មនុស្សស្រី អ្នកមិនគួរបន្តទំនាក់ទំនងទេ បើមនុស្សដែលអ្នកកំពុងតែទាក់ទង បញ្ចេញចរិតពីរចំណុចនេះ

នេះគឺជាសញ្ញាមួយ នៃការបាត់បង់នូវការស្រលាញ់ខ្ពស់បំផុតរបស់បុរសចំពោះស្ត្រី!

១. ស្ងប់ស្ងាត់ និងការព្រងើយកណ្តើយ

381fc97603838710b556459ba0ac52a6

បុរសទាំងអស់ ប្រសិនបើគេស្រឡាញ់នរណាម្នាក់ មិនថាគេរវល់យ៉ាងណាឡើយ គេក៏នៅតែមិនដែលទុកមនុស្សដែលគេស្រឡាញ់ចោលដែរ។ ផ្ទុយទៅវិញ គេបែរជាក្លាយជាមនុស្សដែលស្ងប់ស្ងាត់ លែងរវីរវល់ ហើយតែងតែព្រងើយកន្តើយដាក់អ្នក នោះបញ្ជាក់ឱ្យឃើញច្បាស់ថា គេលែងមានចិត្តនឹងអ្នកទៀតហើយ គេបានអស់ចិត្ត ឬកំពុងតែលួចលាក់ទាក់ទងអ្នកថ្មីផងក៏ថាបានដែរ។

ការស្រឡាញ់គ្នាតែងតែមានការប្រាស្រ័យទាក់ទងគ្នាជានិច្ច ការត្រូវស្វែងយល់ចែករំលែកគ្នាទៅវិញទៅមកទុក្ខព្រួយក្នុងជីវិត។ បើក្នុងទំនាក់ទំនងមានមនុស្សពីរនាក់មិននិយាយគ្នាទេ កុំរំខានសួរគ្នាតទៅទៀត តើពួកគេនឹងដូចគ្នានឹងគូស្នេហ៍ ២ នាក់ដែរឬទេវាខុសគ្នាពីមនុស្សដែលមិនស្គាល់?

២. ការខកចិត្ត

0238dbf2d57442d35d7c7b81f4be5821

ប្រសិនបើគាត់តែងតែអាក់អន់ចិត្តជាមួយអ្នកបង្ហាញថាគាត់លែងឱ្យតម្លៃអ្នកទៀតហើយ។ អ្នកស្លៀករ៉ូបដែលអ្នកគិតថាស្រស់ស្អាត តែគាត់បែរជារិះគន់ភ្លាមៗថាមិនស្អាត មិនទាន់សម័យទេ។ អ្នកធ្វើមុខម្ហូបថ្មីវាមើលទៅទំនងណាស់ រសជាតិក៏ល្អដែរប៉ុន្តែគាត់បែរជាមិនសូម្បីតែសម្លឹងមើលអាហារដែលអ្នកធ្វើ។ ឬអ្នកធ្វើអ្វីដែលមិនសមនឹងគាត់គាត់ស្រែកថ្ងូរនិងអង្រួនក្បាលគួរឱ្យធុញអ្នកគួរតែដឹងពីផ្លូវទៅមុខអ្នកទាំងពីរមិនអាចទៅជាមួយគ្នាបានទេ។

បុរសដែលស្រឡាញ់អ្នក នឹងមិនដែលបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះអ្នកឡើយ។ គាត់នឹងយល់ និងអាណិតអាសូរអ្នកព្រោះគាត់កោតសរសើរអ្នកជានរណា។ គាត់ឱ្យតម្លៃអ្នកដូចជាស្ត្រីដែលឈរជាមួយគាត់មិនមែនជាកម្មសិទ្ធិអ្វីដែលគាត់ "បណ្តុះបណ្តាល" ដើម្បីបំពេញតាមឆន្ទៈរបស់គាត់ឡើយ។ យ៉ាងណាមិញ បើគាត់តែងតែធ្វើឱ្យអ្នកអន់ចិត្ត ចេះតែបង្អាប់ និងមិនឱ្យតម្លៃអ្នក នោះអ្នកមិនគួរបន្តជាមួយគាត់ទៀតទេ ព្រោះអ្នកនឹងមិនមានក្ដីសុខ ឬមានតម្លៃគ្រប់គ្រាន់សម្រាប់គាត់ឡើយ៕

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)