ជីវិតប្ដីប្រពន្ធ អាចធ្វើបានប៉ុន្មានចំណុចនេះ ដឹងតែគ្មានរឿងក្ដៅក្រហាយនឹងគ្នាឡើយ

ពាក្យចាស់ពោលថា "ចាននៅក្នុងរាវតែងប៉ះទង្គិច ដូចគ្នានឹងជីវិតប្ដីប្រពន្ធតែងប៉ះពាក្យពេចន៍ គ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះ"។ ច្បាស់ណាស់ថាពាក្យនេះវាមិនខុសទេ វាជារឿងធម្មតាទៅហើយ ប្ដីប្រពន្ធណាក៏មានរឿង មានបញ្ហាទាស់ទែងខ្វែងគំនិតគ្នាដែរ គ្រាន់តែប្ដីប្រពន្ធខ្លះ ពេលប៉ះពាក្យពេចន៍ ប៉ះពាក្យសម្ដីនឹងគ្នា គឺគាត់ចេះយោគយល់ អត់ឱនអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក អ្វីដែលសំខាន់គឺ គាត់ចេះធ្វើឱ្យរឿងធំប្រែមកជារឿងតូច រឿងតូចប្រែទៅជាអត់មានរឿង ដូច្នេះ ជីវិតប្ដីប្រពន្ធគាត់ ក៏មិនមានបញ្ហា ឬជម្លោះទាស់ទែងណានាំឱ្យកើតជារឿងក្ដីធំដុំនោះឡើយ។

125883054_708413366758996_2523024822455394325_o

ការពិត ជីវិតប្ដីប្រពន្ធ បើអ្នកអាចអត់ធន់មួយគ្រាដែលខឹង ឬអន់ចិត្តនឹងគ្នាវាពិតជាប្រសើរណាស់ ហើយប្រសិនបើអ្នកអាចអត់ឱន និងបំភ្លេចពេលដែលមានជម្លោះ ឬរឿងរ៉ាវថ្នាំងថ្នាក់ដាក់គ្នាដែលកន្លង វារឹតតែប្រពៃ អ្វីដែលសំខាន់ បើអ្នកចេះឈ្វេងយល់ពីគ្នា ដឹងពីគំនិតគ្នា យល់ពីហេតុផលចំពោះគ្នាវារឹតតែល្អបំផុត។

126009155_708413380092328_7968144726147999189_o

នៅពេលដែលដែលប្ដី ឬប្រពន្ធចាប់ផ្ដើមមានអារម្មណ៍មិនល្អ ខឹងគ្នា ឬអន់ចិត្តនឹងគ្នាក្នុងរឿងអ្វីមួយនោះ អ្នកដែលជាប្ដី ឬប្រពន្ធត្រូវតែព្យាយាមយល់ពីគ្នាឱ្យបានច្រើន លើកយកហេតុផលវិជ្ជមានមកចចារគ្នា ត្រូវចាំថា ការដែលគាត់ខឹងអ្នក គឺសុទ្ធតែមានហេតុផល ហើយការដែលគាត់ស្ដីបន្ទោស ឬហាមឃាត់អ្នកក្នុងរឿងអ្វីមួយនោះ គាត់ក៏មានហេតុផលសមស្របផងដែរ។ ដូច្នេះ អ្នកទាំងពីរត្រូវតែចេះស្ដាប់គ្នាទៅវិញទៅមក ចេះលើកហេតុផលត្រជាក់មកនិយាយគ្នា ចេះសម្រប និងយោគយល់ដល់គ្នា កុំមានរឿងអ្វី ចេះតែប៉ិងសសៃកដាក់គ្នា ស្រែកគំហគគ្នា ឈ្លោះរករឿង ឬលើកហេតុផលយល់តែចិត្តខ្លួនឯងឱ្យសោះ។

126016657_708413350092331_1197880963388711734_o

- កុំព្រោះតែអ្នកដទៃ ធ្វើឱ្យប្ដីប្រពន្ធក្នុងផ្ទះឈ្លោះទាស់គ្នា។

- កុំព្រោះតែរឿងបន្តិចបន្តួច បែរជាបង្កឱ្យមានរឿងស្មុគស្មាញ មុខស្អុយ អង្គុយកើតទុក្ខ មុខមិនរីកដាក់គ្នា។

- កុំព្រោះតែបញ្ហាមិនសមហេតុ បែរជាមកស្រែកឈ្លោះ បង្កជម្លោះ កើតអារម្មណ៍មួម៉ៅក្ដៅក្រហាយដាក់គ្នា។

ប្ដីប្រពន្ធ ត្រូវចេះយោគយល់គ្នា អត់ឱនឱ្យគ្នា ជជែកវែកញែកជាមួយគ្នា អ្វីដែលសំខាន់គឺ ត្រូវមានហេតុផលល្អៗចំពោះគ្នា ព្រោះថាក្នុងគ្រួសារ ត្រូវការភាពកក់ក្ដៅ មិនមែនភាពក្ដៅក្រហាយនោះឡើយ៕

126319655_708413356758997_872160543247185502_o

126038910_708413343425665_739122231229373772_o

អត្ថបទ ៖​ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: