ក្រុមហ៊ុន ទ្រូម៉ាន់នី ផ្ដល់ជំនួយដល់ពលករខ្មែរនៅប្រទេសថៃ តាមរយៈសេវាផ្ទេរប្រាក់ឥតគិតថ្លៃមកកម្ពុជា!

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនផ្ដល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា កំពុងជួយដល់ពលករខ្មែរនៅប្រទេសថៃ ដែលត្រូវការផ្ទេរប្រាក់ភ្លាមៗមកជូនគ្រួសាររបស់ពួកគាត់នៅកម្ពុជា។ សេវាផ្ទេរប្រាក់តាមឌីជីថលនេះ មិនគិតកម្រៃសេវាទេ។

ការផ្ដល់ជូននេះ មានគោលបំណងបង្ហាត់បង្ហាញប្រជាពលរដ្ឋខ្មែរឲ្យបានជ្រួតជ្រាបអំពីសេវាហិរញ្ញវត្ថុ និងសេវាទូទាត់ប្រាក់តាមឌីជីថល តាមរយៈកម្មវិធីទូទាត់ប្រាក់ក្នុងទូរស័ព្ទដៃដ៏ពេញនិយមរបស់ក្រុមហ៊ុនទ្រូម៉ាន់នី។ គំនិតផ្ដួចផ្ដើមនេះ បានចាប់បើកដំណើរការនៅក្នុងដំណាក់កាលមួយដែល គេកំពុងចាប់អារម្មណ៍ច្រើនទៅលើស្ថានភាពដ៏លំបាកសម្រាប់បងប្អូនពលករខ្មែរ។

ដើម្បីជាការជួយដល់ពលករខ្មែរទាំងឡាយដែលមិនអាចឬពិបាកចេញទៅផ្ញើប្រាក់តាមភ្នាក់ងារនៅខាងក្រៅ ទ្រូម៉ាន់នី មានផ្ដល់សេវាផ្ទេរប្រាក់ដោយឥតគិតថ្លៃភ្លាមៗ ពីប្រទេសថៃ មកកម្ពុជាតាមកម្មវិធីទូរស័ព្ទដៃទ្រូម៉ាន់នីនៅប្រទេសថៃ។

លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានមានប្រសាសន៍ថា៖ “សេវាថ្មីរបស់ទ្រូម៉ាន់នីនេះ គឺបង្កើតឡើងដើម្បីផ្ដល់ជូនប្រជាជនខ្មែរ នូវប្រព័ន្ធទូទាត់ប្រាក់មួយ ដែលមានគុណភាពល្អ និងមានសុវត្ថិភាព។ ហើយទ្រូម៉ាន់នីសង្ឃឹមថា យើងអាចជួយសម្រួលដល់បងប្អូនខ្មែរ ដែលខិតខំរកប្រាក់យ៉ាងហត់នឿយ នៅឯប្រទេសថៃ ដើម្បីចិញ្ចឹមគ្រួសាររបស់ពួកគាត់ ដែលរស់នៅឯស្រុកខ្មែរយើង។”

តាមរយៈប្រព័ន្ធទូទាត់ប្រាក់នៅទូទាំងអាស៊ី ដ៏មានគុណភាព គួរឲ្យទុកចិត្ត និងមានប្រសិទ្ធភាពខ្ពស់របស់ទ្រូម៉ាន់នី សេវាថ្មីនេះអាចប្រើប្រាស់បាន ដោយប្រជាជនកម្ពុជាដែលប្រើកម្មវិធីទូរស័ព្ទដៃទ្រូម៉ាន់នីរបស់ប្រទេសថៃ។

ប្រាក់ដែលផ្ញើតាមកម្មវិធីទូរស័ព្ទដៃទ្រូម៉ាន់នីរបស់ប្រទេសថៃ គឺអាចដកបាននៅតាមភ្នាក់ងារជាង១ម៉ឺនកន្លែង ទូទាំងប្រទេសកម្ពុជាដោយមិនគិតថ្លៃសេវា។

1

ជាការលើកទឹកចិត្តដល់អតិថិជនឲ្យសាកល្បងប្រើសេវាផ្ទេរប្រាក់ឆ្លងប្រទេសនេះ ទ្រូម៉ាន់នី មិនគិតកម្រៃសេវានោះទេ។

លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនទ្រូម៉ាន់នី ចង់ឲ្យបងប្អូនខ្មែរយើងគ្រប់គ្នា អាចប្រើសេវានេះបានយ៉ាងងាយស្រួល ដោយបងប្អូនអាចវេរប្រាក់ភ្លាម នឹងទទួលបានភ្លាម។ ហើយយើងក៏មិនគិតថ្លៃសេវា ទាំងខាងអ្នកផ្ញើ និងអ្នកទទួលផងដែរ។”

ដោយផ្អែកលើបទពិសោធន៍ដ៏រឹងមាំផ្នែកផ្ដល់សេវាហិរញ្ញវត្ថុជាច្រើននៅទូទាំងទ្វីបអាស៊ីនាពេលកន្លងមក ទ្រូម៉ាន់នី រំពឹងថា ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ នឹងសាកល្បងប្រើប្រាស់សេវាផ្ទេរប្រាក់ឆ្លងប្រទេសយ៉ាងរហ័សដែលមិនគិតថ្លៃសេវានេះ។

ដោយគិតចាប់ពីពេលដែលក្រុមហ៊ុនបានចាប់ដំណើរការដំបូងនៅកម្ពុជាកាលពីឆ្នាំ២០១៦មក ទ្រូម៉ាន់នី បានបង្កើតឲ្យមានបណ្ដាញភ្នាក់ងារផ្ទេរប្រាក់ ដ៏ទូលំទូលាយបំផុត នៅកម្ពុជា។

ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារដល់ទៅជាង១ម៉ឺនកន្លែង ដែលរង់ចាំផ្ដល់សេវាហិរញ្ញវត្ថុដ៏មានគុណភាព ជូនដល់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស។

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាផ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍ នាពេលបច្ចុប្បន្ន។

ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេសទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំនៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕