តើសុភមង្គលពិត គឺជាអ្វី? ចម្លើយរបស់មនុស្សម្នាក់ ប្រាកដជាឆ្លើយមកខុសគ្នា

មនុស្សម្នាក់ៗ មានបញ្ហា សម្ពាធ និងរបត់នៃជីវិត ការប្រើប្រាស់ជីវិតគឺមិនដូចគ្នាឡើយ ដូច្នេះហើយ ការបង្កើតនៃសុភមង្គលក៏មិនដូចគ្នាដែរ។

- អ្នកក្រតែខ្ជិលច្រអូសនិយាយថា ៖ មានលុយ គឺជាសុភមង្គល។

- បុរសអ្នកមានដែលរវល់ឆ្លើយថា ៖ មានពេល មានសេរីភាព គឺជាសុភមង្គល។

- អ្នកអត់ការងារធ្វើបានឆ្លើយថា ៖ មានការងារធ្វើ មានចំណូល គឺជាសុភមង្គល។

- អ្នកដែលគ្មានឪពុកម្ដាយនិយាយថា ៖ មានឪពុកម្តាយនៅក្បែរ ផ្ដល់ភាពកក់ក្ដៅ គឺជារឿងសប្បាយរីករាយ ជាសុភមង្គល។

- ជនពិការភ្នែកនិយាយថា ៖ អាចមើលឃើញ គឺសុភមង្គល …។

124556654_1034088120330061_7280708228459457150_o

យើងច្រើនតែកោតសរសើរពីសុភមង្គលរបស់អ្នកដទៃ តាមពិតប្រសិនបើអ្នកក្រឡេកមើលទៅក្រោយ អ្នកនឹងឃើញថាមានមនុស្សផ្សេងទៀតកោតសរសើរយើង។ ជាធម្មតាសុភមង្គលមិនមែនជាអ្វីដែលថ្លៃថ្នូពេកនោះទេ តែវាគឺជាការឱ្យដ៏មានតម្លៃ និងស្រលាញ់នូវអ្វីដែលអ្នកមាន។

សុភមង្គលមិនមែនជាពេលដែលអ្នកមានផ្ទះធំស្គឹមស្កៃនោះទេ តែជាពេលដែលគ្រួសារមានក្ដីសុខ សំណើចសើចពេញផ្ទះ។ ឪពុកម្តាយនៅក្បែរពួកគេនៅតែសប្បាយរីករាយ។ ហើយប្តី ឬប្រពន្ធរបស់អ្នកចែករំលែកនូវភាពសប្បាយរីករាយរួមគ្នា។ កូនៗបានលេងសប្បាយជួបជុំក្រុមគ្រួសារ។ សុភមង្គល គឺសាមញ្ញណាស់ ការដឹង និងចេះគ្រប់គ្រាន់គឺជាសុភមង្គលហើយ។

124910119_702664030667263_3204853129193275615_o

ទម្លាប់របស់មនុស្សរីករាយ ៖

1. មិនបារម្ភខ្លាំងពេកអំពីអ្វីដែលអ្នកដទៃគិតពីអ្នក ផ្ទុយទៅវិញជម្រុញខ្លួនឯងឱ្យកែលំអគុណតម្លៃផ្ទាល់ខ្លួនរបស់អ្នក។

2. មនុស្សរីករាយមិនខ្វល់ពីអ្វីដែលពួកគេមើលទៅ ឬមកពីណាទេ។ ផ្ទុយទៅវិញពួកគេតែងតែជឿជាក់លើខ្លួនឯង។

3. អ្វីគ្រប់យ៉ាងដែលកើតឡើងមានផ្នែកវិជ្ជមានជាក់លាក់ សូម្បីតែអាក្រក់បំផុតក៏ដោយ។ វាសំខាន់ថាតើយើងបានឃើញវាឬអត់? ឃើញវាក្នុងផ្លូវបែបណា?

4. មនុស្សដែលមានសុភមង្គល ដឹងពីរបៀបគ្រប់គ្រងបំណងប្រាថ្នារបស់ពួកគេក្នុងកម្រិតសមស្រប មិនមែនប្រយុទ្ធដើម្បីអ្វីដែលមិនមែនជារបស់ពួកគេឡើយ។

5. ញញឹមឱ្យបានញឹកញាប់ និងរក្សាអាកប្បកិរិយាវិជ្ជមានជានិច្ច៕

124954210_701142384152761_69533310191841571_o

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)