កីឡាករ Spurs មួយ​រូប ថា Messi ធ្លាប់​ហៅ​ខ្លួន​ឲ្យ​ទៅ​លេង​នៅ Barcelona

ការ​ចាកចេញ​របស់ Lionel Messi ពី​ក្លឹប Barcelona បាន​ធ្វើ​ឲ្យ​ពិភព​បាល់ទាត់​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង តែ​តារា​ឆ្នើម​អាហ្សង់ទីន​ក៏​បាន​រក​ឃើញ​ទ្រនំ​ថ្មី​របស់​ខ្លួន​ភ្លាមៗ​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ជាមួយ​នឹង​ក្លឹប​បារាំង Paris Saint-Germain។

16255771147285

Argentina+v+Paraguay+Group+Copa+America+Brazil+PMUEQUK4xD X

ធ្លាប់​មាន​ដំណឹង​ថា Messi ចាកចេញ ព្រោះ​ដោយសារ​សុំ​ក្លឹប​ឲ្យ​ទិញ Cristian Romero មិន​បាន ដល់​ឥឡូវ​សាមី​ខ្លួន​ខាង​ខ្សែ​ការពារ​របស់​ក្លឹប Tottenham Hotspur ចេញ​មក​បកស្រាយ​ហើយ រឿង​ M10 ធ្លាប់​ចង់​ឲ្យ​ខ្លួន​ទៅ Barcelona គឺ​វា​ជា​ការ​ពិត។

និយាយ​ប្រាប់ Radio AM 550 ខ្សែ​ការពារ​ឆ្នើម​របស់​ជម្រើស​ជាតិ​អាហ្សង់ទីន​និយាយ៖ "ជា​ការ​ពិត​ដែល Messi ចង់​បាន​ខ្ញុំ​ទៅ​ក្រុម​របស់​គាត់ គឺ​ទៅ​ចូលរួម​នៅ Barcelona ហើយ​ទៅ​មើល PSG ពេល​នេះ​បាន​កសាង​ក្រុម​មួយ​ដ៏​អស្ចារ្យ តែ​ខ្ញុំ​ក៏​រាង​សោកស្តាយ​បន្តិច​ដែរ​ ដែល​គាត់​ចាកចេញ​ ព្រោះ​ខ្ញុំ​ចង់​​ឃើញ​គាត់​នៅ​ទី​នោះ​រៀង​រហូត ចុង​ក្រោយ​ខ្ញុំ​មាន​តែ​ជូនពរ​ឲ្យ​គាត់​ជួប​តែ​រឿង​ល្អ ព្រោះ​គាត់​ជា​មនុស្ស​ល្អ​ម្នាក់ ហើយ​សង្ឃឹម​ថា​គាត់​អាច​ឈ្នះ​គ្រប់​យ៉ាង​ជាមួយ​កីឡាករ​អាហ្សង់ទីន​ដទៃ​ទៀត​នៅ​ទី​នោះ"។

Skysports Cristian Romero Tottenham_5470417

គួរ​ឲ្យ​ដឹង​ដែរ​ថា Romero គឺ​ជា​កីឡាករ​របស់​ក្លឹប Atalanta ទេ តែ​ទើប​ត្រូវ​បាន​ក្លឹប Spurs ចរចា​ខ្ចី​ជើង​មួយ​រដូវ​កាល ​មុន​រយៈ​ពេល ៤ ​ថ្ងៃ​នៃ​ការ​ប្រកាស​ចែក​ផ្លូវ​របស់​តារា​ឆ្នើម​វ័យ ៣៤ ឆ្នាំ​ពី​ក្លឹប Barcelona៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក