ដោយ Kudzi Chikumbu និយករបស់សហគមន៍អ្នកផលិតវីដេអូ (Creator Community) TikTok នៅសហរដ្ឋអាមេរិច និង Tara Wadhwa និយកផ្នែកគោលនយោបាយរបស់ TikTok នៅសហរដ្ឋអាមេរិច
កម្មវិធីTikTok ដែលជាកម្មវិធីបង្កើតវីដេអូខ្លីៗជាមួយនិងបេសកកម្ម ដើម្បីជម្រុញគំនិតច្នៃប្រឌិតនិងនាំយកភាពរីករាយ នៅថ្ងៃនេះបានដាក់ដំណើរការយុទ្ធការមួយ ក្នុងគោលបំណងបង្ការប្រឆាំងការមាក់ងាយតាមអនឡាញ តាមរយៈការប្រើប្រាស់អ្នកបង្កើតគំនូរជីវចលចំនួន ៦នាក់ ដែលរចនាបថរបៀបបង្កើតគំនូរជីវចលឆ្លុះបញ្ចាំងអំពីបទពិសោធន៍របស់ពួកគេ។
យុទ្ធនាការ ដែលជាផ្នែកមួយនៃ #CreateKindess #ធ្វើអំពើល្អនៅទូទាំងពិភពលោក មានដាក់បញ្ចូលខ្សែវីដេអូស្តីអំពីការលើកកម្ពស់ការយល់ដឹងអំពីការមាក់ងាយតាមប្រព័ន្ធអនឡាញ។ បេសកកម្មនៃយុទ្ធនាការនេះ គឺដើម្បីជម្រុញទឹកចិត្តមនុស្សគ្រប់គ្នាឲ្យជ្រើសរើសអំពើល្អ និងបង្ការប្រឆាំការមាក់ងាយ។
ជាផ្នែកមួយនៃការប្តេជ្ញាដែលកំពុងបន្តរបស់ TikTok ដើម្បីលើកកម្ពស់អំពើល្អតាមអនឡាន កម្មវិធីបង្កើតវីដេអូបានផលិតវីដេអូគំនូរជីវចល ដែលរ៉ាយរ៉ាប់ពីសាច់រឿងផ្ទាល់ខ្លួនរបស់អ្នកបង្កើតគំនូរជីវចលទាំង៦នាក់។ វីដេអូទំាងអស់នេះអាចស្វែងរកបានតាមរយៈគណនី@TikTokTips ។
តាមរយៈខ្សែវីដេអូ អ្នកបង្កើតប្រកបដោយទេពកោសល្យបានបង្ហាញពីទស្សនវិស័យអំពីរបៀបក្នុងការប្រឆាំងនឹងការមាក់ងាយ ការបង្ហាញពីផលប៉ះពាល់នៃអាកប្បកិរិយាដែលបង្កគ្រោះថ្នាក់ និងរំលឹកសាធារៈថាតើហេតុអ្វីបានជាវាមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នាក្នុងការរួមគ្នាបង្ការវាទាំងអស់គ្នា។
វីដេអូ «បញ្ឈប់ការមាក់ងាយ» របស់@milkymichii បានបង្ហាញអំពីរបៀបដែលនាងដោះស្រាយនឹងការបង្កើតវីដេអូរួមគ្នាជាមួយនឹងបុគ្គលមានបំណងមិនល្អ
វីដេអូឆ្លុះបញ្ចាំងពីខ្លួនឯង «ហេតុអ្វីក៏អ្នក...» ដោយ@recokh បានឆ្លុះបញ្ចាំងពីភាពកំណាញ់របស់គេដែលស្ថិតនៅពីក្រោយភាពអសន្តិសុខផ្លូវចិត្ត និងរបៀបក្នុងការបង្វែរអារម្មណ៍ទាំងនោះមកវិញ
ចំណែកវីដេអូ «មតិដែលខ្ញុំចងចាំទុក» របស់ @kellyemmrich បានបង្ហាញពីវិធីក្នុងការជំនះមតិអវិជ្ជមានតាមរយៈការផ្តោតលើសហគមន៍ដែលអបអរនាងវិញ
វីដេអូ «ដើរចេញ» របស់@amyrightmeow ផ្តល់ដំបូន្មានអំពីរបៀបដែលពួកគេដោះស្រាយនៅពេលដែលមនុស្សបកស្រាយខុសពីគំនិតរបស់ពួកគេ
វីដេអូ «អនុភាពនៃពាក្យពេចន៍» របស់ @rosie.gif ស្វែងយល់បន្ថែមពីឥទ្ធិពលនៃការឈ្លានពាន និងទទូចឲ្យមនុស្សគ្រប់គ្នាពិចារណាមុននឹងសរសេរ ឬបញ្ចេញមតិអ្វីមួយ
វីដេអូ «អ្វីដែលយើងមិនបានមើលឃើញ» របស់@king.science បានលើកទឹកចិត្តឲ្យមនុស្សម្នាក់ៗផ្តល់ការយកចិត្តទុកដាក់និងក្តីមេត្តាដល់គ្នាទៅវិញទៅមក
លើកកម្ពស់ការយល់ដឹងជុំវិញការមាក់ងាយ
អ្នកនាំពាក្យរបស់ TikTok មានប្រសាសន៍ថា ៖ «នៅTikTok ពួកយើងផ្តល់តម្លៃទៅលើភាពជឿទុកចិត្តគ្នានៅក្នុងសហគមន៍របស់យើង ហើយយើងបានខិតខំប្រឹងប្រែងរក្សានូវតម្លៃមួយនេះតាមរយៈការបណ្តុះនូវបរិយាកាសប្រកបដោយបរិយាប័ន្ន។ ហើយអាកប្បកិរិយាមាក់ងាយអាចបំផ្លាញបរិយាកាសជឿទុកចិត្តគ្នាក្នុងកម្មវិធីមួយនេះ ដោយអាចធ្វើឲ្យប៉ះពាល់ដល់ជំនឿចិត្តរបស់អ្នកដ៏ទៃចំពោះពួកគេ។ ពួកយើងដឹងថា បើទោះបីជាការប្រាស្រ័យទាក់ទងគ្នាលើកម្មវិធីមើលទៅហាក់ដូចជាគ្មានការប៉ះពាល់ដល់មនុស្សមួយចំនួនក៏ដោយ ឥទិ្ធពលនៃបទពិសោធន៍របស់អ្នកប្រើប្រាស់លើប្រព័ន្ធអនឡាញអាចនឹងមិនចប់នៅត្រឹមពេលដែលគេបិទកម្មវិធីនោះទេ។ ហេតុដូច្នេះហើយបានជាពួកយើងផ្តល់តម្លៃយ៉ាងខ្លាំងទៅលើរឿងរ៉ាវបទពិសោធន៍របស់អ្នកប្រើប្រាស់នៅក្នុងសហគមន៍របស់យើង ក៏ដូចជាបណ្តាក់ទុនទៅលើវិធានការក្នុងការជួយឲ្យ TikTok បន្តជាកម្មវិធីដែលក្តីសប្បុរស និងមេត្តាធម៌នៅបន្តលូតលាស់។ »
អ្នកនាំពាក្យរបស់ TikTok បានបន្តទៀតថា៖ «តាមរយៈខ្សែវីដេអូប្រកបដោយការរចនាគំនូរជីវចល និងការបញ្ចូលសម្លេងខុសៗគ្នា បូករួមនឹងការបង្ហាញពីវត្តមានរបស់ពួកគេនៅខាងចុងវីដេអូ អ្នកបង្កើតវីដេអូមានគោលបំណងផ្ញើសារទៅកាន់ទស្សនិកជនរបស់ពួកគេថា មនុស្សយើងម្នាក់ៗមិនអាចវាយតម្លៃបានគ្រប់ជ្រុងជ្រោយ ដោយផ្អែកតែលើអ្វីដែលពួកគេបានបង្ហាញឬធ្វើនៅលើប្រព័ន្ធអនឡាញនោះទេ ហេតុដូចនេះហើយ ពួកយើងគួរតែធ្វើល្អទៅកាន់គ្នា។»
មនុស្សមកពីជុំវិញពិភពលោកប្រើប្រាស់កម្មវិធីTikTok សម្រាប់ជាការកំសាន្ត និងដើម្បីបង្ហាញភាពជាខ្លួនឯងប្រកបដោយភាពច្នៃប្រឌិត។ ហើយចំនួននៃអ្នកប្រើប្រាស់និងមាតិកាដ៏ច្រើនដែលមកពីប្រភពផ្សេងៗគ្នានេះបានធ្វើឲ្យ TikTok ក្លាយជាវេទិកាដ៏ចម្រុះមួយ ដែលរាប់តាំងពីការចែករំលែកអំពីអាហារក្នុងតំបន់ ការបង្ហាញពីសកម្មភាពល្អៗក្នុងជីវិតប្រចាំថ្ងៃ រហូតដល់ការបង្ហាញពីទេពកោសល្យពិសេសៗរបស់សិល្បករជាដើម។ ពួកយើងត្រូវបានជំរុញទឹកចិត្តជាមួយនិងគោលបំណងដ៏មុតមាំរបស់យើងឲ្យរក្សាបរិយាកាសប្រកបដោយភាពស្វាគមន៍សម្រាប់សហគមន៍ក្នុងពិភពលោករបស់យើង ហើយមួយឆ្នាំកន្លងមកនេះ ពួកយើងបានដាក់ចេញប្រភេទកម្មវិធីជាច្រើនក្នុងគោលបំណងជម្រុញអំពើល្អ និងការបង្ការការរំខាន។
ចែករំលែកសេចក្តីល្អនៅលើ TikTok
TikTok បានឲ្យដឹងថា សហគមន៍ TikTok រីកចម្រើននៅពេលដែលសេចក្តីសប្បុរស និងការយកចិត្តទុកត្រូវបានដាក់ជា អទិភាព។ វីដេអូដែលប្រើ hashtags ទាក់ទងនឹងសេចក្តីល្អរួមមាន #love , #kindnessness និង #បង្កើតសេចក្តីល្អបានប្រមូលបានការចូលមើលជាង ៤០០ ពាន់លានដងនិងបង្កើតវីដេអូជិត ៥០ ពាន់លាននៅជុំវិញពិភពលោក។ សញ្ញាបេះដូង និងឥទ្ធិពលនៃភាពច្នៃប្រឌិតក៏ស្ថិតក្នុងចំណោមកម្មវិធី ដែលពេញនិយមបំផុតដែល ត្រូវបានប្រើប្រាស់នៅលើ កម្មវិធី TikTok ដើម្បីអបអរសាទរអំពើល្អ។ មានវីដេអូជាង២ ពាន់លានវីដេអូមកពីទូទាំងពិភពលោក ត្រូវបានដាក់បញ្ចូលកាលពីឆ្នាំមុន ជាមួយនិងសហគមន៍របស់យើងនៅសហរដ្ឋអាមេរិក ហ្វីលីពីន ឥណ្ឌូនេស៊ី ប្រេស៊ីល និងម៉ិកស៊ិកូ បានប្រើប្រាស់សញ្ញាទាំងនោះច្រើនជាងគេ។
បណ្តុះសេចក្តីល្អលើ TikTok
TikTok ប្តេជ្ញាលើកកម្ពស់សុខុមាលភាព និងឥរិយាបទវិជ្ជមានលើប្រព័ន្ធអ៊ីនធឺណិត ក្នុងនាមជាកម្មវិធីបង្កើតវីដេអូខ្លីៗស្របពេលដោយខិតខំបង្កើតបទពិសោធន៍ដ៏មានអត្ថន័យ និងភាពសប្បាយរីករាយសម្រាប់មនុស្សគ្រប់គ្នា។ ទាំងនេះរួមបញ្ចូលទាំងការធ្វើការលុបបំបាត់ការយាយី និងការមាក់ងាយ។ ការមាក់ងាយមិនត្រូវបានអត់អោនឲ្យឡើយនៅលើ TikTok ហើយក្រុមហ៊ុនធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងវាតាមរយៈគោលនយោបាយ ការបង្កើតលក្ខណៈកម្មវិធីនិង ដៃគូដូចជា មជ្ឈមណ្ឌលស្រាវជ្រាវអំពីការមាក់ងាយតាមអនឡាញ។ យោងតាម TikTok កម្មវិធីនេះនឹងបន្តទទួលយកនូវវិធីសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីសុវត្ថិភាពលើអ៊ីនធឺណិត។
បន្ថែមលើនេះ អ្នកបង្កើតវីដេអូ ដែលនឹងមាននៅក្នុងទំព័រ TikTok Discover និងនៅលើ @TikTokTips TikTok បានអញ្ជើញសហគមន៍របស់យើងឱ្យចូលរួមក្នុងយុទ្ធនាការ #CreateKindess #ធ្វើអំពើល្អ (#CreateKindness hashtag)។ យុទ្ធនាការនេះ អញ្ជើញអ្នកចូលរួមឲ្យបង្កើតវីដេអូ ដែលអាចចែកចាយវេលាដ៏មានអត្ថន័យ និងមតិយោបល់ដែលជម្រុញទឹកចិត្តមនុស្សគ្រប់រូប ដើម្បីចែករំលែកអំពើល្អ។ តាមរយៈយុទ្ធនាការនេះ TikTok បានអញ្ជើញសហគមន៍របស់យើង ឲ្យជ្រើសរើស អបអរ និងធ្វើល្អជាមួយគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ។
អំពីTikTok
TikTok គឺជាកម្មវិធីបង្កើតវីដេអូកំសាន្តខ្លីៗឈានមុខ។ បេសកកម្មរបស់យើងគឺដើម្បីជម្រុញភាពច្នៃប្រឌិត និងនាំមកយកភាពត្រេកអរ។ TikTok មានការិយាល័យនៅតាមបណ្ដាប្រទេសដូចជា ទីក្រុង Los Angeles តំបន់ Silicon Valley, ទីក្រុង New York ទីក្រុង London ទីក្រុងParis ទីក្រុង Berlin ទីក្រុងDubai ទីក្រុង Mumbai ប្រទេស Singapore ទីក្រុងJakarta ទីក្រុងSeoul និងទីក្រុង Tokyo
ទំនាក់ទំនងសារព័ត៌មាន
លោក ឆន ភារុណ
០១០ ២៩ ៦៦ ១៧