រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ - អ្នកចូលចិត្តលេងហ្គេមអេឡិចត្រូនិចនៅកម្ពុជាឥលូវនេះអាចចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិចដែលមានកម្រិតស្តង់ដារអន្តរជាតិបាន តាមរយៈការចងភាពជាដៃគូថ្មីរវាងក្រុមហ៊ុន Smart Axiata និង ក្រុមហ៊ុន Moonton ដែលជាក្រុមហ៊ុនបង្កើតហ្គេម Mobile Legends: Bang Bang (MLBB)។
កិច្ចសហការថ្មីនេះនឹងនាំយកព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិចដំបូងគេបង្អស់នៅកម្ពុជាឈ្មោះថា «MLBB Professional League» ឬហៅកាត់ថា (MPL) ដែលក្រុមក្នុងស្រុកអាចឈានទៅប្រកួតជាមួយក្រុមខ្លាំងបំផុតក្នុងតំបន់ក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិ និងការប្រកួតដ៏ទៃទៀត។
ព្រឹត្តិការណ៍ប្រកួតនេះនឹងផ្ដល់ឱកាសឲ្យអ្នកចូលចិត្តលេងកីឡាអេឡិចត្រូនិចនៅកម្ពុជា បង្កើនជំនាញរបស់ពួកគេពេញមួយរដូវកាលនៃព្រឹត្តិការណ៍ប្រកួត និងប្រកួតជាមួយកីឡាករក្នុងស្រុក និងកីឡាករអន្តរជាតិឆ្នើមល្អដទៃទៀត។ ព្រឹត្តិការណ៍ប្រកួតនេះក៏មានប្រាក់រង្វាន់សរុបចំនួន ៣ ម៉ឺនដុល្លារ ដែលជារង្វាន់សម្រាប់ជ័យលាភីក្នុងការប្រកួតនេះ។
ជាមួយនឹងការគាំទ្រពីក្រុមហ៊ុន Smart ព្រឹត្តិការណ៍ប្រកួត MPL ត្រូវបានបញ្ជាក់ថានឹងផ្ដើមឡើងរយៈពេលពីររដូវកាលរហូតដល់ឆ្នាំក្រោយ ដោយរដូវកាលដំបូងចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២១ រហូតដល់ខែតុលា ឆ្នាំ២០២១ ។
ក្រុមទាំងអស់ដែលចូលរួមក្នុងការប្រកួតទាំងអស់នឹងធ្វើការប្រកួតប្រជែងដណ្តើមយករង្វាន់សាច់ប្រាក់ នឹងក្លាយជាម្ចាស់ជើងឯកដំបូងគេបង្អស់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិចនៅព្រះរាជាណាចក្រកម្ពុជា និងឱកាសធ្វើជាតំណាងឱ្យប្រទេសកម្ពុជាក្នុងការប្រកួតអន្តរជាតិ M3 នាចុងឆ្នាំនេះ។
ការដាក់ពាក្យសុំចុះឈ្មោះរបស់ក្រុមនឹងបើកក្នុងពេលឆាប់ៗនេះហើយរាល់ការប្រកួត នឹងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក MLBB និងទំព័រហ្វេសប៊ុក Leng by Smart និងទំព័រ YouTube របស់ក្រុមហ៊ុន Smart Axiata។ព័ត៌មានលំអិតទាំងអស់អាចរកបាននៅលើទំព័រ Leng by Smart រួមជាមួយព័ត៌មាននៃជម្រើសហ្គេមផ្សេងៗទៀតដែលផ្តល់ដោយក្រុមហ៊ុន Smart។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «យើងពិតជារំភើបណាស់ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន Moonton ដើម្បីនាំយកព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិចដ៏ធំមួយមកកាន់ប្រទេសកម្ពុជាជាលើកដំបូង។ កីឡាអេឡិចត្រូនិចកាន់តែពេញនិយមក្នុងប្រទេសកម្ពុជា ហើយយើងបានស្តាប់អតិថិជនរបស់យើង ដោយមួយចំនួនធំគឺជាអ្នកចូលចិត្តកីឡាអេឡិចត្រូនិច ដែលចង់ចូលរួមព្រឹត្តិការណ៍ប្រកួតនៅកម្ពុជា ដែលអាចផ្តល់នូវការប្រកួតបែបស្តង់ដារ និងឱកាសពិតប្រាកដសម្រាប់ការលូតលាស់របស់ពួកគេ។»
លោក ថូម៉ាស បន្ថែមទៀតថា៖ «យើងបានគាំទ្រក្រុមអ្នកលេង និងការប្រកួតជាលក្ខណៈបុគ្គលនាពេលកន្លងមក។ ការនាំមកនូវព្រឹត្តិការណ៍ប្រកួតដ៏ធំបែបនេះ ដែលជាកម្រិតលីគ (league) តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន Moonton គឺជាព្រឹតិ្តការណ៍សំខាន់មួយ ហើយក៏ឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ទៅកាន់យុវជនកម្ពុជា និងវិស័យឌីជីថលដែលកំពុងរីកចម្រើននេះ ដែលយើងកំពុងភ្ជាប់អ្នកចូលចិត្តកីឡាអេឡិច ត្រូនិចទៅនឹងហ្គេមនៅទូទាំងបណ្តាញរបស់យើង។»
Trinity Wu ពីក្រុមហ៊ុន Montoon មានប្រសាសន៍ថា៖ «ការចាប់ដៃគូជាមួយក្រុមហ៊ុន Smart ដែលជាដៃគូក្នុងព្រឹត្តិការណ៍ប្រកួតរបស់យើងនៅកម្ពុជា គឺជាជម្រើសមួយដ៏ច្បាស់លាស់ ព្រោះក្រុមហ៊ុន Smart បាន វិនិយោគពេលវេលាការខិតខំ និងធនធានជាច្រើន ដើម្បីពង្រីកវិស័យកីឡាអេឡិចត្រូនិចនៅកម្ពុជា។ យើងពិតជារំភើបរីករាយ ដែលបានធ្វើកិច្ចសហការជាមួយ Smart ដើម្បីនាំយកបទពិសោធន៍ និងការប្រកួតប្រជែងស្តង់ដាអន្តរជាតិមកប្រទេសកម្ពុជា និងអ្នកចូលចិត្តលេងកីឡាអេឡិចត្រូនិចដែលមានទេពកោសល្យទាំងអស់។»
ការប្រកាសអំពីព្រឹត្តិការណ៍ប្រកួតនេះបានធ្វើឲ្យមានការរំភើបយ៉ាងខ្លាំងពីសំណាក់អ្នកចូលចិត្តវិស័យកីឡាអេឡិចត្រូនិចនៅកម្ពុជា ជាពិសេសនៅពេលដែលកីឡាអេឡិចត្រូនិចត្រូវបានដាក់បញ្ចូលទៅក្នុងកីឡា ស៊ីហ្គេម (SEA Games) ដែលកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំ ២០២៣ ។
LeeXin ប្រធាន និងអ្នកគ្រប់គ្រងក្រុម Smart Burn Gaming បានឲ្យដឹងថា៖ «យើងបានចូលរួមក្នុងការប្រកួតកីឡាអេឡិចត្រូនិច និងការប្រកួតប្រជែងសម្រាប់អ្នកចូលចិត្តកីឡាអេឡិចត្រូនិចកម្ពុជាជាច្រើនរួចមកហើយ ប៉ុន្តែនេះគឺជាព្រឹត្តិការណ៍ប្រកួតលើកដំបូងនៅទីនេះ ដែលនឹងនាំយកការប្រកួតប្រជែងឲ្យកាន់តែរំភើបដែលមិនធ្លាប់មាននៅកម្ពុជា។»
ក្នុងឆ្នាំដំបូងក្រោមភាពជាដៃគូ Smart និង Moonton នឹងមានពីររដូវកាលនៃព្រឹត្តិការណ៍ប្រកួត MPL Cambodia និងឱកាសសម្រាប់ក្រុមចូលរួមប្រកួត ដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ M3 និងព្រឹត្តិការណ៍ MLBB Southeast Asian Competition (MSC) ដែលជាការប្រកួតលីគ (league) អន្តរជាតិចំនួនពីរ។
សម្រាប់អ្នកលេង Mobile Legends និងអ្នកដែលចាប់អារម្មណ៍ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតដែលនឹងធ្វើឡើងនាពេលខាមុខនេះ អ្នកចូលរួមអាចទទួលបានទិន្នន័យអិុនធឺណិតគ្មានកំណត់ ដើម្បីលេងហ្គេមតាមដែលពួកគេចង់លេង ដោយភ្ជាប់គម្រោង Mobile Legends គ្មានដែនកំណត់របស់យើងត្រឹមតែ ២០ សេនក្នុងមួយ សប្តាហ៍។ ដូចគ្នានេះដែរ ប្រសិនបើពួកគេចង់ធ្វើការទិញទំនិញក្នុងកម្មវិធីហ្គេម ពួកគេអាចទទួលបាន Razer Gold បន្ថែមចំនួន ៥០ ភាគរយតាមរយៈគេហទំព័ររបស់ Razer Gold នៅពេលពួកគេទិញរូបិយប័ណ្ណជាមួយសមតុល្យចម្បងរបស់ Smart។
សម្រាប់ព័ត៌មានបន្ថែមសូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/lengbysmart ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។
Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។ ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។
ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។
ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖ +855 10 202 271
អ៊ីម៉ែល៖ [email protected]