ទោះក្បែរគ្នាសឹងតែរាល់ថ្ងៃ ស្គាល់គ្នារាប់ឆ្នាំហើយក៏ដោយ ជឿថានារីភាគច្រើនមិនងាយនឹងដឹងពីធម្មជាតិ ៤ យ៉ាងនៃបុរសនោះទេ។ មួយផ្សេងទៀតចំណុចទាំង ៤ នោះក៏បុរសភាគច្រើនមិនងាយនឹងនិយាយប្រាប់ទៅកាន់ដៃគូដែរ។
យ៉ាងណាយើងជាមនុស្សស្រី ហើយជាពិសេសសម្រាប់អ្នកមានគូស្នេហ៍ផងនោះ គួរតែដឹងឲ្យស៊ីជម្រៅពីចំណុចទាំង ៤ ខាងក្រោម៖
៤) នៅពេលដែលគេជ្រើសរើសអ្នកហើយ កុំគិតទៀតអីថាគេមិនស្រលាញ់អ្នក
មានតែមនុស្សប្រុសទេដែលដឹងច្បាស់ពីខ្លួនគេ ពេលដែលគេដាក់ចិត្តស្រលាញ់នរណាម្នាក់ហើយ គេលះបង់អស់ហើយទាំងកម្លាំងកាយចិត្តនិងពេលវេលាដើម្បីមនុស្សស្រីម្នាក់នោះ។ យ៉ាងណាមនុស្សស្រី នៅតែមានអារម្មណ៍តូចមួយ រមែងគិតថា បុរសម្នាក់នោះមិនជាស្រលាញ់នាងពិតប្រាកដឡើយ ហើយគិតថាគេលេងសើច ដូច្នេះស្រីៗគួរតែផ្លាស់ប្តូរការគិតបែបហ្នឹង ហើយព្យាយាមសង្កេតមើលបុរសនោះឲ្យបានច្រើនបន្តិច។
៣) ភាពឈ្លាសវៃសំខាន់ជាងសម្រស់
កុំថាគេស្រលាញ់អ្នកដោយសារសម្រស់។ កត្តាសម្រស់វាត្រឹមជារឿងគួបផ្សំ តែចំណុចគោលដែលគេមើលឃើញអ្នក គឺត្រូវភាពឈ្លាសវៃរបស់អ្នកទៅវិញទេ។ មនុស្សប្រុសដែលចាស់ទុំ គេមើលលើសពីសម្រស់របស់មនុស្សស្រី ហើយចង់បាននារីដែលឈ្លាសវៃម្នាក់អាចសាងអនាគតភ្លឺស្វាងជាមួយគេទៅថ្ងៃមុខ។
២) មនុស្សប្រុសក៏អាចមានអារម្មណ៍ទន់ខ្សោយខ្លះដែរ
មិនមែនអាចរឹងមាំធ្វើជាស្មាបង្អែកសម្រាប់អ្នករហូតនោះទេ ពេលខ្លះក៏ពួកគេចេះមានអារម្មណ៍ទន់ខ្សោយដូចជានារីអ៊ីចឹងដែរ។ គេក៏ត្រូវការស្មាផ្អែកដើម្បីទទួលបានការលួងលោម ដូចដែលគេបានធ្វើមកលើអ្នកដូចគ្នា បែបនេះឈប់គិតថា បុរសតែងតែរឹងមាំរហូតទៀតទៅ។
១) គេចូលចិត្តមនុស្សស្រីដែលសុទិដ្ឋិនិយម
គេចូលចិត្តនារីដែលរួសរាយ ចេះលេងសើច ហើយតែងតែមានអារម្មណ៍វិជ្ជមានពេលនៅក្បែរគ្នា។ គេមិនចូលចិត្តនារីដែលស្ងៀមស្ងាត់នោះទេ មិនចូលចិត្តនារីដែលតែងតែមើលឃើញពីភាពអវិជ្ជមាននៃជីវិតនោះទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក