មនុស្សប្រុសក៏ចេះទន់ជ្រាយដែរ គ្រាន់តែគេមិនបង្ហាញចេញមកក្រៅតែប៉ុណ្ណោះ

និយាយដល់រឿងទន់ជ្រាយ សម្រាប់ជីវិតនេះ អ្នកណាក៏មានភាពទន់ជ្រាយដែរ មិនថាប្រុស ឬស្រីទេ សុទ្ធតែមានចំណុចទន់ខ្សោយផ្សេងៗគ្នា គ្រាន់តែថា ភាពទន់ជ្រាយសម្រាប់មនុស្សស្រី គឺនាងបង្ហាញចេញមកងាយៗណាស់ គឺបង្ហាញតាមរយៈទឹកមុខ បង្ហាញតាមរយៈភាពស្រងេះស្រងោចរបស់នាង។

តែផ្ទុយទៅវិញ សម្រាប់មនុស្សប្រុស ទោះមានអារម្មណ៍ទន់ជ្រាយ ជួបបញ្ហា ការលំបាកយ៉ាងណាក៏ដោយ ក៏មិនងាយបញ្ចេញមកក្រៅឱ្យគេបានឃើញដែរ ព្រោះតែមនុស្សប្រុស គិតដល់មុខមាត់ កិត្តិយសជាធំ មិនអាចឱ្យអ្នកដទៃឃើញថាខ្លួនឯងទន់ជ្រាយជាដាច់ខាត។

187937246_1197205127386849_5996287860582689418_n

មនុស្សប្រុសទន់ជ្រាយ ច្បាស់ជាត្រូវគេមើលងាយ សើចចំអក មនុស្សក្បែរខ្លួនស្ដីថាជាមនុស្សកំសាកមិនខាន ទើបគេមិនអាចបង្ហាញឱ្យអ្នកណាបានឃើញពីភាពទន់ជ្រាយរបស់គេ ក្រៅតែពីព្យាយាមលាក់បាំង និងទ្រាំទ្រាំតែម្នាក់ឯង។ លើសពីនេះ ប្រសិនបើមនុស្សប្រុសទន់ជ្រាយ ចុះមនុស្សដែលនៅក្បែរខ្លួនរបស់គេនោះ បានអ្នកណាមើលថែ និងការពារទៅ ដូច្នេះហើយ ទន់ជ្រាយមិនបានទេ។

តែយ៉ាងណាមិញ ពេលវេលាដែលមនុស្សប្រុសអាចបង្ហាញអារម្មណ៍ទន់ជ្រាយដែលពួកគេព្យាយាមលាក់រហូតមកនោះ គឺមានតែនៅចំពោះមុខមនុស្សដែលគេស្រឡាញ់តែប៉ុណ្ណោះ ព្រោះមនុស្សប្រុសមិនអាចឱ្យអ្នកដទៃឃើញឡើយ ជាពិសេសគឺ ទឹកភ្នែករបស់ពួកគេ គឺមានតែមនុស្សដែលសំខាន់បំផុតក្នុងជីវិតរបស់គេតែប៉ុណ្ណោះ ទើបអាចមើលឃើញ។

191751544_1197205094053519_713311425178812867_n

ដូច្នេះ មនុស្សស្រី កុំចេះតែរករឿង និងធ្វើបាបដៃគូរបស់ខ្លួនពេក រៀនឈ្វេងយល់ពីគាត់ឱ្យបានច្រើន ឧស្សាហ៍មើលថែ យកចិត្តទុកដាក់ ជាពិសេសគឺយល់ចិត្តគាត់ លួងលោម លើកទឹកចិត្តគាត់ឱ្យបានច្រើន ជាពិសេសគឺពេលដែលគាត់បង្ហាញអារម្មណ៍មិនសប្បាយចិត្ត និងទន់ជ្រាយ គាត់ក៏ចង់មានមនុស្សម្នាក់ដែលយល់ចិត្តគាត់ និងផ្ដល់កម្លាំងចិត្តដល់គាត់ដែរ ដូច្នេះ ជាដៃគូត្រូវតែចេះជួយ ចេះខ្វាយខ្វល់ពីគ្នាឱ្យបានច្រើន៕

អត្ថបទ ៖ pHknongsrok/Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: