ដូចដែលបានឃើញហើយថា តាំងពីចូលឆ្នាំ២០២០នេះមក ពិភពលោកយើងទាំងមូល បានជួបប្រទះនូវបញ្ហា និងវិបត្តិយ៉ាងធំ ដោយសារតែជំងឺកូរ៉ូណាបានផ្ទះឡើង នេះជាហេតុបានធ្វើឱ្យប្រជាជនជួបប្រទះនូវការខ្វះខាត បាត់បង់ការងារ មុខរបរ ការរកស៊ីក៏មានភាពត្រដាបត្រដួស បាត់បង់ចំណូលមួយចំនួនធំ។ ប៉ុន្តែក្នុងមួយរយៈចុងក្រោយនេះដែរ ស្រាប់តែនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកយើងនេះ បែរជាឃើញមានបងប្អូនមួយចំនួន បានធ្វើការបង្ហោះបង្អួតពីទ្រព្យសម្បត្តិ លុយ ឡានទំនើបៗ ក៏ដូចជាការប្រកួតប្រជែង ធ្វើឱ្យកើតមានជម្លោះថែមទៀតផង។
ដោយហេតុឃើញនូវបញ្ហាទាំងនេះកើតឡើង ក៏ស្រាប់ធ្វើឱ្យ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី មានការចាប់អារម្មណ៍ និងបានបង្ហោះសារប៉ុន្មានឃ្លា ជាការសុំចិត្តដល់បងប្អូនដែលបានធ្វើនូវទង្វើទាំងនេះ ដោយលោកបានសរសេររៀបរាប់ថា ៖
នៅក្នុងគ្រាដ៏សែនមហាវិនាសកម្មដោយសារតែជំងឺឆ្លងកូរ៉ូណា កូវីដ-១៩ដ៏មហាប្រលៃ នៅលេីភពផែនដីយេីងនេះក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជាយេីងផងដែរ ដូច្នេះហេីយខ្ញុំសូមអភ័យទោសមុននិងនិយាយ ក្រែងលោមានអារម្មណ៍មិនល្អដល់ប្រីយមិត្តនៅក្នុងបណ្តាញសង្គមfbនេះ។ខ្ញុំសុំចិត្តសុំថ្លេីមអ្នកដែលចូលចិត្តឈ្លោះប្រកែកគ្នា និយាយរឿងមិនល្អ បង្ហោះបង្អួតទ្រព្យសម្បត្តិ ឡានវីឡា លុយកាក់ មាសពេជ្រ និងរឿងដែលមិនសមរម្យមួយចំនួនទៀតបង្ហោះតាមបណ្តាញសង្គមfbសូមមេត្តាឈប់បង្ហោះទៀតទៅ ព្រោះអីយេីងត្រូវដឹងថាមិនមែនមេីលឃេីញតែនៅក្នុងប្រទេសយេីងទេគឺគេមេីលឃេីញទូទាំងពិភពលោក មានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាក៏ដោយរក្សាវាទុកទៅចង់ទិញអីក៏ស្រេចតែចិត្តចង់ទៅ មិនចាំបាច់បង្អួតប្រាប់គេឯងទេបេីខ្លួនពិតជាស្រឡាញ់ដល់ប្រជាជនក្រីក្រមែន គួរណាតែយកទ្រព្យសម្បត្តិដែលមាននេះយកទៅវិនិយោគលេីវិស័យកសិកម្ម កសិឧស្សាហកម្មតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយេីងដេីម្បីបង្កេីតការងារអោយដល់ប្រជាពលរដ្ឋក្រីក្រធ្វើ និងបានចូលរួមចំណែកមួយផ្នែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាយេីងព្រមទាំងមិនបានរំខានដល់សន្តិសុខសុវត្ថិភាពសង្គមផងដែរ ។
យ៉ាងណាមិញ នេះជាសារក្រើនរំឭក ក៏ដូចជាសុំចិត្តអ្នកគ្រប់គ្នាពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី គួរតែបញ្ឈប់នូវទង្វើអស់ទាំងនេះទៅ ព្រោះថា ធ្វើបែបនេះ វាមិនមានផលល្អ ឬចំណេញអ្វីដល់អ្នកទាំងអស់គ្នានោះឡើយ៕