អត្ថប្រយោជន៌ផ្លែល្ហុង ចំពោះការថែក្សារសម្រស់ និងសុខភាព

ផ្លែល្ហុង គឺជាផ្លែឈើគ្រប់រដូវដែលផ្តល់ឱ្យរាងកាយនូវសារធាតុចិញ្ចឹមសំខាន់ៗ និងមានផ្ទុកទៅដោយវីតាមីន A ខ្ពស់។ ការទទួលទានផ្លែល្ហុងជាប្រចាំជួយព្យាបាលបញ្ហាទាក់ទងនឹងចក្ខុវិស័យ ក៏ជាគ្រឿងផ្សំសំខាន់នៅក្នុងផលិតផលចំពោះការថែរក្សាស្បែក និងសក់ជាច្រើនប្រភេទផងដែរ។ តាមការស្រាវជ្រាវបានរកឃើញថាផ្លែល្ហុងមានអត្ថប្រយោជន៏ជួយថែសម្រស់របស់អ្នកនឹកស្មានមិនដល់។

១

១. ជួយព្យាបាលការរលាកស្បែក

ផ្លែល្ហុង គឺជាគ្រឿងផ្សំអព្ភូតហេតុដែលអាចបំបាត់ស្លាកស្នាម និងសារធាតុពណ៌មិនស្មើគ្នានៅលើស្បែក។ វាមានលក្ខណៈសម្បត្តិធ្វើឱ្យស្បែកស និងថែមទាំងជួយផ្តល់សំណើមដលើស្បែកទៀតផង។ សារធាតុជាច្រើននៅក្នុងផ្លែល្ហុង និងជួយជម្រុះកោសិកាចាស់ៗ  និងជួយបណ្តុះកោសិកាថ្មីៗមកវិញ។

៤

២. ជួយផ្តល់សំណើមស្បែក

ផ្លែល្ហុងពិតជាមានប្រយោជន៍ក្នុងការព្យាបាលបញ្ហាស្បែកស្ងួត និងជួយផ្តល់សំណើមដល់ស្បែករបស់អ្នក។ វាសម្បូរទៅដោយអង់ទីអុកស៊ីដង់ និងអង់ស៊ីមដែលមាននៅក្នុងផ្លែល្ហុងជួយក្នុងការព្យាបាលស្បែកស្ងួត និងរបក។ ការយកផ្លែល្ហុងមកលាបលើមុខរបស់អ្នកធ្វើឱ្យស្បែករបស់អ្នកទន់ និងភ្លឺថ្លា។

៣

៣. ព្យាបាលជំងឺសើស្បែក

ផ្លែល្ហុង គឺជាឱសថធម្មជាតិព្យាបាលដំបៅរលាក និងជំងឺស្បែកបានគ្រប់វ័យ។ ការលាបផ្លែល្ហុងនៅលើតំបន់ស្បែកដែលរងផលប៉ះពាល់ ដើម្បីព្យាបាលស្បែកដូចជាជំងឺស្បែក និងជំងឺស្បែករបកក្រហម។ វានឹងជួយការពារការរមាស់ និងកាត់បន្ថយការឡើងក្រហមនៅលើស្បែក។

២

៤. ជួយឱ្យសក់លូតលាស់ល្អ

អាស៊ីតហ្វូលិក និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែល្ហុងជួយបង្កើនចរាចរឈាមអុកស៊ីសែន និងសារធាតុចិញ្ចឹមដល់សរសៃរសក់អោយលូតលាស់ល្អ និងមានសុខភាពល្អ។ ការទទួលទានផ្លែល្ហុងជាប្រចាំធានាថាអ្នកនឹងទទួលបានសម្រស់ស្រស់ស្អាត  និងមិនប៉ះពាល់ដល់សុខភាព។

៦

៥. ជម្រុញការផលិតខូឡាជែន

ផ្លែល្ហុងមានប្រសិទ្ធភាពបណ្តេញជាតិពុលទាំងអស់ពីរ៉ាឌីកាល់សេរី ដែលបង្កគ្រោះថ្នាក់ដល់ប្រូតេអ៊ីនដែលអសកម្មចេញពីស្បែក។ ហើយវានឹងជួយមកវិញជាមួយការផលិតខូឡាជែន ធ្វើឱ្យអ្នកមានសម្រស់ក្មេងជាងវ័យ ស្បែកភ្លឺថ្លា ថែមទាំងជួយសម្រួលដល់ការបន្ទោរបង់ទៀតផង៕

https://www.netmeds.com/health-library/post/5-amazing-benefits-of-papaya-for-healthy-skin-and-hair

អត្ថបទ ៖ Vorleak / Knongsrok