សុំចិត្តចុះ! ចាំពេលដែលអ្នកអាចយល់ច្បាស់ពីខ្ញុំសិន ចាំអ្នកចូលមកជីវិតរបស់ខ្ញុំ

យល់ពីខ្ញុំសិន​ ចាំស្រឡាញ់ខ្ញុំ​ ស្គាល់ខ្ញុំឱ្យច្បាស់សិន មុននឹងចូលមកក្នុងជីវិតរបស់ខ្ញុំ ពេលខ្លះខ្ញុំក៏ហត់​ ខ្ញុំមិនចង់បកស្រាយអ្វីច្រេីនឡើយ​ គេចង់គិតបែបណាក៏ស្រេចតែចិត្តចុះ​ ខ្ញុំមិនអាចទៅតម្រូវតាមចិត្តអ្នកបាន១០០ភាគរយនោះឡើយ​ បេីសូម្បីខ្ញុំខ្លួនឯងតម្រូវចិត្តខ្លួនឯងមិនបានរហូតផង​នោះ។

ស្រឡាញ់​តែមិនយល់ពីគ្នា​ អ្នកចង់ឱ្យខ្ញុំធ្វេីអ្វី​ ខ្ញុំត្រូវតែបំពេញតាមចិត្តអ្នក​ ពេលខ្ញុំធ្វេីដូចចិត្តអ្នក​ អ្នកក៏ញញឹម​ ពេញចិត្ត​ យេីងក៏គ្មានរឿងឈ្លោះប្រកែកគ្នា​ ប៉ុន្តែនៅពេលដែលខ្ញុំមានហេតុផល​ តម្រូវ​តាមចិត្តអ្នកមិនបាន​ អ្នកក៏ខឹង​ អ្នកក៏ថាធុញនឹងហេតុផលរបស់ខ្ញុំណាស់​ សម្រេចទៅអ្នកស្រឡាញ់ខ្ញុំ​ ឬ​អ្នកស្រឡាញ់ខ្លួនឯងឱ្យប្រាកដទៅ?​

44159c0500bd996bd8d64cfcbd2c5166

អ្នកផ្សេងមិនយល់ពីខ្ញុំ​ ខ្ញុំក៏មិនខ្វល់​ តែមនុស្សខ្ញុំស្រឡាញ់ក៏មិនយល់ពីខ្ញុំបែបនេះ​ ឱ្យខ្ញុំរំពឹងអីទៀត តើឱ្យអ្នកណាមកលេីកទឹកចិត្តខ្ញុំពេលខ្ញុំមានបញ្ហា​។ និយាយតាមត្រង់ចុះ ខ្ញុំហត់នឹងបញ្ហាផ្ទាល់ខ្លួនហេីយ​ ត្រូវមកហត់នឹងមនុស្សខ្លួនឯងស្រឡាញ់មិនយល់ចិត្តទៀត​ ស្នេហាដែលមិនយល់ពីគ្នាគ្មានថ្ងៃទៅមុខរួចឡើយ​។

បេីមិនយល់ចិត្តគ្នាហេីយ ប្រាកដជាមានរឿងឱ្យឈ្លោះគ្នាមិនលស់ថ្ងៃទេ​ ឈ្លោះយូរៗទៅក៏ហត់ចិត្តទាំងសងខាង​ ដូច្នេះបេីស្រឡាញ់គ្នាត្រូវរៀនយល់ពីគ្នា​ កុំយល់តែអារម្មណ៍ខ្លួនឯង​ រៀនស្រឡាញ់គ្នាបែបចាស់ទុំ​ ទេីបស្នេហាបានគង់រវង្សយូរអង្វែង តើបើយើងចាប់ផ្ដើមឡើងហើយ តែបែរជាមិនយល់ពីគ្នា មិនទាំងស្គាល់គ្នាច្បាស់ផងនោះ វាក៏គ្មានហេតុផលអ្វី ដែលត្រូវបន្តទៀតនោះដែរ ខ្ញុំហត់នឿយជាមួយនឹងទំនាក់ទំនងបែបហ្នឹង រឹតតែមិនចង់មានស្នេហាបែបហ្នឹងនោះឡើយ៕

6673513d825f2d720ad059e66f897447

អត្ថបទ ៖ អេដមីន ហត់/Knongsrok