ម្ដាយអប្រិយ បោះបង់កូនស្រីចោលលើគំនរសំរាម តែសំណាងល្អ បានប្តីប្រពន្ធលក់ឆាក្តៅជួយសង្គ្រោះ

ដោយយោងតាមគណនីហ្វេសប៊ុគឈ្មោះ ‎Jing Mei‎ បានធ្វើការបង្ហោះរូបជាច្រើនសន្លឹក ជាមួយនឹងពាក្យពេចន៍មួយចំនួនថា ៖

កូនស្រីដែរសំណាងមានជីវិតជាថ្មីដែរបានបងប្រុសស្រីពីរនាក់ប្តីប្រពន្ធលក់ឆាក្តៅរំដោះ ពីមនុស្សស្រីម្តាយអប្រិយយកមកបោះចោលលើគំនរសំរាមយប់មិញនេះ!!

កូនស្រីស្អាតហើយស្លូតបូតទៀតមិនគួរសោះ!!

ស្ថានភាពនឹងសុខភាពអូនពេលនេះល្អធម្មតា រឹងមាំ គ្រប់អវយវៈ ប៉ុនតែមានឈាមចេញតាមត្រចៀកម្ខាងព្រោះមានទឹកនឹងសំរាមកង្វក់ចូល ពេទ្យថានៅតាមដានបន្ត!!

ម៉ាក់ៗក្នុងក្រុមជួយមតិម្នាក់មួយផង ហើយបើមានសំភារៈកូនស្រីជួយម៉ាក់ៗថ្មីអូនផងណា 🙏🏻🙏🏻

យ៉ាងណាមិញ កូនតូចរូបនេះ ត្រូវបានប្ដីប្រពន្ធដែលលក់ឆាក្ដៅ បានជួយសង្គ្រោះ និងយកទៅមន្ទីរពេទ្យដើម្បីព្យាបាល ក៏ដូចជាចិញ្ចឹមបីបាច់ថែរក្សាផងដែរ។ ចំណែកឯទារិការូបនេះ មើលទៅពិតជាមានមុខមាត់ស្រស់ស្អាត និងគួរឱ្យស្រឡាញ់ជាពន់ពេក។ ប៉ុន្តែដែលគួរឱ្យស្ដាយនោះគឺ មិនគួរទៅកើតជាមួយនឹងម្ដាយចិត្តអាក្រក់បែបនេះឡើយ។ យ៉ាងណា ក៏សូមជូនពរក្មួយស្រី ធំឡើងជាកូនល្អ និងមានសំណាងចាប់ពីពេលនេះតទៅ៕

Screen Shot 2020 08 04 At 9.30.46 PM

116129128_2689898297778053_4904619469096828095_n

117043782_2689897691111447_8605554045592091428_n

117103854_2689897807778102_823035184109151663_n

117236036_2689898094444740_1191214639382565194_n

117238064_2689898101111406_4154946100620207552_n

រូបភាព ៖ Jing Mei (ក្នុងគ្រុប ក្រុមអ្នកម្តាយឆ្លាតវៃ )