ស្រឡាញ់គ្នាត្រឹមជាសង្សារ អាចជារឿងមនុស្សពីរនាក់ ប៉ុន្តែ ការរៀបការសាងគ្រួសារមួយ មិនមែនជារឿងត្រឹមតែមនុស្សពីរនាក់នោះទេ

ការរៀបការ សំខាន់បំផុតនោះគឺ ការព្រមទទួលស្គាល់ពីគ្រួសារទាំងសងខាង ហើយអ្វីដែលរឹតតែតឹងតែងជាងនេះទៀតនោះគឺ រៀបការហើយ ត្រូវសម្រេចទៅរស់នៅខាងណា បើយើងមិនទាន់មានផ្ទះជារបស់ខ្លួនឯង។

ប្ដីប្រពន្ធខ្លះ គឺត្រូវទៅរស់នៅខាងប្ដី ខ្លះទៀតក៏ត្រូវទៅនៅខាងប្រពន្ធ អ្វីដែលធ្ងន់នោះគឺ មិនថាទៅរស់នៅខាងណានោះទេ គឺមនុស្សក្នុងគ្រួសារគឺត្រូវប្រឈមមុខដាក់គ្នា មិនថាជាមួយឪពុកម្ដាយក្មេក ឬសាច់ថ្លៃស្រីប្រុសនោះឡើយ អ្វីដែលអាចធ្វើឱ្យជីវិតប្ដីប្រពន្ធរឹតតែលំបាកក្នុងការប្រឈមមុខ ឬទទួលយកនោះគឺ បើខាងណាមិនពេញចិត្តយើង គឺប្រាកដជាពិបាកមើលទុកមុខគ្នាណាស់។

106922983_966301150457630_88353263839448580_n

ជួនកាល ពេលដំបូងៗអាចនឹងមិនអីទេ តែពេលដែលរស់នៅជាមួយគ្នាយូរទៅគឺ អាចនឹងចាំមើលបំណាំ ចាំចាប់កំហុស ឬតឹងតែងចិត្តដាក់គ្នា វាជាបញ្ហាដ៏ធំមួយទៀតគឺ ការប្រកាន់ច្រើនរបស់សមាជិកក្នុងគ្រួសារ។ ដូចពាក្យគេថា "ប្ដីប្រពន្ធនៅជាមួយគ្នាកាន់តែយូរ គឺមានរឿងឈ្លោះគ្នាកាន់តែច្រើន" វាក៏ដូចគ្នា មនុស្សជួបគ្នាដំបូងៗ អាចនឹងល្អល្អូកល្អើននឹងគ្នាណាស់ តែយូរៗទៅ ក៏អាចប្រែប្រួលផ្លាស់ប្ដូរចិត្តគំនិត អត្តចរិត ចាំមើលគ្នាទៅវិញទៅមកមិនខានឡើយ ហើយបើប៉ះចំសមាជិកគ្រួសារ ឪពុកម្ដាយ សាច់ថ្លៃប្រកាន់ច្រើនទៀត វារឹតតែពិបាកនឹងប្រឈមមុខដាក់គ្នាកាន់តែខ្លាំង។

វាជារឿងដែលពិបាកបំផុត បើអាចមានជម្រើស បើអាចដឹងពីចរិតសាច់ញាតិបងប្អូនរបស់យើងច្បាស់ គួរណាស់តែនាំប្ដី ឬប្រពន្ធនៅបែកផ្ទះពីគ្នាទៅល្អជាង កុំឱ្យមានការឈ្លោះទាស់ សាច់ថ្លៃ និងសាច់ថ្លៃ ប្ដីប្រពន្ធ និងប្ដីប្រពន្ធ ព្រោះតែរឿងប្រកាន់ច្រើន ឬមើលបំណាំគ្នា។ បងប្អូនខ្លះ នៅផ្ទះបែកគ្នា នៅឆ្ងាយពីគ្នាយ៉ាងណា នៅតែមានពេលឈ្លោះទាស់ មិនពេញចិត្តពេញថ្លើមគ្នា ចុះទម្រាំនៅក្នុងផ្ទះក្រោមដំបូលតែមួយទៀត វារឹតតែពិបាក ហើយងាយនឹងឈ្លោះគ្នាជាខ្លាំង។

107088030_2597238163862893_6815428399621489334_n

អ្នកត្រូវចាំថា បើប្ដីប្រពន្ធគ្មានជំនឿចិត្ត ឬការមើលថែ ការពារគ្នាទេ ច្បាស់ណាស់គឺ ប្រាកដជាត្រូវបែកគ្នាព្រោះតែសាច់ញាតិនេះហើយ ព្រោះកន្លងមក ក៏បានឃើញច្បាស់ហើយ បងប្អូនខ្លះអាចនឹងស្រឡាញ់គ្នាក៏ពិតមែន តែជាក់ស្ដែង បើមានប្ដី មានប្រពន្ធរៀងៗខ្លួនហើយនោះគឺ ៨០% ច្បាស់ជាមានបញ្ហានឹងគ្នា ចំណែកឯ២០%ទៀត​ គឺសំណាងបំផុត ព្រោះបងប្អូនគេស្រឡាញ់គ្នា មិនមែនតែសាច់បង្កើតនោះទេ គឺគេគោរពស្រឡាញ់មនុស្សក្នុងគ្រួសារ បងស្រឡាញ់ការពារប្អូន ប្អូនគោរពកោតខ្លាចបង នេះទើបគេហៅថា បងប្អូនល្អ ក៏អាចជួយឱ្យជីវិតប្ដីប្រពន្ធរបស់បងប្អូន មានក្ដីសុខ សុភមង្គលដែរ៕

106478074_110774967238612_1219341504944270748_n

106801602_2776555319255539_8108382533778891142_n

106809764_314317799698313_5766684906005300803_n

106926055_941230739657830_682081944439282340_n

107102740_153976019566567_338889337510590870_n

107299530_318680049520323_1221366140636793701_n

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ