គេឱ្យអ្នកធ្វើអី! អ្នកធ្វើឱ្យគេភ្លាម ចុងក្រោយបានត្រឹមតែហត់ខ្លួនឯង!
គេត្រូវការអ្នកបានមករកអ្នក មិនត្រូវការអ្នកក៏បាត់ស្រមោលឆឹង យូរៗទៅអ្នកនឹងបាត់តម្លៃខ្លួនឯង។
មានពេលខ្លះ គេមានរឿងឱ្យអ្នកជួយ អ្នកជួយគេរួចហើយ ពិបាកតែខ្លួនឯង ចុងក្រោយបានត្រឹមពាក្យថា ៖《អ្នកជាមនុស្សល្អ》!
ពេលជួយគេមិនបានសម្រេច មិនត្រឹមតែខ្នះខ្នែងខំប្រឹងដើម្បីគេ ហើយនៅនាំទុក្ខដាក់ខ្លួនទៀត។
មិនថាធ្វើជាមនុស្ស ឬធ្វើរឿងអីក៏ដោយ ត្រូវរៀនចេះបដិសេធខ្លះផង។ បើមិនចេះបដិសេធ ខ្លាចគេអន់ចិត្តទេ អ្នកនឹងត្រូវហត់ស្លាប់មិនខាន ហើយនឹងមិនទទួលបានការគោរពពីអ្នកដទៃទៀត។ ពីព្រោះអ្នកស្របតាមចិត្តគេរហូតបានក្លាយជាទម្លាប់ទៅហើយ។
បន់អីបានហ្នឹងយូរទៅវានឹងក្លាយមកជារឿង!
《ខ្ញុំប្រើឱ្យធ្វើ អ្ហែងត្រូវតែធ្វើឱ្យបានឱ្យខ្ញុំ!》
អ្នកត្រូវដឹងថា មនុស្សដែលមិនចេះក្រែងចិត្តគេ ចូលចិត្តឱ្យគេពិបាកដោយសារខ្លួន គឺគេមិនដែលខ្វល់ពីអារម្មណ៍អ្នកឡើយ។ ដូច្នេះកុំខ្លាចគេអន់ចិត្ត ធ្វើមនុស្សមានគោលការច្បាស់លាស់គេនឹងក្រែងចិត្តទុកមុខឱ្យអ្នក៣ភាគវិញ។
នៅក្នុងសង្គមដ៏ស្មុគស្មាញនេះ មនុស្សល្អគឺដាច់ពោះស្លាប់ហើយ!
កាចបន្តិច មានគោលការរបស់ខ្លួនឯងបន្តិច!
ចេះទ្រាំលេបពាក្យសម្តីដែលរៀបនិយាយចេញមក! គេថាអ្នកធំដឹងក្តីចេះគិត!
ហ៊ាននិយាយចេញនូវអ្វីដែលគួរនិយាយឱ្យដឹង! គឺមានទំនួលខុសត្រូវលើខ្លួនឯង!
មនុស្សគឺចូលចិត្តធ្វើបាបអ្នកទន់ខ្សោយ ហើយខ្លាចមិនហ៊ានប៉ះពាល់អ្នកខ្លាំងជាងខ្លួន។ នៅពេលអ្នកហ៊ានបដិសេធគេ រៀបចេះប្រឆាំងយកធ្មេញតបធ្មេញវិញ ទើបពួកគេចេះគោរពកោតខ្លាចអ្នក។
នៅពេលអ្នកបានឆ្លងកាត់រឿងជាច្រើនកន្លងមកអ្នកនឹងរឹតតែជឿជាក់លើពាក្យថា ៖
《ចិត្តដាច់បន្តិច គឺវាគ្មានកំហុសនោះទេ!》
ចាប់ពីថ្ងៃនេះទៅ គេមិនបំពានខ្ញុំ ខ្ញុំមិនបំពានគេ!
បើគេហ៊ានបំពានខ្ញុំ ខ្ញុំក៏មិនទ្រាំនៅស្ងៀមទៀតដែរ!
បើអត់មានរឿងខ្ញុំក៏មិនបង្កជារឿង តែបើមានរឿងកើតឡើងខ្ញុំក៏មិនខ្លាចនឹងមានរឿងជាមួយនោះដែរ!៕
陶晶莹经典语录
បកប្រែ ៖ សុខ គឹមទៀវ