ការចរចារវាងភាគីក្លឹប Real Madrid និង Paris Saint-Germain លើការចង់បាន Kylian Mbappe គឺសម្រេចថា មិនអាចទៅរួចនោះទេនៅទីផ្សារដោះដូររដូវក្តៅនេះ។ ដូច្នេះការចរចាអាចនឹងអូសបន្លាយទៅដល់ខែមករា ឬចុងបញ្ចប់រដូវកាលក្រោយ។
យ៉ាងណាសារក្រោយនេះ ដ្បិត Real មិនអាចយកជើង Mbappe មកលេងរយៈនៅរដូវកាលថ្មី ២០២១/២២ ប៉ុន្តែពួកគេក៏អាចចំណាយលើការចាយវាយ ២០០ លានអឺរ៉ូផងដែរ ព្រោះអីកីឡាករបារាំងនឹងត្រូវផុតកុងត្រានៅរដូវក្តៅឆ្នាំក្រោយ ហើយលឺដំណឹងថា ក្លឹបអេស្ប៉ាញនឹងចរចាលក្ខណៈ Pre-Contract ជាមួយកីឡាករនៅដើមខែមករា មុនសម្រេចបង្ហាញវត្តមានគេនៅខែកក្កដា ឆ្នាំ ២០២២។
វាអាចជាមិនកើតឡើងស្រួលៗដូចការរំពឹងទុកទេ ក្រោយពីសែស្រឡាយម្ចាស់ក្លឹប PSG ព្រះអង្គម្ចាស់ Tamim bin Hamad Al Thani បានបង្ហើបនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នោះថា៖ "Mbappe នឹងបន្តឈរជើងនៅ PSG រដូវកាលថ្មីនេះ ហើយក្លឹបនឹងបើកការចរចាម្តងទៀតអំពីការបន្តកុងត្រាថ្មីសម្រាប់គេនៅខែតុលាខាងមុខ ដើម្បីបន្តជើងគេដល់ឆ្នាំ ២០២៥ ដូច្នេះគ្រប់យ៉ាងអាចជានឹងល្អប្រសើរ ជាងការដែលត្រូវរបូតគេដោយឥតតម្លៃខ្លួន"។
វានឹងធ្លាក់ទៅលើការសម្រេចចិត្តរបស់ Mbappe ថាគេចង់បន្តនៅ PSG ទៀតឬយ៉ាងណា? បើគេព្រម នោះគេនឹងទម្លាក់ចុងប៊ិចចុះហត្ថលេខាលើកុងត្រាថ្មីនៅខែតុលាដូចការលើកឡើងខាងលើ ហើយបើគេស្ម័គ្រស្មោះចង់ផ្ទេរទៅ Real Madrid នោះនឹងរង់ចាំដល់ខែកញ្ញា ហើយប្រកាស Pre-Contract តែម្តង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក