ហើយថែមទាំងស្វាគមន៍ការត្រួតពិនិត្យទៀតផង។
«មានពេលជជែកគ្នា» - យុវវ័យចង់មានមនុស្សពេញវ័យដែលគួរឱ្យទុកចិត្តបានចាប់អារម្មណ៍នឹងជីវិត ឌីជីថលរបស់ពួកគេ និងទទួលស្គាល់ថាពិភពអនឡាញមានសារៈសំខាន់ចំពោះពួកគេ។ គួរមានពេលជជែកគ្នា ហើយកុំខ្លាចក្នុងការផ្តើមការសន្ទនា។
«កុំភ័យស្លន់ស្លោ ពេលធ្វើអ្វីមួយខុស» - យុវវ័យមកជួបអ្នក ដើម្បីសុំឲ្យអ្នកជួយ - ពិតជាអស្ចារ្យមែន! ពួកគេអាចមានអារម្មណ៍ថាទន់ខ្សោយ ភ័យខ្លាច ខ្មាស់អៀន ឬតូចចិត្ត ដូច្នេះសូមឱ្យពួកគេដឹងថាអ្នកសប្បាយចិត្តប៉ុណ្ណាដែលពួកគេបានមករកអ្នក ស្តាប់ហេតុផល ដោយគ្មានការចោទគ្នាទៅវិញទៅមក សួរសំណួរ និងផ្តោតលើដំណោះស្រាយ។
«ជឿលើខ្ញុំ» - យុវវ័យដែលទទួលបានទំនុកចិត្តនោះត្រូវតែបង្ហាញថាខ្លួនអាចទុកចិត្តបាន ហើយរំពឹងថានឹងត្រួតពិនិត្យពីមនុស្សវ័យទំទង់ ប៉ុន្តែពួកគេមានអារម្មណ៍ថាសេរីភាពបុគ្គលកាន់តែប្រសើរ គឺសមស្របនៅពេលពួកគេក្លាយជាមនុស្សវ័យជំទង់។ គ្រួសារនីមួយៗមានលក្ខណៈខុសប្លែកគ្នា ហើយថាតើយុវវ័យអាចក្លាយជាអ្នកប្រើបច្ចេកវិទ្យាដោយឯករាជ្យបានលឿនប៉ុណ្ណានោះ ក៏នឹងមានភាពខុសប្លែកគ្នាផងដែរ ប៉ុន្តែប្រសិនបើយុវវ័យរបស់អ្នក ដឹងពីរបៀបរៀបចំវេទិកាដោយសុវត្ថិភាព ហើយពួកគេមករកអ្នកនៅពេលមានបញ្ហាអ្វីមួយ នោះហើយជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ទំនុកចិត្ត។
«គោរពភាពឯកជនរបស់ខ្ញុំ» - ការធ្វើឱ្យមានតុល្យភាពរវាងការរំពឹងទុករបស់យុវវ័ចំពោះភាពឯកជន និងការធានាថា ពួកគេមានសុវត្ថិភាព គឺជាទិដ្ឋភាពដ៏ពិបាកបំផុតមួយរបស់មាតាបិតា ទាំងតាមអនឡាញ និងមិនមែនអនឡាញ។ នេះគឺជារឿងពិបាកមួយនៅពេលដែលយុវវ័យម្នាក់ប្រាប់អ្នកថា ពួកគេមិនចង់ឲ្យអ្នកតាមដានគេនៅលើវេទិកា។ នេះជារឿងធម្មតាពេលយើងបារម្ភថា ពួកគេអាចនឹងធ្វើរឿងអាក្រក់ណាមួយ នៅពេលដែលពួកគេគ្រាន់តែចង់បានសេរីភាពខ្លះ ដើម្បីជជែកជាមួយមិត្តភក្តិដោយមិនមានការត្រួតពិនិត្យ។
Carolyn Bunting នាយកប្រតិបត្តិនៃអង្គការ Internet Matters មានប្រសាសន៍ថា៖ «អង្គការ Internet Matters ជឿជាក់ថាការចូលរួមជាមួយយុវជនក្នុងការសន្ទនាអំពីសុវត្ថិភាពតាមអនឡាញ គឺជាគន្លឹះក្នុងការស្វែងយល់អំពីបញ្ហាប្រឈម និងឱកាសដែលពួកគេជួបប្រទះតាមអនឡាញ។ នេះគឺជាការលើកទឹកចិត្តដែលបានឃើញ TikTok បោះជំហានប្រកបដោយភាពវិជ្ជមាន ដោយគាំទ្រការសន្ទនាដ៏មានអត្ថន័យក្នុងចំណោមក្រុមគ្រួសារ ដើម្បីជួយពួកគេឲ្យប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព។
ខណៈពេលដែលយើងស្វាគមន៍គំនិតផ្តួចផ្តើមថ្មីនេះ ការងារដើម្បីបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់កុមារ និងយុវវ័យតាមអនឡាញ គឺទើបតែចាប់ផ្តើមប៉ុណ្ណោះ ហើយមានរឿងរ៉ាវជាច្រើនទៀតដែលត្រូវធ្វើនៅទូទាំងវិស័យនេះ។ ក្នុងពេលជាមួយគ្នានេះ យើងជំរុញឱ្យមាតាបិតា ផ្ដើមសន្ទនាជាទៀងទាត់ជាមួយកូនៗ របស់ពួកគេអំពីជីវិតឌីជីថលរបស់ពួកគេ នៅពេលពួកគេមានវត្តមាននៅតាមអនឡាញ។ គន្លឹះពីយុវវ័យទាំងនេះ គឺជាវិធីដ៏ល្អដើម្បីចាប់ផ្ដើមការងារនេះ។»