បន្លែ ៤ នេះ​តាម​ធម្មតា​ផ្តល់​ប្រយោជន៍​ច្រើន តែ​បើ​វា​ឡើង​ជាតិ​ល្វីង កុំ​ទទួល​ទាន​ឲ្យ​សោះ

បន្លែ​ទាំង ៤ ខាង​ក្រោម គឺ​មាន​ប្រមូលផ្តុំ​នៅ​អាហារូបត្ថម្ភ​ល្អ​ជា​ច្រើន ប៉ុន្តែ​បើ​សុខៗ​ពេល​អ្នក​ទទួល​ទាន​វា​ឡើង​ជាតិ​ល្វីង នោះ​អ្នក​ត្រូវ​តែ​បោះ​វា​ចោល មិន​ត្រូវ​គិត​ថា​ល្អ ហើយ​បន្ត​ទទួល​ទាន​ឡើយ ដោយសារ​វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ៖

៤) ​ននោង

1

គេ​អាច​ច្នៃ​យក​ទៅ​ឆា​ក៏​បាន ធ្វើ​ជា​សម្ល​ក៏​បាន ហើយ​គេ​ជឿ​ថា​ននោង​ជួយ​ឲ្យ​រាងកាយ​ត្រជាក់ និង​បញ្ចុះ​កម្តៅ។ យ៉ាង​ណា​បើ​វា មាន​សារធាតុ​គីមី​មក​ទំ​លើ​នោះ​ច្រើន​ពេក វា​នឹង​បង្កើត​ជា​ Alkaline Glycoakaloids ដែល​ជា​ជាតិ​ពុល បណ្តាល​ឲ្យ​យើង​មាន​អាការៈ​ក្អួតចង្អោរ ឬ​រាករូស​បាន។

៣) ​ឃ្លោក

ផ្លែ​ត្រឡាច​ជា​ទូទៅ​មាន​ផ្ទុក​នូវ​​វីតាមីន ម៉ាញេសូម កាល់ស្យូម និង​ជួយ​បន្ថែម​ភាព​ធន់​ដល់​រាងកាយ។ យ៉ាង​ណា​បើ​វា​ឡើង​ល្វីង នោះ​មាន​ន័យ​ថា​វា​ផ្ទុក​ជាតិ​ពុល Cucurbitacin ច្រើន​ហើយ ដែល​អាច​នាំ​ឲ្យ​អ្នក​មាន​ជំងឺ​ក្រពះ​ពោះវៀន​យ៉ាង​ងាយ។

២) ​ត្រឡាច

2

ជា​ធម្មតា​វា​មិន​ងាយ​ល្វីង​នោះ​ទេ តែ​បើ​វា​មាន​ផ្ទុក​នូវ​ជាតិ​ពុល Alkaline Glycoakaloids ច្រើន នោះ​អ្នក​នឹង​ទទួល​អារម្មណ៍​ថា អ្នក​កំពុង​ទទួល​ទាន​ត្រឡាច​ដែល​ល្វីង​ដូច​ជា​ម្រះ។ នេះ​កុំ​គិត​ថា​ល្អ ព្រោះ​ប្រតិកម្ម​របស់​វា​អាច​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​អ្នក។

១) ត្រសក់ស្រូវ

5 20

នេះ​គឺ​ជា​អាហារ​ដែល​មាន​ជាតិ​ផ្អែម​ខ្លាំង ហើយ​ពេល​យើង​ទទួល​ទាន​គឺ​ដឹង​ថា​ជា​របស់​អ្វី​តែ​ម្តង។ ប៉ុន្តែ​ប្រភេទ​ត្រសក់​ស្រូវ​ខ្លះ ក្រោយ​ទទួល​ការ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ច្រើន​ពេក វា​នឹង​បណ្តាល​ឲ្យ​ឡើង​ទៅ​ជា​រសជាតិ​ល្វីង ដូច្នេះ​អ្នក​គួរ​តែ​បោះចោល មិន​គួរ​លើក​មក​ទទួល​ទាន​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក