តាមក្បួនហុងស៊ុយ តើអ្នកត្រូវដេក ក្បាលទៅទិសណាល្អ បើផ្អែកតាមឆ្នាំកំណើតទាំង ១២?

ការ​ជ្រើសរើស​ទិស​នៃ​ក្បាល​ដំណេក គឺ​ជា​រឿង​ដ៏​ចាំបាច់​មួយ​ក្នុង​ក្បួន​ហុងស៊ុយ ដើម្បី​អាច​នាំ​លាភ​នាំ​សំណាង ហើយ​បើ​អ្នក​ជ្រើសរើស​ខុស​គឺ​រមែង​ចេះ​តែ​ជួប​បញ្ហា​នេះ​នោះ​ឥត​ឈប់។ តាម​រយៈ​ឆ្នាំ​កំណើត​ទាំង ១២ អ្នក​អាច​ផ្ទៀងផ្ទាត់​នៅ​ខាង​ក្រោម​បាន តើ​អ្នក​គួរ​ដេក​ក្បាល​ទៅ​ទិស​ណា​ល្អ៖

អ្នកកើតឆ្នាំកណ្តុរ

គួររក្បាលដំណេកទៅទិសខាងជើង ប៉ុន្តែហាមបែរទៅទិសខាងត្បូងដាច់ខាត។

អ្នកកើតឆ្នាំឆ្លូវ

គួរបែរក្បាលដំណេកទៅទិសខាងកើតឆៀងខាងជើង(ឦសាន) ប៉ុន្តែហាមបែរក្បាលដំណេកទៅទិសខាងលិចឆៀង ខាងត្បូង(និរតី) ដាច់ខាត។

អ្នកកើតឆ្នាំខាល

គួរបែរក្បាលដំណេកទៅទិសខាងកើត ប៉ុន្តែហាមបែរក្បាលដំណេកទៅទិសខាងលិចឆៀងខាងជើងដាច់ខាត(ពាយ័ព្យ)។

អ្នកកើតឆ្នាំថោះ

គួរបែរក្បាលដំណេកទៅទិសខាងកើត ប៉ុន្តែហាមដេកយកក្បាលដំណេកបែរទៅទិសខាងលិចដាច់ខាត។

អ្នកកើតឆ្នាំរោង

គួរបែរក្បាលដំណេកទៅទិសខាងលិចឆៀងត្បូង(និរតី) ប៉ុន្តែហាមបែរទៅទិសខាងកើតឆៀងខាងជើង (ឦសាន)ដាច់ខាត។

អ្នកកើតឆ្នាំម្សាញ់

អ្នកកើតឆ្នាំម្សាញ់គួរបែរក្បាលដំណេកទៅទិសខាងត្បូង ប៉ុន្តែហាមបែរទៅទិសខាងជើងដាច់ខាត។

អ្នកកើតឆ្នាំមមី

គួរបែរក្បាលដំណេកទៅទិសខាងត្បូង ប៉ុន្តែហាមបែរទៅទិសខាងជើងដាច់ខាត។

អ្នកកើតឆ្នាំមមែ

គួរបែរក្បាលដំណេកទៅទិសលិចឆៀងខាងត្បូង(និរតី)ប៉ុន្តែហាមបែរក្បាលដំណេកទៅទិសខាងកើតឆៀងខាងជើង (ឦសាន)ដាច់ខាត។

អ្នកកើតឆ្នាំវក

គួរបែរក្បាលដំណេកទៅទិសខាងលិចឆៀងជើង(ពាយ័ព្យ)ប៉ុន្តែហាមបែរក្បាលដំណេកទៅទិសខាងកើតដាច់ខាត។

អ្នកកើតឆ្នាំរកា

គួរបែរក្បាលដំណេកទៅទិសខាងលិចឆៀងខាងជើង(ពាយ័ព្យ)ប៉ុន្តែហាមបែរក្បាលដំណេកទៅទិសខាងកើតដាច់ខាត។

អ្នកកើតឆ្នាំច

គួរបែរក្បាលដំណេកទៅទិសខាងកើតឆៀងខាងជើង(ឦសាន)ប៉ុន្តែហាមប្រើក្បាលដំណេកទៅទិសលិចឆៀងត្បូង(និរតី)ដាច់ខាត។

អ្នកកើតឆ្នាំកុរ

គួរបែរក្បាលដំណេកទៅទិសខាងជើង ប៉ុន្តែហាមបែរក្បាលដំណេកទៅទិសខាងត្បូងដាច់ខាត៕

ប្រភព៖ Khmer Horoscope