ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទី២៨ កក្កដា ២០២០ នេះដែរ គឺមានវិជ្ជមានចំនួន ៧ករណីថ្មីបន្ថែមទៀត និងព្យាបាលជាសះស្បើយ ចំនួន ៧នាក់ដូចគ្នា។
គួរបញ្ជាក់ផងដែរថា អ្នកឆ្លងវិជ្ជមានចំនួន៧នាក់ថ្មីនោះគឺ មានលេីក្រុមមួកខៀវ ០៤នាក់ និងលេីក្រុមអ្នកដំណេីរមកពីប្រទេសឥណ្ឌូណេស៊ីកាលពីពេលកន្លងទៅនេះ ចំនួន ០៣នាក់។
សរុបអ្នកឆ្លងជំងឺ Covid-១៩ ទាំងអស់នៅកម្ពុជាគឺមានចំនួន ២៣៣នាក់ (ស្រ្តី ៤៦នាក់ និងបុរស ១៨៧នាក់) និងអ្នកដែលព្យាបាលជាសះស្បើយមានចំនួន ១៥៤នាក់ និងកំពុងសម្រាកព្យាបាលមាលមានចំនួន ៧៧នាក់៕