ប្តេជ្ញាពង្រឹងបន្ថែមលើគោលការណ៍សុវត្ថិភាព និងភាពឯកជនរបស់យើងចំពោះ យុវវ័យដែលកំពុងប្រើប្រាស់ TikTok

ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០២១ - មនុស្សគ្រប់ស្រទាប់វណ្ណៈប្រើប្រាស់កម្មវិធី TikTok ដើម្បីកម្សាន្តអារម្មណ៍ បង្កើតភាពសប្បាយរីករាយប្រចាំថ្ងៃ និងចែករំលែកគំនិតច្នៃប្រឌិតរបស់ពួកគេជាមួយមនុស្សដទៃទៀត។ មិនថាតាមរយៈការបើកមើលសៀវភៅដែលត្រូវបានណែនាំនៅលើ ដែលត្រូវបានចេញផ្សាយនាពេលថ្មីៗនេះ #BookTok ឬតាមរយៈការបង្ហាញពីការរកឃើញថ្មីរបស់ពួកគេអំពី #ការជួសជុល (#renovation) នោះឡើយ មនុស្សគ្រប់គ្នាសុទ្ធតែអាចស្វែងរកសហគមន៍របស់ពួកគេនៅលើកម្មវិធី TikTok បាន ហើយគោលដៅរបស់ យើងគឺចង់បង្កើតបរិយាកាសមួយប្រកបទៅដោយសុវត្ថិភាព និងភាពស្វាគមន៍រាក់ទាក់សម្រាប់សហគមន៍ដ៏រស់រវើកនិងចម្រុះលក្ខណៈទាំងនេះ។ ហើយយើងមានគោលដៅនេះចំពោះកម្ពុជាផង និងពិភពលោកទាំងមូលផងដែរ។

នៅលើកម្មវិធី TikTok យើងមានកម្មវិធីគ្រប់គ្រងសុវត្ថិភាព និងការគ្រប់គ្រងឯកជនភាពជាច្រើន ដើម្បីផ្តល់សិទ្ធ អំណាចដល់អ្នកប្រើប្រាស់ ក្នុងការសម្រេចចិត្តថាតើពួកគេចង់ចែករំលែកមាតិការបស់ពួកគេជាមួយអ្នកណា។

យើងក៏ជឿជាក់ថាវាមានសារៈសំខាន់ក្នុងការដែលយើងធានាឲ្យបាននូវការអនុវត្តន៍គោលការណ៍ការពារទុកជាមុន ដែលកាន់តែរឹងមាំ ដើម្បីជួយរក្សាសុវត្ថិភាពដល់យុវជនវ័យជំទង់ ហើយយើងបានបន្តធ្វើការកែប្រែផ្សេងៗ ដើម្បីពង្រឹងគាំទ្របទពិសោធន៍ សមស្របសម្រាប់មនុស្សតាមអាយុ នៅលើកម្មវិធីរបស់យើង។

នេះក៏រួមបញ្ចូលទាំងការកំណត់ ឯកជនភាពតាមលំនាំដើម ចំពោះគណនីដែលជាកម្មសិទ្ធិរបស់អ្នកប្រើប្រាស់ ដែលមានអាយុក្រោម១៦ឆ្នាំ ការបើកឲ្យប្រើប្រាស់កម្មវិធីដូចជា ការផ្ញើសារដោយផ្ទាល់ សម្រាប់តែអ្នកប្រើប្រាស់ដែលមានអាយុចាប់ពី១៦ឆ្នាំឡើង និងអនុញ្ញាតឱ្យ ឪពុក-ម្តាយធ្វើការណែនាំដល់កូនៗដែលជាយុវជនវ័យជំទង់អំពីការប្រើ TikTok តាមរយៈកម្មវិធីគ្រប់គ្រងលក្ខណៈគ្រួសារ (Family Pairing)។

Picture1

ថ្ងៃនេះ យើងសូមណែនាំការផ្លាស់ប្តូរថ្មីមួយផ្សេងទៀត សម្រាប់អ្នកប្រើប្រាស់ដែលមានអាយុពី ១៣ ឆ្នាំរហូតដល់ ១៧ឆ្នាំ ដើម្បីពង្រឹងបន្ថែមទៅលើការការពារទុកជាមុននេះ។ ការផ្លាស់ប្តូរទាំងនេះនឹងផ្ដល់ជូន ដល់អ្នកប្រើប្រាស់របស់យើង ទូទាំងពិភពលោក ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

ការផ្លាស់ប្តូរថ្មីលើការកំណត់ឯកជនភាពក្នុងការផ្ញើសារផ្ទាល់

យើងចង់ជួយយុវវ័យឲ្យធ្វើការសម្រេចចិត្តយ៉ាងសកម្មអំពីការកំណត់ឯកជនភាពរបស់ពួកគេ ដូច្នេះនៅពេលនរណា ម្នាក់មានអាយុពី ១៦ឆ្នាំ រហូតដល់១៧ឆ្នាំចូលរួមជាមួយកម្មវិធី TikTok កម្មវិធីកំណត់ការផ្ញើសារដោយផ្ទាល់ របស់ពួកគេនឹងត្រូវបានកំណត់ជា «គ្មាននរណា» តាមលំនាំដើម។ ដើម្បីផ្ញើសារទៅអ្នកដទៃ ពួកគេនឹងត្រូវប្តូរទៅ ជម្រើសចែករំលែកផ្សេង។

គណនីដែលមានស្រាប់ដែលមិនធ្លាប់ប្រើការផ្ញើសារផ្ទាល់នឹងទទួលបានការស្នើសុំឱ្យពួកគេពិនិត្យឡើងវិញ និងបញ្ជាក់ពី ការកំណត់ឯកជនភាពរបស់ពួកគេ នៅពេលដែលពួកគេប្រើមុខងារនេះលើកក្រោយ។ ការធ្វើបច្ចុប្បន្នភាពទាំងនេះ គឺជាការពង្រឹងបន្ថែមទៅលើការការពារក្នុងមុខងារផ្ញើសារនាពេលបច្ចុប្បន្នរបស់យើង ដូចជាការមិនអនុញ្ញាតឱ្យផ្ញើរូបភាពឬវីដេអូនៅក្នុងសារ និងការបិទមុខងារផ្ញើសារសម្រាប់គណនីអាយុក្រោម១៦ ឆ្នាំ។

សម្រេចចិត្តឲ្យនរណាម្នាក់អាចមើលវីដេអូរបស់អ្នកបាន

ការប្រើ TikTok គឺពោរពេញភាពសប្បាយរីករាយ និងភាពច្នៃប្រឌិត ដូចជានៅពេលដែលយើងជ្រើសរើសភ្លេង ជ្រើសរើស effect និងដាក់តំណភ្ជាប់វីដេអូដែលសាកសម ប៉ុន្តែវាក៏សំខាន់ណាស់ដែរ ដែលយើងត្រូវកំណត់ថា តើវីដេអូ នោះនឹងត្រូវបានចែករំលែកជាមួយអ្នកណាខ្លះ។ ដើម្បីជួយយុវវ័យឱ្យយល់ពីជម្រើសនៃការចែករំលែក ឥឡូវនេះយើងបន្ថែមមុខងារផុសឡើង ឫ (pop-up) ដែលលេចឡើងនៅពេលក្មេងជំទង់អាយុក្រោម ១៦ ឆ្នាំ ត្រៀមនឹងបង្ហោះវីដេអូដំបូងរបស់ពួកគេ ដោយសួរអំពីជម្រើសរបស់ពួកគេ ថាអ្នកណាអាចមើលវីដេអូរបស់គេបាន។ ពួកគេនឹងមិនអាចបង្ហោះវីដេអូរបស់ពួកគេបានទេ រហូតទាល់តែពួកគេធ្វើការជ្រើសរើសជម្រើសណាមួយ។

១

សម្រាប់វីដេអូដែលបង្ហោះជាបន្តបន្ទាប់ទៀត អ្នកបង្កើតវីដេអូ អាចសម្រេចចិត្តមុនពេលបង្ហោះបានថា មានអ្នកណាខ្លះដែលអាចមើលវីដេអូរបស់គេបាន។ គណនីរបស់អ្នកប្រើប្រាស់អាយុពី១៣ឆ្នាំ រហូតដល់ ១៥ ឆ្នាំ ត្រូវបានកំណត់ជាឯកជនភាពតាមលំនាំដើមតែម្ដង ហើយគណនីឯកជន អាចជ្រើសរើសការចែករំលែកមាតិការបស់ពួកគេជាមួយអ្នកតាមដាន ឬមិត្តភក្តិរបស់គេ ព្រោះការកំណត់ «មនុស្សគ្រប់គ្នា» ត្រូវបានបិទ។ មុខងារ Duet និង Stitch ក៏ត្រូវបានបិទសម្រាប់គណនីអាយុក្រោម ១៦ ឆ្នាំផងដែរ។

ជ្រើសរើសអ្នកដែលអាចទាញយកវីដេអូសាធារណៈរបស់អ្នក

យើងកំពុងផ្តល់ខ្លឹមសារបន្ថែម ដើម្បីជួយយុវវ័យអាយុ១៦ឆ្នាំ រហូតដល់១៧ឆ្នាំ ឲ្យយល់ដឹងអំពីរបៀប នៃការទាញយកវីដេអូ ដូច្នេះពួកគេអាចជ្រើសរើសជម្រើសដែលងាយស្រួលបំផុតសម្រាប់ពួកគេ។ ប្រសិនបើ ពួកគេជ្រើសរើសបើកមុខងារនេះ ពួកគេនឹងទទួលបានសារផុសឡើងមួយ ដែលស្នើឲ្យពួកគេបញ្ជាក់អំពី ជម្រើសនោះ មុនពេលអ្នកប្រើប្រាស់ដទៃទៀតអាចទាញយកវីដេអូរបស់ពួកគេបាន។ សូមចំណាំថាការទាញយកត្រូវបានបិទជាអចិន្ត្រៃយ៍លើមាតិកាពីគណនី ដែលមានអាយុក្រោម ១៦ ឆ្នាំ។

២

វិធីសាស្រ្តយកចិត្តទុកដាក់ ចំពោះសារជូនដំណឹង (notifications)

កម្មវិធី TikTok ផ្តល់អាទិភាព និងគាំទ្រសុខុមាលភាពរបស់សមាជិកក្នុងសហគមន៍របស់យើង ជាមួយនឹងមុខងារដូចជា ការគ្រប់គ្រងពេលវេលានៃការប្រើប្រាស់ ដែលអាចត្រូវបានបើកដោយម្ចាស់គណនី ឬ ឪពុកម្តាយ ដែលមានក្នុងមុខងារផ្គូរផ្គងគណនីជាលក្ខណៈគ្រួសារ (Family Pairing)។

យើងចង់ជួយជាពិសេសដល់អ្នកប្រើប្រាស់វ័យក្មេងរបស់យើង ឲ្យបង្កើតទម្លាប់ឌីជីថលវិជ្ជមានតាំងពីដំបូងទៅ ហើយយើងតែងតែពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្នែកកុមារភាពឈានមុខគេ និងអ្នកតស៊ូមតិខាងសុខុមាលភាពយុវជន ដើម្បីអភិវឌ្ឍមុខងារផ្នែកយុវជន (Youth Portal) របស់យើង និងការណែនាំអំពីការការពារការមើលងាយ និងមុខងារផ្សេងទៀតដែលជួយដល់សុខុមាលភាពយុវជន។

ឥឡូវនេះយើងនឹងយកការស្រាវជ្រាវនេះ ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ធ្វើការផ្លាស់ប្តូរដែលកាត់បន្ថយម៉ោង ដែលយុវវ័យ របស់យើងទទួលបានសារជូនដំណឹង។ គណនីដែលមានអាយុចាប់ពី ១៣ឆ្នាំ រហូតដល់ ១៥ឆ្នាំ នឹងមិនទទួលបានសារជូនដំណឹងទេ ចាប់ពីម៉ោង៩ យប់ឡើងទៅ ហើយគណនីដែលមានអាយុចាប់ពី១៦ឆ្នាំ រហូតដល់ ១៧ ឆ្នាំ នឹងត្រូវបិទសារជូនដំណឹងពីម៉ោង១០ យប់។

ការកែប្រែទាំងអស់នេះ បន្តជំរុញការប្តេជ្ញាចិត្តឥតឈប់ឈររបស់យើង ពីព្រោះថា ការការពារសុវត្ថិភាព ឯកជនភាព និងសុខុមាលភាពរបស់សហគមន៍យើង គឺគ្មានដែនកំណត់នោះឡើយ។

យើងកំពុងធ្វើការជាមួយយុវវ័យ អង្គការសហគមន៍ អាណាព្យាបាល និងអ្នកបង្កើតមាតិកា ដើម្បីនាំយកគំនិតថ្មីៗបន្ថែមទៀត ហើយយើងពិតជារំភើបរីករាយក្នុងការចែករំលែកបន្ថែម ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ដើម្បីស្វែងយល់បន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការគាំទ្រយុវជន និងគ្រួសារ អ្នកអាចអានសៀវភៅមគ្គុទ្ទេសក៍អាណាព្យាបាលរបស់យើង។

អំពីTikTok

TikTok គឺជាកម្មវិធីបង្កើតវីដេអូកំសាន្តខ្លីៗឈានមុខ។ បេសកកម្មរបស់យើងគឺដើម្បីជម្រុញភាពច្នៃប្រឌិត និងនាំមកយកភាពត្រេកអរ។ TikTok មានការិយាល័យនៅតាមបណ្ដាប្រទេសដូចជា ទីក្រុង Los Angeles តំបន់ Silicon Valley, ទីក្រុង New York ទីក្រុង London ទីក្រុងParis ទីក្រុង Berlin ទីក្រុងDubai ទីក្រុង Mumbai ប្រទេស Singapore ទីក្រុងJakarta ទីក្រុងSeoul និងទីក្រុង Tokyo

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង

លោក ឆន ភារុណ

010 29 66 17