មនុស្សប្រុសមិនអាក្រក់ មនុស្សស្រីមិនស្រឡាញ់? ហេតុអ្វីមនុស្សស្រីចូលចិត្តតែស្រឡាញ់មនុស្សប្រុសដែលមានចរិតមិនល្អ ជាពិសេសគឺសាវា

មនុស្សស្រីភាគច្រើនគឺ តែងតែខូចចិត្ត ទឹកភ្នែក ឈឺចាប់ព្រោះតែមនុស្សប្រុសមិនល្អ មនុស្សប្រុសចរិតអាក្រក់ រួចហើយតាំងនិយាយថា មនុស្សប្រុសទាំងអស់សុទ្ធតែដូចគ្នា គ្មានមនុស្សប្រុសណាស្មោះនោះឡើយ ដោយហេតុតាមពិតទៅ ខ្លួននាងទៅវិញទេ ដែលមិនស្រឡាញ់មនុស្សប្រុសល្អៗ មិនព្រមទទួលយកមនុស្សស្មោះ ផ្ទុយទៅវិញ បើមនុស្សប្រុសណាចរិតអាក្រក់ សាវា គឺនាងតែងតែត្រាំត្រែងឈឺចាប់ជាមួយ ស្រឡាញ់គេងើបមុខមិនរួច។

ជាការពិតណាស់ ព្រោះតែមនុស្សប្រុសចរិតអាក្រក់ទាំងនោះ មានចំណុចពិសេសមួយចំនួន ទើបអាចធ្វើឱ្យមនុស្សស្រីនាងលង់បាក់ចិត្តស្រឡាញ់ ចុងក្រោយក៏ត្រូវមកឈឺចាប់ ខូចចិត្តដោយសារតែមនុស្សប្រុសអាក្រក់។ ខាងក្រោមនេះ ជាចំណុចមួយចំនួនរបស់មនុស្សប្រុសអាក្រក់ ដែលអាចធ្វើឱ្យមនុស្សស្រីនាងលង់ស្រឡាញ់ ៖

65623

១. មនុស្សប្រុសអាក្រក់ ពូកែសាងទំនុកចិត្តខ្ពស់ខ្លួនគេ

មនុស្សប្រុសចរិតមិនល្អភាគច្រើនគឺ គេមានទំនុកចិត្តខ្ពស់ចំពោះខ្លួនគេផ្ទាល់ ដោយគេមិនខ្វល់រឿងចរិតមិនល្អ ឬក៏ចំណុចអាក្រក់របស់គេទេ សំខាន់ខ្លួនគេផ្ទាល់គឺ គេមានទំនុកចិត្តខ្ពស់ និងជឿជាក់ចំពោះខ្លួនគេ ហេតុនេះហើយ ទើបអាចធ្វើឱ្យមនុស្សស្រីតែងតែលង់ចិត្ត បាក់ចិត្តស្រឡាញ់គេ ព្រោះមនុស្សស្រីនាងតែងតែចង់បានមនុស្សប្រុសម្នាក់ដែលចេះជឿជាក់ និងមានទំនុកចិត្តលើខ្លួនគេ។

65624

២. មនុស្សប្រុសអាក្រក់ មានបុគ្គលិកលក្ខណៈទាក់ទាញ

មនុស្សប្រុសអាក្រក់ ហាក់មានអាកប្បកិរិយា និងបុគ្គលិកលក្ខណៈទាក់ទាញច្រើនជាងមនុស្សប្រុសល្អៗ ព្រោះតែការបង្ហាញកាយវិការ ការនិយាយស្ដី ភាពបឯិនប្រសព្វរបស់គេនេះហើយ ដែលអាចធ្វើឱ្យគេ មើលទៅទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍ជាខ្លាំង។

65625

៣. មនុស្សប្រុសអាក្រក់ធ្វើឱ្យស្ត្រីបន្តជីវិតផ្សងព្រេងយ៉ាងក្លាហាន

មនុស្សប្រុសអាក្រក់ តែងតែមានខ្សែជីវិតរីករាយ ហក់លោត ចំណុចនេះហើយដែលគេអាចចងចិត្តមនុស្សស្រីបាន ព្រោះគេបានធ្វើឱ្យចិត្តមនុស្សស្រីម្នាក់មានអារម្មណ៍ថា ជីវិតនាងបានផ្លាស់ប្ដូរ ក្លាយជាមានន័យ ជាមួយនឹងការផ្សេងព្រេង ដើរហើរយ៉ាងសប្បាយរីករាយ បន្ទាប់ពីនាងបានផ្សាភ្ជាប់ និងសាងទំនាក់ទំនងជាមួយមនុស្សប្រុសម្នាក់នោះ។

65744

៤. មនុស្សប្រុសអាក្រក់ធ្វើឱ្យស្ត្រីមានអារម្មណ៍ថាមានសុវត្ថិភាព

មនុស្សប្រុសអាក្រក់ ច្រើនតែបង្ហាញពីភាពអង់អាចក្លាហាន រឹងមាំ ដែលធ្វើឱ្យមនុស្សស្រីម្នាក់មានអារម្មណ៍ថា នាងមានសុវត្ថិភាព និងមានភាពកក់ក្ដៅ នៅពេលដែលបាននៅក្បែរម្នាក់នោះ នាងទទួលបានអារម្មណ៍មើលថែ យកចិត្តទុកដាក់យ៉ាងខ្លាំង រហូតដល់នាងភ្លេចគិតថា ការពិតទៅ នេះគ្រាន់តែជានុយដើម្បីចងចិត្តនាងគ្រាដំបូងតែប៉ុណ្ណោះ។

65746

៥. មនុស្សប្រុសអាក្រក់អាចកែប្រែមនុស្សស្រីអាក្រក់បាន

មនុស្សប្រុសអាក្រក់ពូកែវោហាស្ដី និយាយពាក្យលួងលោមផ្អែមល្ហែម ជាពិសេសគឺ តែងនិយាយក្រើនរំឭកមនុស្សស្រីដែលមានអត្តចរិតមិនល្អ និងទម្លាប់អាក្រក់របស់នាងបានយ៉ាងងាយ។ ប៉ុន្តែផ្ទុយទៅវិញមនុស្សប្រុសអាក្រក់ គេមិនដែលកែប្រែនូវចរិតមិនល្អ និងទម្លាប់អាក្រក់ ភាពសាវារបស់គេនោះឡើយ៕

65745

សរុបមកវិញ មនុស្សប្រុសដែលមានអត្តចរិតល្អៗ ច្រើនបានត្រឹមតែជាកង់សឺកួរសម្រាប់គេ ឬជាមិត្តល្អរបស់គេតែប៉ុណ្ណោះ មនុស្សស្មោះរង់ចាំតែការខូចចិត្តតែប៉ុណ្ណឹងឯង ៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: