តើអ្នកនឹងមានអារម្មណ៍បែបណា ប្រសិនបើថ្ងៃណាមួយចៃដន្យជួបសង្សារចាស់របស់អ្នក?

ពិភពលោកនេះពិតជាតូចចង្អៀតណាស់ ដូច្នេះ មនុស្សរស់នៅលើផែនដីនេះជាមួយគ្នា លែងអីនឹងបានជួបគ្នាដោយចៃដន្យនៅថ្ងៃណាមួយ នោះគឺ អតីតសង្សាររបស់អ្នក។ ចង់ដឹងថា តើអ្នកនឹងមានអារម្មណ៍បែបណា នៅពេលដែលបានជួបសង្សារចាស់ដោយចៃដន្យ តោះ! ជ្រើសរើសរូបមួយ ហើយយើងទៅផ្ទៀងផ្ទាត់ចម្លើយទាំងអស់គ្នា។

A. រូបត្រីកោណ

1

ប្រសិនបើអ្នកជ្រើសរើសយករូបត្រីកោណនេះ វានឹងបង្ហាញថា អ្នកលែងមានអារម្មណ៍ចំពោះគ្នាតទៅទៀតហើយ ដូច្នេះបើទោះបីជាអ្នកបានគ្នាដោយចៃដន្យក៏ដោយ ក៏អ្នកនៅតែស្ងប់ស្ងាត់ ប្រៀបបាននឹងមនុស្សដែលមិនធ្លាប់ស្គាល់គ្នាអ៊ីចឹង។ ប៉ុន្តែអ្វីែលអ្នកបារម្ភនោះគឺ អ្នកខ្លាចថា អតីតសង្សារអ្នក គេនៅតែមានចិត្តលើអ្នក អ្នកខ្លាចគេមករំខានអ្នកទៀត អ្នកខ្លាចថា ការរាក់ទាក់របស់គេ ខ្លាចធ្វើឱ្យខ្លួនអ្នក ជាប់ជំពាក់ចិត្តលើគេម្ដងទៀត។

B. រាងការ៉េ

2

បើអ្នកជ្រើសយករូបមួយដែលមានរាងជាការ៉េ នោះមានន័យថា ក្នុងចិត្តអ្នកនៅតែស្រលាញ់មនុស្សម្នាក់នោះ។ ដូច្នេះប្រសិនបើថ្ងៃណាមួយ ស្រាប់តែចៃដន្យបានជួបគ្នា វាគឺជាការបំពេញនូវគោលបំណងសម្រាប់អ្នកហើយ ព្រោះអ្នកតែងតែសង្ឃឹមថានឹងបានជួបគេជាថ្មី អ្វីដែលរឹតតែសំខាន់នោះគឺ អ្នកនៅតែគិតថា ថ្ងៃណាមួយនឹងអាចចាប់ផ្ដើមម្ដងទៀតជាមួយនឹងគេ។ ប៉ុន្តែភ្លាមៗនៅពេលដែលអ្នកគិតអំពីមូលហេតុដែលអ្នកបែកបាក់ អ្នកដឹងថាអ្នកនឹងមិនចង់ត្រឡប់មកម្តងទៀតនោះឡើយ។

C. រាងមូល

3

បើអ្នកជ្រើសយករូបដែលមានរាងមូលដូចបាល់ នេះបង្ហាញឱ្យឃើញថា ក្នុងចិត្តអ្នក នៅតែដក់ជាប់ និងចង់វិលត្រឡប់ជួបសង្សារចាស់វិញ។ ព្រោះថាមកដល់ពេលនេះ អ្នកនៅតែមិនទាន់ត្រៀមខ្លួន ទទួលយករឿងរ៉ាវដែលបានកើតឡើងកាលពីអតីតកាលទេ អ្នកនៅតែមានអារម្មណ៍ជ្រាលជ្រៅចំពោះមនុស្សម្នាក់នោះ។ នេះគឺដូចជាមូលហេតុមួយដែលរារាំងអ្នកមិនឱ្យចាកចេញពីគេ។ អ្នកនៅតែបន្តចិត្ត និងភាពក្លាហាន ជាមួយនឹងគំនិតវិជ្ជមាន ហើយអ្នកគិតថា បើពេលនោះមិនបែកគ្នា ចេះយល់ពីគ្នា​ ម្ល៉ោះស្នេហារបស់អ្នក ប្រាកដជាល្អនឹងគ្នាយ៉ាងខ្លាំង។

D. រាងស៊ីឡាំង

4

 

បើអ្នកជ្រើសយករូបដែលមានរាងជាស៊ីឡាំង នោះមានន័យថា ទំនាក់ទំនងរវាងអ្នកទាំងពីរនៅតែមានភាពស៊ីជម្រៅដូចមុនដដែល មានតែរឿងមួយចំនួនដែលធ្វើឱ្យអ្នក និងដៃគូអ្នកមានអារម្មណ៍រវើរវាយ ពិបាកក្នុងការព្រងើយកន្តើយនឹងគ្នា។ តែចុងក្រោយអ្នកទាំងពីរនៅតែសម្រេចចិត្តផ្សះផ្សារទំនាក់ទំនងឡើងវិញដូចពីដំបូង។ ដូច្នេះ សូមកុំបន្តខ្ជះខ្ជាយពេលវេលាបែកគ្នាទៀតអី វាក៏ដល់ពេលដែលអ្នកទាំងពីរគួរតែក្លាហាន ហើយទទួលយកសេចក្តីស្រឡាញ់របស់គ្នាទៅវិញទៅមកបានហើយ៕

ប្រភព ៖ bestie.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)