នៅក្នុងជីវិតប្ដីប្រពន្ធ នៅពេលដែលមនុស្សស្រីដែលជាប្រពន្ធឈានដល់ដំណាក់កាលមួយដែលធុញទ្រាន់ ហត់នឿយចិត្ត ហើយលែងចង់ប្រើជីវិតជាប្ដីប្រពន្ធបន្តទៀត នោះនាងនឹងចាប់ផ្ដើមធ្វើរឿងទាំង៣នេះជំនួសវិញម្ដង ដើម្បីប្ដូរនូវសេចក្ដីសុខផ្លូវចិត្ត និងសេរីភាពផ្លូវកាយឱ្យដល់ខ្លួនឯង។
ស្ត្រីចាប់ផ្ដើមធុញទ្រាន់ ឬហត់ចិត្តនឹងប្តីរបស់ពួកគេ ដូច្នេះចងចាំនៅពេលមានរឿងសោកសៅកុំអង្គុយនៅដដែលៗ កើតទុក្ខតែម្នាក់ឯង។ ព្រោះនៅពេលដែលអ្នកមានពេលទំនេរច្រើនពេក អ្នកនឹងគិតច្រើនហើយធ្វើឱ្យខ្លួនអ្នកវេទនាទ្វេដង។ ស្ត្រីអ្នកគួរតែខិតខំធ្វើការ រកលុយវិញម្ដង។ ព្រោះថានៅពេលដែលអ្នកមានលុយអ្នកនឹងទិញសម្លៀកបំពាក់ស្រស់ស្អាតបំផុតដោយសេរី ដើម្បីឱ្យអ្នកមានមោទកភាពចំពោះជីវិតរបស់អ្នក ហើយក៏បង្ហាញពីភាពក្លាហានរបស់អ្នកដែរ បើគ្មានប្តីអ្នក ក៏អ្នកនៅតែអាចផ្គត់ផ្គង់ខ្លួនអ្នក និងកូនៗរបស់អ្នក។
ប្រសិនបើអ្នកពឹងផ្អែកលើអ្នកដទៃ អ្នកនឹងក្លាយជាមនុស្សអកម្មជានិច្ច។ ប៉ុន្តែនៅពេលដែលអ្នកធ្វើជាម្ចាស់នៃជីវិតរបស់អ្នក អ្នកនឹងពិតជារឹងមាំ អ្នកនឹងមានក្ដីសុខ និងសេរីភាពពេញលេញ។
នៅពេលដែលស្ត្រីរៀបការរួច នាងនឹងនឹករឿងជាច្រើនដែលជាការសោកស្តាយបំផុតដែលពួកគេមិនមានពេលវេលាច្រើនដើម្បីថែរក្សាកូនៗ ឬឪពុកម្ដាយ។ នៅក្នុងពិភពលោកនេះ លើកលែងតែឪពុកម្តាយក្រុមគ្រួសាររបស់អ្នក គ្មាននរណាម្នាក់លះបង់ជីវិតផ្ទាល់ខ្លួនសម្រាប់អ្នកឡើយ។ ដូច្នេះស្ត្រីគួរឆ្លៀតពេលទំនេរដើម្បីជូនដំណឹងដល់ឪពុកម្តាយ និងមើលថែកូនៗរបស់អ្នកឱ្យបានល្អ។ សូមចាំថាជីវិតរបស់ស្ត្រីមានរឿងសំខាន់ពីរដែលត្រូវធ្វើគឺ ការពារមនុស្សដែលនាងបានបង្កើតមក និងអ្នកដែលបានផ្តល់កំណើតឱ្យនាង។
ក្នុងនាមជាស្ត្រីវាគ្រប់គ្រាន់ហើយក្នុងការស្រឡាញ់ខ្លួនឯង និងធ្វើឱ្យខ្លួនឯងរីករាយសប្បាយ និងមានផាសុកភាព។ តែចំពោះដៃគូរបស់អ្នកវិញ បើគេមិនដែលនឹងបង្ហាញក្ដីស្រឡាញ់ ឬថ្នាក់ថ្នមអ្នកទេ អ្នកក៏មិនគួរធ្វើដើម្បីគេវិញដែរ គេធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ ឬសុខភាពរបស់អ្នកជាខ្លាំង។ មនុស្សដែលចេះស្រឡាញ់ខ្លួនឯងតែងតែស្រស់ស្អាត និងភ្លឺចាំង រឹងមាំខ្លាំងបំផុត៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)