នៅពេលមនុស្សប្រុសបង្ហាញវត្តមាន ពេលអ្នកស្ថិតក្នុងស្ថានភាពទាំងនេះ មានន័យថា គាត់ស្រឡាញ់អ្នកខ្លាំង ហើយអ្នកសំខាន់ណាស់សម្រាប់គាត់

មនុស្សប្រុសដែលយកចិត្តទុកដាក់ ហើយស្រឡាញ់អ្នកខ្លាំង គាត់អាចនឹងមិនបង្ហាញវត្តមានចំពោះអ្នកគ្រប់ពេលវេលាឡើយ តែយ៉ាងណាក៏ដោយ បើស្ថិតក្នុងស្ថានភាពមួយចំនួននេះ គាត់តែងតែបង្ហាញមុខមិនដែលខាន នោះបានន័យថា គាត់ស្រឡាញ់អ្នកខ្លាំង ហើយអ្នកសំខាន់ខ្លាំងសម្រាប់គាត់។

១. នៅពេលអ្នកមិនស្រួលខ្លួន

Ef9d47130ce81e51fcebc54af3410f5d

សម្រាប់បុរសដែលស្រឡាញ់អ្នកខ្លាំង គាត់នឹងថែរក្សា និងយកចិត្តទុកដាក់ចំពោះសុខភាពអ្នកជានិច្ច ហើយចាត់ទុកអ្នកជាមនុស្សមានតម្លៃសំខាន់បំផុត។ នៅពេលដែលអ្នកឈឺ គាត់អាចនឹងមិនសួរនាំអ្វីច្រើនទេ ប៉ុន្តែគាត់នឹងបង្ហាញខ្លួនភ្លាមៗដើម្បីមើលថែអ្នក និងធ្វើឱ្យអ្នកមានភាពកក់ក្ដៅ។ ទោះបីជាគាត់នៅឆ្ងាយក៏ដោយ គាត់នឹងមិននៅជាមួយអ្នកភ្លាមៗទេ ប៉ុន្តែនឹងរក្សាទំនាក់ទំនងជាមួយអ្នកជានិច្ចដើម្បីប្រាកដថាក្មេងស្រីដែលគាត់ស្រលាញ់មិនអីទេ។

ប៉ុន្តែសម្រាប់មនុស្សដែលមិនស្រឡាញ់អ្នក គាត់នឹងមិនយកចិត្តទុកដាក់ចំពោះអ្នកឡើយ ហើយគាត់ក៏មិនខ្វល់ពីសុខទុក្ខ ការលំបាក សូម្បីតែពេលដែលអ្នកឈឺ ក៏គាត់មិនរវល់ជាមួយអ្នកដែរ។

២. នៅពេលអ្នកមានអាកប្បកិរិយាចម្លែកនៅលើបណ្តាញសង្គម

C4dbd6fcac9006649b1717e903162df6

បណ្តាញសង្គមសព្វថ្ងៃមានប្រជាប្រិយភាពជាងពេលណាៗទាំងអស់។ ការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ អ្នកស្គាល់គ្នា និងការបង្ហាញអារម្មណ៍ ការចែករំលែកអំពីខ្លួនអ្នកបានក្លាយជាទម្លាប់ដែលមិនអាចខ្វះបានសម្រាប់មនុស្សជាច្រើន។

ប្រសិនបើគាត់ពិតជាយកចិត្តទុកដាក់ចំពោះអ្នក គាត់នឹងមិនខកខានអ្វីដែលអ្នកបង្ហាញនៅលើបណ្តាញសង្គមទេ។ ភ្លាមៗដោយឃើញការបញ្ចេញមតិមិនធម្មតា ប្លែកៗរបស់អ្នកនៅលើបណ្តាញសង្គម គាត់បានកត់សម្គាល់ភ្លាមៗហើយបានស្នើសុំឱ្យអ្នកប្រាប់គាត់ពីអ្វីដែលអ្នកបានជួបប្រទះ។

បុរសដែលស្រឡាញ់អ្នកដោយស្មោះ នឹងយកចិត្តទុកដាក់ជាពិសេសចំពោះអារម្មណ៍ និងស្ថានភាពរបស់អ្នក។ ប្រសិនបើអ្នកមិនសប្បាយចិត្ត គាត់នឹងមិនដែលព្រងើយកន្តើយនឹងអ្នកឡើយ គាត់តែងតែចង់ចែករំលែក និងលើកទឹកចិត្តអ្នក។ ទោះបីជាគាត់រវល់យ៉ាងណាក៏ដោយ គាត់មានពេលវេលាសម្រាប់អ្នក សូម្បីតែការហៅតាមទូរស័ព្ទដើម្បីដឹងថាអ្នកមិនអីទេ។

៣. នៅពេលអ្នកខឹង

743536456e35e24607df88b621764256

ភាគច្រើនស្ត្រីខឹងនៅពេលនាងត្រូវការសួរសំណួរ និងលួងលោមបំផុត។ ប្រហែលជានាងគ្រវីក្បាលបដិសេធមិនស្តាប់ ប៉ុន្តែតាមពិតនេះគឺជាសញ្ញាមួយដែលបង្ហាញថានាងនឹងឈប់ខឹងក្នុងរយៈពេល ១-២ នាទីទៀត។ ដូច្នេះប្រសិនបើវាជាបុរសដែលសង្កេតមើល គាត់នឹងមិនទុកឱ្យស្ត្រីនៅម្នាក់ឯងទេ នៅពេលដែលពួកគេខឹងព្រោះគាត់នឹងធ្វើឱ្យរឿងធ្ងន់ធ្ងរ។

គាត់មិនដែលទុកជម្លោះរវាងអ្នកទាំងពីរទេ ប៉ុន្តែគាត់តែងតែជាអ្នកដែលរកដំណោះស្រាយដើម្បីដោះស្រាយបញ្ហាឱ្យបានត្រឹមត្រូវ។ គាត់មិនចង់ឱ្យអ្នកទទួលរងពីអារម្មណ៍សោកសៅ តូចចិត្ត អន់ចិត្តពីអ្នកទេ ... ហើយជាការពិតមិនរំពឹងថាទំនាក់ទំនងនឹងធ្លាក់ចូលក្នុងសង្គ្រាមត្រជាក់ឡើយ។ ថ្ងៃដែលអ្នកខឹងថ្ងៃនោះគាត់មិនអាចផ្តោតអារម្មណ៍ធ្វើអ្វីទាំងអស់។

ចំពោះអ្នកដែលមិនស្មោះត្រង់ អ្នកខឹង ពេលខ្លះធ្វើឱ្យគាត់សប្បាយចិត្តដកដង្ហើមធំ។ ដោយសារតែគាត់នឹងមានកន្លែងទំនេរដោយភាពរីករាយផ្សេងទៀត។ រង់ចាំឱ្យអ្នកស្ងប់ចិត្តដោយខ្លួនឯង បន្ទាប់មកគាត់នឹងនិយាយពាក្យផ្អែមៗ ស្រាលៗដើម្បីលួងលោមអ្នក។ មនុស្សបែបនេះមិនខ្វល់ពីអារម្មណ៍របស់អ្នកទេ។ អ្នកដែលយកចិត្តទុកដាក់យ៉ាងពិតប្រាកដនឹងមិនស្ងប់ស្ងាត់ ហើយក៏មិនទុកអ្នកចោលឡើយ ពេលដែលអ្នកខឹង ទោះអ្នកដេញក៏គាត់មិនចេញទៅណាដែរ៕

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)