ពិតជាស្មានមិនដល់! ឥទ្ធិពលនៃការឈឺចាប់ ធ្វើឱ្យមនុស្សស្រីប្រែប្រួលដល់ថ្នាក់នេះ

ជាការពិត គេថា ស្នេហា ការឈឺចាប់ បើកើតឡើងលើមនុស្សស្រីហើយ វានឹងធ្វើឱ្យមនុស្សស្រីម្នាក់នោះ ប្រែប្រួលខ្លាំងណាស់ ពីមនុស្សស្រីទន់ជ្រាយ ក្លាយជា មនុស្សស្រីរឹងមាំខ្លាំង ពីមនុស្សស្រី ស្លូតបូត ក្លាយជា មនុស្សស្រី កាច និងចិត្តដាច់ខ្លាំង ពីមនុស្សស្រី រូបរាងមិនស្អាត ក៏ក្លាយជា មនុស្សស្រីស្អាត រាងឡូយ ដូចទេពធីតាអ៊ីចឹង។

ទម្លាប់របស់មនុស្សស្រីស្ទើរតែទាំងអស់ បន្ទាប់ពីឈឺចាប់ ខូចចិត្ត ព្រោះតែការបែកបាក់ស្នេហា ឬត្រូវនរណាម្នាក់់មើលងាយ នាងតែងតែព្យាយាម កែប្រែខ្លួនឯងយ៉ាងខ្លាំង ដើម្បីធ្វើឱ្យមនុស្សដែលបោះបង់នាង និងមើលងាយនាង ស្ដាយក្រោយ ដែលមិនចេះថែរក្សា និងឱ្យតម្លៃនាង។

32588544_1349525915147231_2681553425279221760_o

យ៉ាងណាមិញ ដូចនារីរូបស្រស់ម្នាក់នេះអ៊ីចឹង គឺផ្លាស់ប្ដូរមួយទំហឹងតែម្ដង ពីមនុស្សស្រីធាត់ម្នាក់ ប្រែក្លាយជា នារីស្រស់ស្អាត រាងហំ ទាក់ទាញចំណាប់អារម្មណ៍ពីអ្នកជុំវិញខ្លួនយ៉ាងខ្លាំង ហើយពិតជាស្មានមិនដល់ថា នាងអាចប្រែក្លាយខ្លួនឯងបានយ៉ាងល្អ។

នេះហើយឥទ្ធិពលនៃការឈឺចាប់ មេរៀនដ៏ឈឺចាប់បានធ្វើឱ្យមនុស្សស្រីប្ដេជ្ញាចិត្ត និងអាចកែប្រែខ្លួនឯងឱ្យកាន់តែល្អប្រសើរ ដើម្បីជំនះការមាក់ងាយប្រមាថ ក្បត់ចិត្តរបស់គេ។ យ៉ាងណាក្ដី នារីរូបស្រស់ Rona Diana បានសរសេររៀបរាប់ក្នុងគណនីហ្វេសប៊ុគនាងថា​ ៖

175934337_3411925732240562_2016731767932088460_n

( Let’s compare before & after your ex broke up with you😍😁អរគុណដល់exទាំងឡាយដែលបានស្តីអោយ និងមើលងាយខ្ញុំ😬 បើគ្មានពួកគេមកបញ្ឈឺចិត្តខ្ញុំ ក៏ខ្ញុំមិនអាចប្រែរូបរាងខ្ញុំបានដែរ🤣 ការមើលងាយរបស់អ្នកផ្គួបផ្សំជាមួយនឹងការតាំងចិត្តរបស់ខ្ញុំទៀតទើបខ្ញុំអាចសម្រេចនូវអ្វីដែលខ្លួនខ្ញុំចង់បាន🥰☺️ congratulations to myself that I did it🎉🎊🎈❤️ត្រូវចាំថាមនុស្សម្នាក់ៗមិនអាចមើលអនាគតឃើញទេ ថ្ងៃនេះខ្ញុំអញ្ចឹងប៉ុន្តែមិនប្រាកដថាខ្ញុំមិនចេះប្តូរណា☺️there still have more to go.... let’s see 😌)

ខ្លឹមសាររបស់អ្នកនាង បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានអ្នកណាមកកែប្រែយើងបាន ក្រៅពីយើងខ្លួនឯងនោះឡើយ ដូច្នេះ ត្រូវចេះស្រឡាញ់ខ្លួនឯង មើលថែខ្លួនឯងឱ្យបានល្អ។

គួរបញ្ជាក់ផងដែរថា សារមួយនេះ ម្ចាស់គណនីហ្វេសប៊ុគឈ្មោះ Rona Diana បានបង្ហោះរយៈពេល២ឆ្នាំកន្លងទៅហើយ ហើយការលើកឡើងជាថ្មីរបស់គាត់ ក៏បានបញ្ជាក់នូវពាក្យពេចន៍បន្ថែមដើម្បីផ្ដាំផ្ញើដល់នារីគ្រប់រូបឱ្យបានដឹងថា "២ឆ្នាំបានកន្លងផុតទៅ☺️ខ្ញុំសង្ឃឹមថាសារមួយនេះអាចដាស់តឿនដល់មនុស្សស្រីគ្រប់រូបអោយចេះស្រលាញ់ខ្លួនឯង ចេះកែប្រែខ្លួនឯងគឺមិនមែនដើម្បីអ្នកណាប៉ុន្តែដើម្បីខ្លួនឯងអោយល្អប្រសើរជាងមុន💕គេមើលងាយកុំរវល់តែនៅយំសោកអោយគេអាណិត ត្រូវធ្វើខ្លួនអោយគេកោត អោយគេស្តាយក្រោយវិញ🤗🤟🏻"៕

Screen Shot 2021 05 02 At 11.55.19 AM

163056429_3328204850612651_980381257626412193_n

165520528_3327783297321473_5274911669137148523_n

162950267_3316397211793415_2560529559239013919_n

59589539_1790815187684966_382290164229079040_n

58576552_1790836154349536_4176325107985154048_n

58667540_1790815151018303_2989568216092639232_n

58698646_1790815141018304_4478774132284063744_n

58713253_1790815177684967_2567378132101234688_n

58571085_1790836014349550_353990938248347648_n

56764390_1792937834139368_6486750078504534016_n

141587879_3177290555704082_3236129812992705930_n

154544669_3264163917016745_6207097389270440300_n

175383480_3394946140605188_7988636404340354428_n

175934337_3411925732240562_2016731767932088460_n

179495919_3422652104501258_5610817098978250680_n