ឈានដល់វ័យម្ភៃជាងហើយ អ្នកអាចអត់មានស្នេហា អត់មានសង្សារ តែដាច់ខាត មិនអាចអត់ប៉ុន្មានចំណុចនេះទេ

គ្រប់គ្នាប្រហែលជាគិតថា ឈានដល់ភាពជាយុវវ័យ ធំដឹងក្ដីសមល្មមនឹងមានស្នេហា មានសង្សារហើយ ប៉ុន្តែផ្ទុយទៅវិញ រឿងស្នេហា ឬសង្សារនេះ បែបវាអាចអូសទាញ ទាក់ចិត្តបានតែក្មេងៗ ឬស្ទាវដែលមិនគិតគូរពីជីវិតទៅថ្ងៃមុខ ឬអនាគតដែលវែងឆ្ងាយតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់យើងដែលឈានចូលអាយុម្ភៃឆ្នាំឡើងហើយនោះ រឿងស្នេហា ឬការដែលមានសង្សារ វាគ្រាន់តែជារឿងបន្ទាប់បន្សំ ព្រោះអ្វីដែលយើងគួរមាន ឬខំសន្សំ គឺរឿងទាំងប៉ុន្មានខាងក្រោមនេះទេ។

១. ការងារល្អ មុខរបរនឹងធឹង

83395156_3208198516072722_5186430581280750992_o

ឈានដល់វ័យម្ភៃឆ្នាំ អាចនិយាយបានថា អ្នកបញ្ចប់ការសិក្សាហើយ ដូច្នេះ វាក៏សមល្មមដល់ពេលដែលអ្នកត្រូវស្វែងរកការងារ ឬគួរមានមុខរបរដែលអាចទទួលបានចំណូលបានខ្លះ អ្នកត្រូវតែអាចរកលុយចាយបានដោយខ្លួនឯង តិច ឬច្រើនវាក៏ប្រសើរជាងលាដៃសុំលុយម៉ាក់ប៉ា។ វ័យប៉ុណ្ណេះ សម័យនេះ​គេមិនហៅថាក្មេងទៀតទេ អ្នកខ្លះ​គេអាចរកលុយ មានការងារ មានមុខរបរ មានចំណូលតាំងពីគេនៅសិក្សាម្ល៉េះ ដូច្នេះហើយ កុំបណ្ដែតបណ្តោយឱ្យខ្លួនមមាញឹក ឬរវល់ព្រោះតែរឿងស្នេហា ឬរឿងខូចចិត្តដោយសារតែអ្នកណាទៀតអី។

២. សល់លុយកាក់ ទ្រព្យជាប់ខ្លួនខ្លះ

105700805_3205637739662133_5141248751117178088_o

ដូចដែលថាអ៊ីចឹង បើយើងមានការងារល្អ មានមុខរបរផ្ទាល់ខ្លួនយើងប្រាកដជាមានលុយ គប្បីអាចសល់បានទ្រព្យតូចតាចខ្លះ តួយ៉ាងដូចជារបស់របរប្រើប្រាស់ដែលយើងប្រើខ្លួនឯង គួរតែយើងទិញដោយលុយ ដែលរកបានដោយកម្លាំងញើសឈាមខ្លួនឯង។ ព្រោះថាអ្នកខ្លះ គាត់អាចសល់លុយទិញឡាន ទិញផ្ទះ ដាក់ឈ្មោះខ្លួនឯង និងមានហាងដែលកើតពីកម្លាំងញើសឈាមខ្លួនឯងទៀត នេះហើយដែលគេហៅថា ទ្រព្យផ្ទាល់ខ្លួន។

៣. មានគោលដៅជីវិតច្បាស់លាស់

106261775_3208250642734176_589597896252875016_o

អ្នកត្រូវតែមានគោលដៅច្បាស់ ដឹងថាខ្លួនត្រូវការអ្វី ចង់បានអ្វីជាពិសេសនោះគឺមហិច្ឆតា អាចកំណត់នូវអ្វីដែលជាគោលដៅពិតប្រាកដ ដែលយើងកំពុងតែព្យាយាមត្រួសត្រាយ និងហែលឆ្លងទៅរក។ រឹតតែសំខាន់គឺ នៅពេលដែលយើងដឹងថា យើងចង់បាន ឬត្រូវការអ្វីនោះ យើងប្រាកដជាដឹងថាយើងគួរធ្វើអ្វី ដើម្បីសម្រេចគោលដៅនោះហើយ។

៤. មានចិត្តនឹងន មានឯករាជ្យ

106483881_3212560052303235_205141793644161374_o

យុវវ័យត្រូវមានចិត្តនឹងន មានឯករាជ្យ មិនមែនឈាមរាវ គិតតែដើរលេង ប្រព្រឹត្តខ្លួនផ្ដេសផ្ដាសនោះទេ វាសំខាន់ណាស់គឺ ចិត្តគំនិតរបស់យើង ត្រូវមានឯករាជ្យមួយដ៏ត្រឹមត្រូវ មិនមែនឯករាជ្យក្នុងការដើលើផ្លូវខុសនោះឡើយ។ មនុស្សខ្លះ ចង់បានឯករាជ្យ ដើម្បីតែចង់បង្ហាញថា ខ្លួនធំដឹងក្ដី ធ្វើអ្វីៗតាមតែទំនើងចិត្ត នោះគឺខុសហើយ។ មនុស្សឯករាជ្យ គឺដើរលើផ្លូវខ្លួនឯង ជាផ្លូវដែលវិជ្ជមាន មិនមែនចាំតែដើរតាមអ្វីដែលគេបង្គាប់បញ្ជា ឬធ្វើអ្វីដែលខុសគន្លងនោះឡើយ។

៥. មានពេលវេលាប្រឡូកក្នុងសង្គមបានច្រើន

104495417_3197391310486776_1596530340850206575_n

ច្បាស់ណាស់ថា យើងគប្បីស្គាល់សង្គមខាងក្រៅ ជាពិសេសគឺ សាងទំនាក់ទំនងល្អៗជាមួយមនុស្សជុំវិញខ្លួន ដើម្បីសិក្សា ឈ្វេងយល់ពីមនុស្សទាំងអស់។ ការប្រឡូកក្នុងសង្គម យើងនឹងបានដឹងពីអ្វីដែលថ្មីៗ ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ឈានដល់ពេញវ័យ ធំដឹងក្ដី វ័យចាស់ទុំគ្រប់គ្រាន់ ក៏មិនត្រូវទៅពាក់ព័ន្ធក្នុងរឿងស្នេហាផ្ដេសផ្ដាសនោះឡើយ គួរផ្ដោតលើអនាគត ការធ្វើការ រកស៊ី បង្កើនចំណូល។ ប៉ុន្តែបើអ្នកអាចមានមនុស្សល្អ ឬជាដៃគូជីវិតពិតប្រាកដ អ្នកគួរតែថែរក្សាឱ្យបានល្អផងដែរ តែបើមិនទាន់មានទេ កុំចេះតែសាងទំនាក់ទំណងផ្ដេសផ្ដាសមិនច្បាស់លាស់ ព្រោះវានាំឱ្យខាតពេលវេលា ខាតទាំងអារម្មណ៍ថែមទៀតផង៕

105397439_3197391163820124_8959608388619967353_n

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: