រកឯណាបានម្ដាយក្មេកបែបហ្នឹង? ម្ដាយក្មេកប្រាប់កូនប្រសារស្រីនៅក្នុងថ្ងៃការ ស្ដាប់ហើយរំភើបចិត្ត កក់ក្ដៅបំផុត

ការរៀបការបានប្ដីល្អជាសំណាងរបស់មនុស្សស្រី តែអ្វីដែលនាងប្រាថ្នាបន្ថែមទៀតនោះគឺ សុំឱ្យនាងបានជួបឪពុកម្ដាយក្មេកចិត្តធម៌ មានចិត្តអាណិត មេត្តា ស្រឡាញ់ ផ្ដល់ភាពកក់ក្ដៅដល់នាង។ យ៉ាងណាមិញ មានម្ដាយក្មេកម្នាក់ បានប្រាប់ទៅកូនប្រសារស្រី ដែលបានស្ដាប់ និងអានខ្លឹមសាររួចហើយនោះ ពិតជាធ្វើឱ្យស្រីៗមានអារម្មណ៍ថាកក់ក្ដៅ និងរំភើបចិត្តបំផុត។

8(247)

 

សម្ដីម្ដាយក្មេក និយាយទៅកាន់កូនប្រសារស្រី ៖

- កូនស្រី! ទោះបីកូនជាកូនប្រសារ ជាសាច់ថ្លៃនៃគ្រួសារមួយនេះក៏ដោយ តែម៉ាក់សូមឱ្យកូនកុំមានអារម្មណ៍ទើសទាល់អី កូនត្រូវធ្វើខ្លួនឱ្យស្និទ្ធស្នាលជាមួយនឹងបងប្អូនទាំងអស់ ជាពិសេសជាមួយម៉ាក់ប៉ា ព្រោះកូនលែងជាអ្នកដទៃទៀតហើយ កូនជាសមាជិកដ៏សំខាន់ម្នាក់នៅក្នុងគ្រួសារមួយនេះ ដូច្នេះ ចូរកូនធ្វើខ្លួនជាកូន ជាបងជាប្អូនរបស់អ្នកក្នុងផ្ទះនេះ ហើយត្រូវគិតថា កូនជាកូនរបស់ប៉ាម៉ាក់មិនមែនជាកូនប្រសារនោះឡើយ។

- កូនស្រី! បើមានរឿងអ្វីនៅក្នុងគ្រួសារ ឬជីវិតប្ដីប្រពន្ធរបស់កូន ចូរកូនរក្សាចិត្តឱ្យស្ងប់ ដោះស្រាយគ្នា តែបើកូននិយាយទៅកាន់ប្ដីរបស់កូនស្ដាប់គ្នាមិនបានទេ កូនមកប្រាប់ម៉ាក់មក ម៉ាក់ប៉ាជាអ្នកចាត់ការឱ្យកូន កូនកុំជេរប្ដី មិនមែនម៉ាក់កាន់ជើងកូនម៉ាក់ទេ តែម៉ាក់មិនចង់ឱ្យកូនក្លាយជាប្រពន្ធមិនល្អ ជេរប្ដី មិនមានសេរីទេ ម្យ៉ាងទៀតបើកូនជេរប្ដី រឹតតែធ្វើឱ្យប្ដីលែងខ្លាចកូនហើយ តែកូនមកប្រាប់ម៉ាក់ ព្រោះម៉ាក់ជាម៉ាក់គេ ម៉ាក់ជេរ ម៉ាក់ថា គេក៏មិនហ៊ាននឹងម៉ាក់ដែរ។

120970618_2849529195267070_46269442457969989_n

- កូនស្រី! បើប្ដីកូនដើរលេងស៊ីផឹកដាច់យប់ ដើរលេងជួបជុំមិត្តភក្តិ កូនមិនចាំបាច់ទៅស្រែកជេរគេទេ ការដែលកូនស្រែកឡូឡា វានឹងធ្វើឱ្យកូនអស់តម្លៃទៅវិញ មនុស្សប្រុសនឹងខ្លាចកូន នៅពេលដែលកូនជាប្រពន្ធដែលថ្លៃថ្នូរ ទោះខឹងក៏ស្ងៀមស្ងាត់ នោះហើយជាគុណតម្លៃរបស់កូន។

- កូនស្រី! បើប្ដីកូនមានស្រី ឬមានប្រពន្ធចុង កូនកុំដេកយំ កើតទុក្ខ ឬទ្រាំតែម្នាក់ឯង កូនត្រូវមកប្រាប់ម៉ាក់ ទុកឱ្យម៉ាក់ នាំបងៗប្អូនៗរបស់កូនទៅចាត់ការអាកូនចង្រៃ អាបង​អាប្អូនថោកទាប ទោះយ៉ាងណាម៉ាក់បងៗប្អូនៗក៏ជាស្រី ទោះបីជាសាច់ញាតិបង្កើត ក៏ម៉ាក់មិនទៅកាន់ជើងឱ្យគេមកធ្វើចរិតថោកទាបនាំឱ្យខាតមុខមាត់ម៉ាក់ប៉ាដែរ។

- កូនស្រី! ម្ដាយក្មេកម្នាក់នេះ មានកូនប្រុសម្នាក់នេះ កូនជាកូនប្រសារស្រីតែម្នាក់ដែលម៉ាក់ទទួលដឹង និងទទួលស្គាល់ដោយបើកចំហរ ហើយក៏ជាកូនប្រសារស្រីតែម្នាក់សម្រាប់កូនប្រុសម្នាក់នេះ។ ដូច្នេះមិនថាមានរឿងអ្វីនោះទេ ម៉ាក់នៅតែឈរខាងកូន កាន់ជើងកូន ផ្ដល់កម្លាំងចិត្ត និងភាពកក់ក្ដៅដល់កូនជានិច្ច កូនកុំបារម្ភ កុំមានអារម្មណ៍ថាឯកាថ្វី ព្រោះកូនជាកូនប្រសារស្រីដែលម៉ាក់ព្រមរៀបចំផ្សំផ្គុំ បំពេញមុខឱ្យកូន ដូច្នេះម៉ាក់មិនផ្ដេសផ្ដាសចោលកូនវិញនោះឡើយ...៕

Image_big_5e5a2e0a70a06

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ