បុគ្គលិក និងអ្នកស្ម័គ្រចិត្តរបស់កសិដ្ឋានគិរីសួគ៌ បានបរិច្ចាគដោយឥតគិតថ្លៃនូវទឹកដោះគោសុទ្ធពី ធម្មជាតិ 100% ពីកសិដ្ឋានគិរីសួគ៌ ចំនួន 100 លីត្រ ដល់សហគមន៍ជុំវិញកសិដ្ឋាន ស្ថិតនៅចម្ងាយ 30 គីឡូម៉ែត្រខាងត្បូងរាជធានីភ្នំពេញ។
បុគ្គលិកជាច្រើនរបស់កសិដ្ឋាននេះត្រូវបានជ្រើសរើសចេញពី សហគមន៍នៅជិតកសិដ្ឋាន ហើយការបរិច្ចាគទឹកដោះគោសុទ្ធដោយឥតគិតថ្លៃនេះ គឺដើម្បីថ្លែង អំណរគុណដល់ពួកគាត់សម្រាប់ការគាំទ្រគម្រោងអាជីវកម្មថ្មី ដែលនឹងចាប់ផ្ដើមលក់ផលិតផល ទឹកដោះគោសុទ្ធពីធម្មជាតិ 100% ពីកសិដ្ឋានគិរីសួគ៌ ទៅឲ្យទីផ្សារក្នុងស្រុកនាពេលឆាប់ៗនេះ ។
ទឹកដោះគោសុទ្ធ 100% ពីកសិដ្ឋានគិរីសួគ៌ ត្រូវបានផលិតឡើងស្របតាមបទដ្ឋានអន្តរជាតិខ្ពស់បំផុត នៅក្នុងរោងចក្រដ៏ទំនើប ដោយទឹកដោះគោនោះត្រូវបានប្រមូលពីសត្វគោប្រភេទ Holstein Heifers មានចំនួនជាង 550 ក្បាល ដែលទើបនាំចូលពីប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗ។ ទន្ទឹមនឹងនេះ កសិដ្ឋានគិរីសួគ៌នឹងផលិត និងចែកចាយយ៉ៅអួរ និងប៊័រ ស្រស់ៗ នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះផងដែរ។
Staff and volunteers from Kirisu Farms distributed over 100 liters of Kirisu Farms 100% Pure Milk free to communities around the farm, 30 kilometers south of Phnom Penh.
Many of the farm workers are recruited from neighbouring communities and the free milk donation was to thank them for their support of the new project, that will soon start selling Kirisu Farms 100% Pure Milk in Cambodia.
Kirisu Farms 100% Pure Milk is produced in Cambodia to the highest international standards at a state-of the art production facility on site, with the milk coming from a herd of over 550 Holstein Heifers recently imported from Australia. The farm will also be producing and distributing farm fresh yoghurt and butter in the coming weeks.