កាបូបលុយជារបស់ដែលប្រើប្រាស់សម្រាប់ដាក់លុយ និងកាតសម្គាល់ខ្លួន ឬរបស់របរតូចៗដែលសំខាន់មួយចំនួនផ្សេងទៀត។ តាមក្បួនហុងស៊ុយគេជឿថា មនុស្សគួរតែត្រូវយកចិត្តទុកដាក់ចំពោះកាបូបលុយរបស់ពួកគេ ហើយគួរតែដាក់របស់ ៣ នេះភ្ជាប់ជាមួយ ប្រសិនណាចង់ទទួលបានសំណាងល្អ៖
៣) ក្រដាសប្រាក់ ២ ដុល្លារ
មនុស្សនៅតំបន់អឺរ៉ុបគេឲ្យតម្លៃនិងគោរពក្រដាសប្រាក់ ២ ដុល្លារខ្លាំងបំផុត ហើយគេជឿថាវាជាសញ្ញានាំលាភសំណាង។ អ្នកអាចរកជាវវាបានតាមរយៈនរណាម្នាក់ ឬនរណាដែលមានវាតាំងពីដើមមក ចូរយកវាមកដាក់ក្នុងកាបូបលុយនៅទីតាំងណាមួយឲ្យបានល្អ នោះនឹងមានសំណាង មានលាភហូរចូលជារឿយៗ។
២) អាំងប៉ាវពណ៌ក្រហម
មិនថាតែប្រភេទអាំងប៉ាវដែលអ្នកទទួលបាននៅពេលចូលឆ្នាំថ្មី ឬនរណាម្នាក់គេប្រគល់ឲ្យអ្នក ហើយពណ៌ក្រហម អ្នកគួរតែរក្សាវាទុកនៅក្នុងកាបូបលុយ។ របស់នេះគេតំណាងឲ្យសញ្ញា នាំលុយនាំកាក់ចូលខ្លួន។
១) រក្សាទុកកាក់
របស់ទាក់ទាញលុយនិងសំណាងមួយផ្សេងទៀតនោះគឺប្រភេទកាក់ មិនថាតែកាក់ពីបុរាណឬកាក់ប្រើប្រាស់ជំនួសលុយរបស់ប្រទេសណាមួយក៏បាន ហើយយកខ្សែអំបោះក្រហមមករុំជាប់វា នោះនឹងមានលុយហូរចូលកាបូបលុយអ្នកច្រើនៗ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក