ក្រោយចាយពេលរាប់ឆ្នាំនៅក្លឹបអង់គ្លេស Chelsea ទីបំផុតកីឡាករ Tammy Abraham បានសម្រេចការផ្ទេរមកជួបអតីតគ្រូចាស់លោក Jose Mourinho នៅក្លឹបថ្មី AS Roma ហើយការផ្ទេរមកសារនេះ គេឃើញកីឡាករអង់គ្លេសបានបង្កើតសមិទ្ធផលគួរឲ្យចាប់អារម្មណ៍តាំងពីបើកឆាក។
កីឡាករដែលមានតម្លៃខ្លួន ៤០ លានអឺរ៉ូ បានបង្ហាញខ្លួនជាប់លាប់នៅក្លឹប Roma ហើយចាយពេល ៣ ប្រកួតជាង ២១៦ នាទី គេរកបាន ១ គ្រាប់និង Assist ២ លើក។ បច្ចុប្បន្ននៅតារាង Serie A ក្លឹប Roma ឈរលេខ ៣ មាន ៦ ពិន្ទុពេញ។
ទៅមើលការវាយតម្លៃពិន្ទុចេញពី WhoScored ក៏បានដាក់ចំណាត់ថ្នាក់កីឡាករលេងល្អបំផុតនៅរយៈពេលចុងក្រោយ ដោយវាយតម្លៃផ្អែកតាមទម្រង់លេង និងជ័យជម្នះដែលពួកគេសម្រេចបាន។ លទ្ធផលបានចេញមកគួរឲ្យភ្ញាក់ផ្អើល ដោយ Abraham ឈរនៅកម្រិតប្រហាក់ប្រហែលនឹង Mbappe ហើយនាំមុខទាំង Haaland ថែមទៀត។
ខាងក្រោមយើងបង្ហាញឈ្មោះកីឡាករទាំង ១០ រូបដែលទទួលបានពិន្ទុវាយតម្លៃ (Rating) ខ្ពស់បំផុត៖
១០) Filip Duricic (Sassuolo) ៨,២២ ពិន្ទុ
៩) Erling Haaland (Dortmund) ៨,២៥ ពិន្ទុ
៨) Amine Gouiri (Nice) ៨,២៥ ពិន្ទុ
៧) Jordan Veretout (AS Roma) ៨,២៥ ពិន្ទុ
៦) Felipe Anderson (Lazio) ៨,៣០ ពិន្ទុ
៥) Tammy Abraham (AS Roma) ៨,៣០ ពិន្ទុ
៤) Kylian Mbappe (Paris Saint-Germain) ៨,៤៣ ពិន្ទុ
៣) Mattia Zaccagni (Hellas Verona) ៨,៤៧ ពិន្ទុ
២) Robert Lewandowski (Bayern Munich) ៨,៧៦ ពិន្ទុ
១) Michail Antonio (West Ham United) ៨,៨៤ ពិន្ទុ
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក