សុខភាពរាងកាយ គឺជាកត្តាកំណត់នៅអាយុជីវិតរបស់អ្នក ហើយបើអ្នកចង់បានអាយុវែង ក៏ទាមទារឲ្យសុខភាពរបស់យើងដំណើរការទៅល្អដូចគ្នា។ ការទទួលទានជាផ្នែកសំខាន់មួយ ហើយក្បួនទទួលទានអាហារទាំង ៦ ខាងក្រោម បើអ្នកអនុវត្តជាប់លាប់ នោះដូចជួយពន្យារអាយុអ្នកបាន ២០ ឆ្នាំ៖
១) ទទួលទានចន្លោះពី ៤-៦ ម៉ោង
កុំទទួលទានអាហារជាប់ម៉ោងគ្នាពេក ដោយប្រសិនចង់ឲ្យក្រពះរំលាយអាហារបានល្អ គឺត្រូវដាក់ចន្លោះប្រហែល ៤-៦ ម៉ោង ដែលវាជាពេលវេលារំលាយបានល្អបំផុត។
២) កុំបរិភោគតក់ក្រហល់
កុំទទួលទានដោយភាពតក់ក្រហល់ ព្រោះវាអាចបង្កផលប៉ះពាល់ខ្លាំងដល់ក្រពះរបស់អ្នក ដូច្នេះត្រូវទំពាយឺតៗ ដោយជាធម្មតាអាហារពេលថ្ងៃត្រង់យ៉ាងតូចក៏គួរចាយពេល ១៥-២០ នាទីហើយអាហារពេលយប់អាចថា ៣០ នាទី។
៣) មានទឹកស៊ុបអមជាមួយ
ពេលទទួលទាន គួរទម្លាប់មានទឹកស៊ុបអមជាមួយ ព្រោះវាមានទាំងជីវជាតិ ហើយធ្វើឲ្យតុល្យភាពនៃអាហារគោក និងទឹករលាយស្មើគ្នាល្អ។
៤) ផ្លាស់ប្តូររបបអាហារ
កុំបរិភោគអាហារដដែលៗ ព្រោះយូរទៅវាធ្វើឲ្យរាងកាយបាត់បង់តុល្យភាពនៃអាហារូបត្ថម្ភ។ ឧទាហរណ៍ថា ប៉ុន្មានថ្ងៃជាប់អ្នកទទួលទានបាយ អ៊ីចឹងរកពេលណាមួយទទួលទានបបរ គុយទាវ ក៏ដូចគ្នាទៅនឹងសាច់ កុំរកតែសាច់មួយប្រភេទជាប់ថ្ងៃគ្នា ពោលគួរមានការផ្លាស់ប្តូររវាងជ្រូក មាន់ ត្រី ហើយផ្លាស់ប្តូរទៅអាហារដូចជាទឹកដោះគោជូរ ឈីស ឬលាយនៅបន្លែថ្មីៗមួយចំនួន។
៥) កុំទទួលទានបាយដែលក្តៅពេក
បំពង់អាហារជាទូទៅមិនអាចទ្រាំទ្រនៅសីតុណ្ហភាពអាហារដែលលើសពី ៦០ អង្សាសេនោះទេ ដូច្នេះគួរតែទុកវាឲ្យនៅចន្លោះ ១០ ទៅ ៤០ អង្សាសេល្អបំផុត។ ឧទាហរណ៍៖ កុំទទួលទានបាយដែលទើបដាំពុះក្តៅខ្លាំងពេក សម្លក្តៅពេក គួរទុកវាបាន ២-៣ នាទីឲ្យវាចុះសីតុណ្ហភាពសឹមលើកមកទទួលទាន។
៦) សម្រាករយៈពេល កន្លះម៉ោងក្រោយទទួលទាន
កុំធ្វើសកម្មភាពធ្ងន់ដូចជាហាត់ប្រាណ ឬលើករបស់ធ្ងន់ណាមួយ ក្រោយទើបទទួលទានអាហាររួចរាល់។ គួរទុកចន្លោះសម្រាករយៈពេល ៣០ នាទី ហើយបើចង់ធ្វើគឺធ្វើបានត្រឹមការងារស្រាលៗដូចជាសម្អាតតុ លាងចាងអ្វីជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក