វេទិកា៖ TikTok
តំបន់៖ កម្ពុជា
ខែ៖ សីហា
Httpool៖ ការរៀបចំយុទ្ធនាការTikTokដំបូងរបស់អ្នក
ការចង្អុលបង្ហាញពី Httpool អំពីវិធីរៀបចំយុទ្ធនាការTikTok៖
ការរៀបចំយុទ្ធនាការTikTokដំបូងរបស់អ្នក
TikTok Ads Manager គឺជាឧបករណ៍ដ៏មានឥទ្ធិពលនិងងាយស្រួលប្រើ សម្រាប់ឲ្យយើងអាចភ្ជាប់ទំនាក់ទំនងទៅកាន់ទស្សនិកជន នៅទូទាំងពិភពលោក។ បន្ទាប់ពីគណនីរបស់អ្នកត្រូវបានបង្កើតនិងអនុម័ត អ្នកនឹងអាចចាប់ផ្ដើមជំហានដំបូងនៃការផ្សាយពាណិជ្ជកម្មនៅលើ TikTokបានហើយ ពោលគឺជំហានរៀបចំយុទ្ធនាការដំបូងរបស់អ្នក។
ប្រសិនបើអ្នកមិនទាន់បានធ្វើដូច្នេះទេនោះ អ្នកអាចចំណាយពេលបន្តិចបន្តួចដើម្បីសិក្សាអំពី TikTok Ads Manager។ សូមសាកល្បងចូលមើលមុខងារផ្សេងៗ ដើម្បីជំនួយឲ្យអ្នកកាន់តែឆាប់ចាប់បាននឹងវិធីប្រើវេទិកានេះ។ នៅពេលចាប់ប្រើដំបូង អ្នកប្រហែលជាឆ្ងល់ច្រើន (អ្នកប្រើប្រាស់ភាគច្រើន គឺបែបនេះ) តែសូមកុំបារម្ភ ព្រោះពួកយើងរង់ចាំជួយចង្អុលបង្ហាញអ្នក ម្ដងមួយជំហានៗ។
យើងនឹងចាប់ផ្ដើមពីចំនុចសំខាន់បំផុត២នៃយុទ្ធនាការTikTokរបស់អ្នក។ ចំនុចនោះគឺ គោលបំណង និង ថវិកា។
គោលបំណងរបស់យុទ្ធនាការរបស់អ្នក គឺជាអ្វីដែលអ្នកចង់ឲ្យសាធារណៈជនធ្វើ នៅពេលដែលពួកគេឃើញការផ្សាយពាណិជ្ជកម្មរបស់អ្នក។ តើអ្នកចង់ឲ្យពួកគេចូលមើលវេបសាយរបស់អ្នកឬ? ឬទិញផលិតផល? ឬមួយ អ្នកគ្រាន់តែចង់បង្ហាញម៉ាកសញ្ញារបស់អ្នក ឲ្យគេបានឃើញច្រើននាក់បំផុត? នៅក្នុង TikTok Ads Manager អ្នកនឹងឃើញមានគោលបំណង៣ផ្នែក គឺការស្គាល់ដឹងឮ ការពិចារណា និងការបង្កើតអតិថិជនថ្មី។
ខាងក្រោមនេះ គឺជាសេចក្ដីសង្ខេបអំពីគោលបំណងដែលអ្នកអាចជ្រើសរើសបាន៖
👁. ការស្គាល់ដឹងឮ
ការផ្សាយទៅដល់៖ ឲ្យគេបានស្គាល់អ្នកកាន់តែច្រើន ដោយការផ្សាយពាណិជ្ជកម្មទៅកាន់មនុស្សច្រើននាក់បំផុត។
🧠 ការពិចារណា
- ការចូលមើល៖ នាំមនុស្សទៅកាន់កន្លែងណាមួយក្នុងវេបសាយ ឬ app របស់អ្នក ដូចជាផ្ទាំងពាណិជ្ជកម្ម ឬ ផ្ទាំងអត្ថបទផ្សព្វផ្សាយ។
- ដំឡើងapp៖ នាំមនុស្សទៅកាន់app store ដើម្បីឲ្យគេអាចមើលឃើញសេចក្ដីលម្អិតរបស់appរបស់អ្នក ហើយដោនឡូតវា។
- ចំនួនអ្នកមើលវីដេអូ៖ បង្កើនចំនួនអ្នកមើលវីដេអូរបស់អ្នក ដោយបង្កើនជាអតិបរមានូវចំនួនទស្សនិកជនដែលងាយនឹងចូលមើលវីដេអូរបស់អ្នកជាងគេ។
- Lead generation៖ អនុញ្ញាតឲ្យអតិថិជន ផ្ដល់ព័ត៌មានទំនាក់ទំនងដល់អ្នក តាមTikTokដោយផ្ទាល់តែម្ដង។
🛒. ការបង្កើតអតិថិជនថ្មី
ជំរុញឲ្យអ្នកប្រើប្រាស់ ធ្វើសកម្មភាពណាមួយនៅលើវេបសាយរបស់អ្នក ដូចជាការបញ្ចូលទំនិញណាមួយទៅក្នុងបញ្ជីទិញ ការចុះឈ្មោះភ្ជាប់ព្រឹត្តិប័ត្រព័ត៌មានរបស់អ្នក ឬធ្វើការទិញទំនិញណាមួយ។
ម្ចាស់អាជីវកម្មជាច្រើន ចង់បានគោលបំណងគ្រប់មុខដែលបានរៀបរាប់ខាងលើ ប៉ុន្តែវាជាការចាំបាច់ណាស់ដែលអ្នកគួរជ្រើសរើសជម្រើសដែលសាកសមបំផុត ទើបអ្នកអាចទទួលបានលទ្ធផលដែលអ្នកចង់បាន។ ជាការពិតទៅ វាមិនមានក្បួនតម្រាជាក់លាក់ណាមួយអំពីចំនុចនេះទេ ប៉ុន្តែអ្វីដែលអ្នកអាចធ្វើបាននោះ គឺត្រូវកំណត់ និងសម្រឹតសម្រាំងចំនុចអាទិភាពសំខាន់ៗ ដោយពិចារណាទៅលើសំណួរខាងក្រោមនេះ៖
- តើអាជីវកម្មរបស់អ្នក មានគោលបំណងអ្វី? តើគោលបំណងមួយណា ដែលសាកសមនឹងគោលបំណងទាំងនេះជាងគេ?
- កំណត់ទស្សនិកជនគោលដៅ៖ តើពួកគាត់កំពុងឈរក្នុងចំនុចណានៃតារាងអតិថិជន? តើពួកគាត់ស្គាល់ម៉ាកសញ្ញារបស់អ្នកឬទេ? បើមិនស្គាល់ទេ អ្នកប្រហែលជាត្រូវពង្រីកការផ្សាយ។ តើគេធ្លាប់ឮពីអ្នកនិងចង់ស្វែងយល់បន្ថែមឬទេ? អ្នកប្រហែលជាត្រូវពង្រឹងបន្ថែមលើផ្នែក ការចូលមើល ការដំឡើងapp ឬ ចំនួនអ្នកមើលវីដេអូ។ តើគេបានគិតថាចង់សាកល្បងទិញផលិតផលរបស់អ្នក ឬ ចុះឈ្មោះឬទេ? ចូររើសយកគោលបំណង ការបង្កើតអតិថិជនថ្មី។
- តើអ្នកចង់បង្ហាញអត្តសញ្ញាណនៃម៉ាកសញ្ញារបស់អ្នក និងធ្វើឲ្យអតិថិជនចង់ស្វែងយល់ពីអ្នកឬទេ? ជម្រើស ចំនួនអ្នកមើលវីដេអូ ជាជម្រើសដ៏ល្អសម្រាប់ផ្សព្វផ្សាយស្ទីល បេសកកម្ម និងចំនុចលេចធ្លោនៃម៉ាកសញ្ញារបស់អ្នក។
- តើអ្នកចង់ឲ្យម៉ាកសញ្ញារបស់អ្នក ដក់ក្នុងចិត្តអតិថិជនឬទេ? ជម្រើស ការផ្សាយទៅដល់ ជាជម្រើសសាកសម មិនថាម៉ាកសញ្ញានោះ មានឈ្មោះល្បីល្បាញហើយក៏ដោយ។
- តើម៉ាកសញ្ញារបស់អ្នក ទើបតែចាប់ដំណើរការថ្មីៗទេឬ? ជម្រើស ស្គាល់ដឹងឮ និង ការពិចារណា អាចជួយកសាងថ្នាលដ៏ល្អមួយ សម្រាប់ឲ្យអ្នកអាចសម្រេចលទ្ធផលល្អបំផុត នៅពេលអ្នកធ្វើយុទ្ធនាការ បង្កើតអតិថិជនថ្មី នាពេលអនាគត។
- ចុងក្រោយគេគឺ តើអ្នកមានថវិកាប៉ុន្មាន? នៅពេលអ្នកដឹងថាអ្នកគ្រោងចំណាយប៉ុន្មានទៅលើយុទ្ធនាការ អ្នកនឹងងាយស្រួលសម្រេចថា តើអ្នកគួរចាយលុយនោះ ទៅលើគោលបំណងមួយណា។
កំណត់ថវិការបស់អ្នក
ថវិកាយុទ្ធនាការរបស់អ្នកមានចំនួនជាក់លាក់ ដែលអ្នកនឹងចំណាយដើម្បីផ្សាយពាណិជ្ជកម្ម។ ការកំណត់ថវិការបស់អ្នកនៅលើ TikTok Ads Manager ជួយអ្នកឱ្យគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មបានកាន់តែប្រសើរ វាស់វែងលទ្ធផលនៃការផ្សាយ និងចាត់ចែងការចំណាយធ្វើទីផ្សាររបស់អ្នក។
អ្នកមានជម្រើសដ៏សាមញ្ញចំនួន៣ សម្រាប់កំណត់ចំនួនថវិកាយុទ្ធនាការរបស់អ្នក៖
- ថវិកាប្រចាំថ្ងៃ៖ សំដៅលើចំនួនច្រើនបំផុតនៃថវិកាដែលអ្នកចង់ចំណាយលើយុទ្ធនាការរបស់អ្នកក្នុងមួយថ្ងៃ។ ចំនួននេះត្រូវតែមានយ៉ាងហោចណាស់ ក៏៥០ដុល្លារដែរ។
- ថវិកាសម្រាប់ចាយលើយុទ្ធនាការទាំងមូល៖ គឺជាចំនួនថវិកាដែលច្រើនបំផុត ដែលអ្នកចង់ចំណាយលើយុទ្ធនាការមួយចប់។ បរិមាណនេះត្រូវតែមានចំនួនច្រើនជាង ៥០ដុល្លារគុណនឹងចំនួនថ្ងៃផ្សាយពាណិជ្ជកម្ម។
- មិនកំណត់ចំនួន៖ ប្រសិនបើអ្នកចង់សាកល្បង ឬប្រសិនបើអ្នកចង់កំណត់ថវិកាដាច់ដោយឡែកសម្រាប់ ad group នីមួយៗ (ជាជាងយុទ្ធនាការទាំងមូល) អ្នកអាចជ្រើសរើសយកជម្រើស “មិនកំណត់ចំនួន” នៅពេលកំណត់ថវិកាយុទ្ធនាការរបស់អ្នក។ ជម្រើស “មិនកំណត់ចំនួន” អាចឱ្យប្រព័ន្ធកាន់តែមានភាពបត់បែនក្នុងការធ្វើតេស្ត និងធ្វើឱ្យការផ្សាយពាណិជ្ជកម្មរបស់អ្នកទទួលបានលទ្ធផលប្រសើរបំផុត។
ជ្រើសរើសប្រភេទផ្សាយពាណិជ្ជកម្ម៖ ស្តង់ដារ ឬរហ័ស
តើអ្នកចង់មើលឃើញលទ្ធផលឆាប់ៗតាមដែលអាចធ្វើបានដែរឬទេ? ឬតើអ្នកចង់ពង្រីកវិសាលភាពការផ្សាយពាណិជ្ជកម្មដែរឬទេ? នៅកម្រិត Ad Group អ្នកមានជម្រើសពីរសម្រាប់ល្បឿនផ្សាយពាណិជ្ជកម្ម។
- ស្តង់ដារ៖ ការផ្សាយពាណិជ្ជកម្មរបស់អ្នកនឹងត្រូវបានផ្សព្វផ្សាយក្នុងរយៈពេលកាន់តែយូរយោងទៅតាមទំហំចរាចរណ៍ក្នុងរយៈពេលពេញមួយថ្ងៃ។ ជម្រើសនេះជួយធ្វើឱ្យផលចំណេញពីថវិការបស់អ្នកបានល្អប្រសើរ។
- រហ័ស៖ ការផ្សាយពាណិជ្ជកម្មរបស់អ្នក នឹងត្រូវបានផ្សព្វផ្សាយនៅក្នុងរយៈពេលខ្លីបំផុតតាមដែលអាចធ្វើទៅបាន។ ជម្រើសនេះជួយធ្វើឱ្យលទ្ធផលផ្សាយពាណិជ្ជកម្មរបស់អ្នកបានល្អប្រសើរក្នុងអំឡុងពេលផ្សព្វផ្សាយ។
ឧទាហរហ៍៖ អ្នកដំណើរការការផ្សាយពាណិជ្ជកម្មមួយសម្រាប់រយៈពេលមួយថ្ងៃជាមួយនឹងថវិកាប្រចាំថ្ងៃចំនួន ១.០០០ដុល្លារ។ ចំពោះជម្រើសផ្សាយ “ស្តង់ដារ” ភាគច្រើននៃការផ្សាយពាណិជ្ជកម្មរបស់អ្នកនឹងត្រូវបានគេមើលឃើញនៅពេលល្ងាច ពីព្រោះពេលល្ងាចគឺជាពេលដែលមានចរាចរណ៍ខ្ពស់បំផុត។ ចំពោះជម្រើសផ្សាយ “រហ័ស” ការផ្សាយពាណិជ្ជកម្មរបស់អ្នកនឹងត្រូវបានផ្សព្វផ្សាយឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដោយមិនគិតពីទំហំចរាចរណ៍ឡើយ។
កំណត់យុទ្ធសាស្រ្តដាក់សំណើរបស់អ្នក
ការជ្រើសរើសដ៏សំខាន់មួយផ្សេងទៀតនៅកម្រិត Ad Group គឺត្រូវជ្រើសរើសយុទ្ធសាស្រ្តដាក់សំណើរបស់អ្នកនៅម៉ូឌុល Bidding & Optimization។ ជម្រើសនេះមានពីរប្រភេទធំៗ ដែលរួមមាន៖
- Bid Cap: អ្នកកំណត់បរិមាណអតិបរមាដែលប្រព័ន្ធអាចចំណាយដើម្បីសម្រេចបានលទ្ធផលជាក់លាក់មួយ ដូចជា impression ជាដើម។
- Cost Cap: អ្នកផ្តល់ជូនប្រព័ន្ធនូវការចំណាយជាមធ្យមក្នុងមួយលទ្ធផលដែលវាព្យាយាមសម្រេចបាន។
ទាំងប្រភេទ Bid Cap និង Cost Cap មានបំណងគ្រប់គ្រងការចំណាយក្នុងមួយលទ្ធផល (cost per result) របស់អ្នក។ អ្នកក៏អាចជ្រើសរើសយកជម្រើស Lowest Cost ផងដែរ ដែលមិនតម្រូវឱ្យមានការដាក់សំណើឡើយ។ ផ្ទុយទៅវិញ វាអនុញ្ញាតឱ្យប្រព័ន្ធបង្កើតចំនួនលទ្ធផលដល់កម្រិតអតិបរមាដែលថវិការបស់អ្នកអាចផ្ដល់ឲ្យបាន។ ឧទាហរណ៍ ប្រសិនបើអ្នកចង់សម្រេចបាន Cost per Click ក្នុងបរិមាណទឹកប្រាក់ ១៥សេនឬតិចជាងនេះ នៅពេលនោះអ្នកនឹងត្រូវប្រើ Bid Cap ឬ Cost Cap។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថា អ្នកបានទទួលការចុច (Click) ច្រើនបំផុតដែលថវិកា ១.០០០ដុល្លាររបស់អ្នកអាចផ្ដល់ឲ្យបាន ចូរប្រើជម្រើស “Lowest Cost”។
របៀបធ្វើឱ្យថវិកា TikTok របស់អ្នកទទួលបានលទ្ធផលល្អប្រសើរ
ការសម្រេចចិត្តអំពីថវិការបស់អ្នកអាចមានការលំបាក ជាពិសេសនៅពេលអ្នកទើបតែចាប់ផ្តើមដំបូង។ វាកាន់តែមានភាពងាយស្រួលនៅពេលអ្នកមានបទពិសោធន៍អំពីផ្លែតហ្វមកាន់តែច្រើន ប៉ុន្តែអ្នកចាប់ផ្តើមថ្មីអាចអនុវត្តតាមគន្លឹះខាងក្រោមនេះ នៅពេលពួកគេរៀនធ្វើវា៖
- កំណត់ថវិការបស់អ្នកនៅកម្រិត Ad Group ជាជាងនៅកម្រិតយុទ្ធនាការ ដោយជ្រើសរើសយកជម្រើស “មិនកំណត់ចំនួន” នៅលើទំព័រថវិកាយុទ្ធនាការ។
- សម្រាប់ថវិកា Ad Group របស់អ្នក យើងស្នើឱ្យប្រើ ថវិកាប្រចាំថ្ងៃ ជំនួសឱ្យ ថវិកាមួយចប់យុទ្ធនាការ។
មានវិធីជាច្រើនដើម្បីធ្វើឱ្យថវិការបស់អ្នកទទួលបានលទ្ធផលល្អប្រសើរនៅលើ TikTok Ads Manager ដែលអ្នកអាចគ្រប់គ្រងវាបាននៅពេលអ្នកធ្វើវា ដែលជាចុងក្រោយ វិធីល្អបំផុតដើម្បីរៀនសូត្រពីផ្លែតហ្វមថ្មីណាមួយ គឺត្រូវចាប់ផ្តើមប្រើប្រាស់វា។ នៅពេលអ្នកបានកំណត់គោលបំណង និងថវិការបស់អ្នករួចរាល់ហើយ អ្នកនឹងមានលក្ខណៈគ្រប់គ្រាន់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងអតិថិជនថ្មីដ៏ច្រើន នៅលើ TikTok។