នេះក្បួនហុងស៊ុយ “ហៅប្រាក់ចូលហោប៉ៅ” ទាំង ៦ ដែលស្តាប់ទៅសាមញ្ញ ហើយអ្នកអាចអនុវត្តបាន

អ្នកណាក៏ចង់ឱ្យខ្លួនឯងមានប្រាក់កាសច្រើន ឬយ៉ាងហោចណាស់ ក៏មាន ប្រាក់ចាយវាយពេញដដែរ ។ ចំណុចនេះនរណាក៏ចង់បានដែរប៉ុន្តែសមត្ថភាពនៃការឈោងចាប់ខុសប្លែកៗពីគ្នា ។ ក្រៅពីសមត្ថភាពការងារហុងស៊ុយសម្រាប់ ការហៅប្រាក់ចូលហោប៉ៅ ជាចំណុចមួយដែលគេជឿជាក់ថា មិនចាញ់គ្នាប៉ុន្មានឡើយ ។ បើលោកអ្នកចង់ហៅប្រាក់ចូលឱ្យកាន់តែច្រើន អ្នកអាចសាកល្បងដូច ខាងក្រោម

១. ឧស្សាហ៍រៀបចំរបស់របរឱ្យមានរបៀប

Woman Cleaning Computer In Office

កុំបណ្តោយឱ្យរបស់របរគរចោលនៅលើតុ ។ របស់អ្វីដែលចាស់លែងប្រើការហើយ គួរប្រមូលយកទៅបោះចោល ឬរៀបចំទុកដាក់ទៅតាមទីកន្លែង ឱ្យបានត្រឹមត្រូវ ។ សូមកុំទុករបស់រាយប៉ាយលើតុ ឬក្លិនឆ្លុះស្អុយនាំតែកើតឧបទ្រពចង្រៃ ។

២. កាបូបប្រាក់ដែលចាស់ហើយ គួរផ្លាស់ប្តូរថ្មី

Old Worn Wallet 19958259

កុំប្រើកាបូបប្រាក់ដែលចាស់ ឬចាប់ផ្តើមដាច់រហែកឆ្លុះធ្លាយជាដាច់ខាត ។ បើយកល្អបំផុតការប្រើកាបូបប្រាក់ គួរប្រើពណ៌ក្រហមព្រោះតាមហុងស៊ុយចិន ពណ៌នេះជាពណ៏ល្អលើសគេ និងជាពណ៌ចម្រុងចម្រើនទៀតផង ។ ចំពោះប្រាក់កាស គួរដាក់ឱ្យមានរបៀបនិងមិនគួរញាត់ញូកជាដាច់ខាត ពីព្រោះតាមជំនឿថា ក្រដាសប្រាក់ដែលញាត់ញក់ញីក្នុងកាបូបប្រាក់មិនល្អទាល់តែសោះ ។

៣. ព្យាយាមនៅក្បែរទឹកឱ្យបានច្រើន

8967098c12ef4d72805b3d1fbcfe38ae

នេះមិនបានមានន័យថា ឱ្យលោកអ្នកផ្លាស់ផ្ទះទៅនៅជាប់មាត់ទន្លេ ឬផ្លាស់ កន្លែងធ្វើការនៅក្បែរបន្ទប់ទឹកទេ គ្រាន់តែឱ្យរកកញ្ចក់ទូដាក់ត្រី

មកដាក់ឱ្យចំទិសខាងជើងក្នុងបរិវេណផ្ទះ ឬអាចយករូបភាពទឹកមកបិទលើជញ្ជាំងផ្ទះក៏ជាការស្រេច ។

៤. រករូបភាពទឹកជ្រោះ ឬផ្ទៃសមុទ្រព្យួរ ឬក៏ដាក់ទុកនៅលើតុ

S L400

បើអ្នកចង់បន្ថែមវ៉ូវហេងនៅកន្លែងធ្វើការ អាចរករូបភាពទឹកជ្រោះដាក់លើតុ ឬព្យួរលើជញ្ជាំង ក៏ផ្តល់ជោគសំណាងបានដូចគ្នា ។

៥. ជួសជុលកន្លែងខូចខាតត្រង់បរិវេណផ្ទះឱ្យស្អាតជានិច្ច

Man Cleaning Gutters

ត្រង់កន្លែងណាដែលបាក់បែក ឬខូចខាតត្រូវប្រញាប់ជួសជុលភ្លាម កុំទុក ចោលនាំអពមង្គល ។ ពិសេសត្រង់ពិតានដែលឆ្លុះធ្លាយ ឬបាក់បែក ត្រូវប្រញាប់ជួសជុល ព្រោះគេជឿថា នឹងធ្វើឱ្យប្រាក់កាសធ្លាយចេញអស់ទៅវិញ ។

៦. ពណ៌នាំជោគលាភ

Main Slider Img1

ពណ៏ទាំងនោះមានដូចជា ពណ៌បៃតង ពណ៌ក្រហម ឬពណ៌ស្វាយដែល សុទ្ធតែជាពណ៏ហៅជោគលាភ និងប្រាក់កាសចូលមកបានទាំងអស់ ។ ពណ៌ទាំងអស់នោះអាចប្រើលាប ឬរបស់តុបតែងផ្ទះក៏បានទទួលលទ្ធផលដូចគ្នា៕

ប្រភព៖ Khmer Horoscope