ទីបញ្ចប់នៃស្នេហា​ គឺជាការបែកគ្នាមែនទេ?

ទោះបីជាស្គាល់គ្នា ទាក់ទងគ្នា ស្រឡាញ់គ្នាមកយូរឆ្នាំប៉ុនណា ក៏ចុងក្រោយ គឺនៅតែបែកគ្នាដដែល គ្មានអ្វីដែលអាចឋិតថេរ យូរអង្វែងឡើយ ព្រោះថាចុងក្រោយនៃទំនាក់ទំនង គឺប្រាកដជាចាកចេញ នៅពេលដែលគេបានជួបអ្នកថ្មី គេប្រាកដជាជ្រើសយកអ្នកថ្មី គឺជ្រើសយកមនុស្សដែលគេគិតថា គេស្រលាញ់ គេចង់ផ្ញើជីវិតជាមួយម្នាក់នោះ។

១

ស្នេហា៥ឆ្នាំ ១០ឆ្នាំ ១៥ឆ្នាំ ជួនកាល មិនយូរអង្វែងទៅវិញទេ ទោះយើងមកមុនគេ តែអ្នកដែលអាចនៅក្បែរគេមួយជីវិតគឺអ្នកក្រោយ ព្រោះអ្នកក្រោយជាមនុស្សចុងក្រោយ ដូច្នេះ គឺមានតែមនុស្សចុងក្រោយទេដែលអាចកំដរគេ មើលថែ និងកាន់ដៃគេមួយជីវិតនោះ។

២

តាមពិត ផ្លូវមួយនេះ យើងបានដើរមកជាមួយគ្នាមិនតិចឆ្នាំទេ អ្វីៗគ្រប់យ៉ាង ក៏មានរឿងច្រើនណាស់ ដែលយើងបានសាង និងឆ្លងកាត់មកជាមួយគ្នារាប់មិនអស់ ប៉ុន្តែរឿងរ៉ាវអស់ទាំងនោះ វាបានក្លាយទៅជាអតីត វាគ្រាន់តែជាអនុស្សាវរីយ៍ទុកសម្រាប់ចុះក្នុងបញ្ជីស្នេហាបរាជ័យរបស់ខ្ញុំតែប៉ុណ្ណោះ។ ពេលនេះ អ្នកមានអ្នកថ្មី កាន់ដៃដើរលើវិថីជីវិតថ្មីហើយ ទាំងដែលតាំងពីដើមមក គឺខ្ញុំជាអ្នកកាន់ដៃអ្នកដើរមករហូត គឺរហូតមកដល់បានជួបគេម្នាក់នោះ យើងក៏លែងដៃគ្នា ខ្ញុំព្រមលែងដៃឱ្យអ្នកទៅគេ ព្រមឱ្យគេចូលមកជំនួសខ្ញុំទាំងដែលខ្ញុំពុំដែលបានត្រៀមចិត្តទុកជាមុនទាល់តែសោះ ថានឹងមានថ្ងៃនេះមកដល់។

ខ្ញុំមិនចង់ដេក ដើរ ឈរ អង្គុយ ខ្វាយខ្វល់ដល់រឿងបែកបាក់ ទើបខ្ញុំមិនធ្លាប់ត្រៀមចិត្តទុកសម្រាប់ថ្ងៃបែក តែពេលដែលថ្ងៃបែកមកដល់ពិតមែន ខ្ញុំក៏ក្លាយជាមនុស្សម្នាក់ដែលដើរតែម្នាក់ឯង គឺដើរចេញទៅដើរផ្លុវផ្សេង ដោយមិនមានពាក្យអ្វីនិយាយសូម្បីមួយម៉ាត់ យល់អារម្មណ៍ដែលឈឺចាប់មួយនេះទេ គឺឈឺខ្លាំង ហួសចិត្តខ្លាំងរហូតដល់និយាយលែងចេញ។ តែយ៉ាងណាមិញ អ្នកក៏បានជួបមនុស្សដែលអ្នកត្រូវការហើយ មកដល់ពេលនេះទើបខ្ញុំដឹងថា ការពិតទៅជាង១០ឆ្នាំមកនេះ ខ្ញុំមិនមែនជាមនុស្សដែលអ្នកស្រឡាញ់ពិតប្រាកដ ក៏មិនមែនជាមនុស្សដែលអ្នកប្រាថ្នាចង់ក្បែរមួយជីវិតដែរ គឺមិនមែនទេ ចុងក្រោយគេនោះទើបជាមនុស្សដែលអ្នកប្រាថ្នា អរគុណដែលឱ្យខ្ញុំស្គាល់រសជាតិស្នេហាបរាជ័យ គឺស្នេហាដ៏មានន័យរយៈពេលជាង១០ឆ្នាំ ចុងបញ្ចប់គឺខ្ញុំជាអ្នករងគ្រោះទៅវិញ៕

៤

៥

៦

៧

៨

៩

125493992_1066938463746850_8790161956760249605_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: