ស្ត្រីម្នាក់ចង់ដឹងថាតើបុរសនៅក្បែរនាងសមនឹងរៀបការដែរឬទេ គ្រាន់តែឃើញអាកប្បកិរិយារបស់គាត់ចំពោះនរណាម្នាក់ខ្សោយជាងនាង។ ព្រោះនេះជាពេលវេលាដែលអាចឆ្លុះបញ្ចាំងសេចក្តីថ្លៃថ្នូររបស់មនុស្សម្នាក់នោះបានហើយ។
ចាស់ៗតែងនិយាយ ៖ មើលត្រឹមមុខមាត់មនុស្ស អាចមើលត្រឹមតែពីរបីថ្ងៃ តែបើចង់មើនិស្ស័យអត្តចរិតមនុស្សគឺត្រូវមើលកាន់ខែ។
មិនថាបុរសមានទេពកោសល្យ និងអ្នកមានប៉ុនណាក៏ដោយ ប្រសិនបើសេចក្តីថ្លៃថ្នូររបស់គាត់មិនល្អវានឹងពិបាកក្នុងការឈានដល់ទីបញ្ចប់ជាមួយនឹងអ្នក សម្បថអាចប្រតិដ្ឋបានអារម្មណ៍អាចមានជាបណ្តោះអាសន្ន តែសេចក្តីថ្លៃថ្នូរមិនអាចជារឿងមិនពិតឡើយ។ ព្រោះថានៅពេលមនុស្សពីរនាក់កាន់តែជិតស្និទ្ធនឹងគ្នា ពួកគេនឹងចេញមកដោយស្មោះត្រង់។
ស្រឡាញ់មនុស្សម្នាក់កុំធ្វេសប្រហែស គ្រាន់តែយកចិត្តទុកដាក់ថាតើមនុស្សល្អចំពោះអ្នក ប៉ុន្ដែមើលពីរបៀបដែលពួកគេប្រព្រឹត្តចំពោះអ្នកផងដែរ។
ស្នេហាគឺជាលទ្ធផលនៃការបង្កាត់អរម៉ូននៅក្នុងខ្លួនមនុស្សពីរនាក់ ប៉ុន្តែបុគ្គលិកលក្ខណៈគឺនៅអស់កល្បជានិច្ច។ ដោយសារតែអារម្មណ៍ និងចិត្តរបស់មនុស្ស ងាយស្រួលក្នុងការផ្លាស់ប្តូរធម្មជាតិពិបាកក្នុងការផ្លាស់ប្តូរ។
ហើយនៅពេលដែលតណ្ហារសាត់បាត់ សេចក្ដីស្រឡាញ់របស់មនុស្សពីរនាក់នឹងត្រូវបានរក្សាដោយភាពស្មោះត្រង់ ភាពសប្បុរស និងការទទួលខុសត្រូវ។
គន្លឹះ ៥ យ៉ាងក្នុងការជ្រើសរើសប្តីរបស់ស្ត្រីឆ្លាត
១. ទំនួលខុសត្រូវ ៖ បុរសមានទំនួលខុសត្រូវនឹងក្លាយជាសសរស្តម្ភខាងវិញ្ញាណដ៏រឹងមាំមួយសម្រាប់ស្ត្រី ដែលត្រូវពឹងផ្អែកលើពេលជួបភាពច្របូកច្របល់ក្នុងជីវិត។ ពួកគេនឹងមិនបន្ទោសកាលៈទេសៈ ការពិតគោលបំណង និងសំណាងអាក្រក់ឡើយ។
២. ភាពខ្លាំងក្លា និងភាពថ្លៃថ្នូរ ៖ ការអះអាង និងភាពថ្លៃថ្នូរគឺជាប្រភេទពីរខុសគ្នាទាំងស្រុង បុរសដែលមានគុណសម្បត្តិទាំងពីរនេះ បង្ហាញថាគាត់ជាមនុស្សម្នាក់ដែលអាចគ្រប់គ្រងអារម្មណ៍របស់គាត់។ ការយល់ដឹង និងទំនួលខុសត្រូវជាមួយអ្នក។
៣. មានសុឆន្ទៈ ៖ នៅក្បែរបុរសដែលមានសុឆន្ទៈ ស្ត្រីនឹងរៀនសូត្របានច្រើនហើយអាចពឹងផ្អែកលើបុរសរបស់ខ្លួនពេលមានសេចក្តីត្រូវការ។
៤. ឆ្លាតវាងវៃ ៖ បុរសឆ្លាត និងពូកែម្នាក់នឹងដឹងពីអ្វីដែលត្រូវនិយាយ និងធ្វើ និងដឹងពីរបៀបធ្វើឱ្យជីវិតគ្រួសារមានភាពសប្បាយរីករាយជានិច្ច មានសភាពអ៊ូអរនឹងការសើច និងរីករាយ។
៥. ការរស់នៅចែករំលែក ៖ បុរសដែលមានមនោសញ្ចេតនានឹងដឹងពីរបៀបស្រឡាញ់អ្នកដទៃ ជាពិសេសមនុស្សជាទីស្រលាញ់ អ្នកដែលស្រលាញ់ និងដៃគូរបស់ពួកគេនៅពេលក្រោយ។ ពួកគេមានបេះដូងកក់ក្តៅតែងតែយកចិត្តទុកដាក់យល់ដឹង និងចែករំលែកការលំបាកជាមួយអ្នកដទៃ៕
ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)