វិធីចងចិត្ត និងបិទមាត់ប្រពន្ធ កុំឱ្យរអ៊ូរទាំច្រើនពេក!

ប្រុសៗទាំងឡាយ ប្រហែលជាធុញទ្រាន់នឹងសំឡេងរអ៊ូរទាំរបស់ប្រពន្ធណាស់ហើយមែនទេ? ពេលដែលហត់នឿយពីការងារ ការរកស៊ី ចូលដល់ក្នុងផ្ទះ ប្រាកដជាចង់បានការថ្នាក់ថ្នម និងសួរនាំ លើកទឹកចិត្តពីប្រពន្ធហើយមែនទេ? ខាងក្រោមនេះ ជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីចងចិត្ត និងបិទមាត់ប្រពន្ធកុំឱ្យរអ៊ូរទាំច្រើនពេក ៖

១. ចេញពីធ្វើការត្រូវមកផ្ទះ

មិនថាទៅធ្វើការ ឬចេញរកស៊ីទេ អស់ភារកិច្ច ឬដល់ម៉ោង ត្រូវតែត្រឡប់មកផ្ទះវិញតាមពេលវេលា កុំចេះតែដើរលេងឆ្វេចឆ្វាច ជួបជុំពួកម៉ាកផឹកស៊ីរាល់ថ្ងៃ មិនស្គាល់ផ្ទះសម្បែងឱ្យសោះ។ ប៉ុន្តែបើយូរៗម្ដង ត្រូវសុំ ឬប្រាប់ប្រពន្ធឱ្យដឹង នេះជាការគោរពដល់ភាពជាប្រពន្ធរបស់នាង មិនមែនខ្លាចនោះឡើយ។

105977237_953343555106342_3138938388056965877_o

២. ចេះជួយធ្វើការងារប្រពន្ធ កុំចាំតែនាងប្រើ

ការងារផ្ទះ មិនមែនជាការងារប្រពន្ធតែម្នាក់ទេ ក្នុងនាមជាប្ដីប្រពន្ធ ត្រូវចេះជួយសម្រាលបន្ទុកការងារគ្នា អ្វីដែលអាចធ្វើបានក៏ធ្វើទៅ កុំចាំឱ្យតែនាងប្រើ បើនាងហាមាត់ប្រើ នាងប្រាកដជារអ៊ូរាល់ថ្ងៃមិនខាន។

៣. ឱ្យលុយប្រពន្ធច្រើនៗ

លុយគឺជា ថ្នាំសណ្ដំចិត្ត ថ្នាំបំបាត់អាការៈឈឺក្បាលរបស់មនុស្សស្រី ជឿទៅ មនុស្សស្រីណាក៏ស្រឡាញ់លុយដែរ តែប្រពន្ធស្រឡាញ់លុយ គឺយកមកទុកដាក់ សន្សំបន្ទាប់ពីការប្រើប្រាស់ប្រចាំថ្ងៃ អ្វីដែលសំខាន់ មនុស្សស្រី ឱ្យតែអ្នកឱ្យលុយនាងជាប្រចាំ ប្រៀបដូចជាកាវបិទមាត់អ៊ីចឹង ដឹងតែនាងត្រជាក់ជាមួយអ្នកគ្រប់ពេលហើយ តែបើនាងអត់មានលុយ ឬអ្នកមិនឱ្យនាងទេ ច្បាស់ណាស់ រអ៊ូជាងម៉ាក់របស់យើង១០០ដងឯណោះ។

106228633_953343515106346_4659528405910928112_o

៤. ហាមមើល ឬទាក់ទងលួចមានស្រី

ដាច់ខាតហាមក្បត់ ហាមមានស្រីខាងក្រៅ បើអ្នកហ៊ានតែលួចមានស្រី ឬទាក់ទងស្រីណា ច្បាស់ណាស់ មិនត្រឹមតែរអ៊ូទេ ជេរដល់ស្រីនោះទៀត។ តែបើអ្នកមានតែនាងម្នាក់ ស្រឡាញ់នាងពីដំបូងយ៉ាងម៉េចថ្ងៃនេះ ឬទៅថ្ងៃមុខក៏នៅតែដូចដើម នោះហើយជាការបន្ទន់ឆ្អឹងនាង។

៥. និយាយស្ដីពីរោះៗជាមួយនាង

ហាមទ្រគោះបោះបោក ទោះអ្នកខឹង ឬមានបញ្ហាមកពីណាក៏ដោយ ដាច់ខាត កុំធ្វើឱ្យនាងមានអារម្មណ៍មិនល្អ ដោយសារតែសម្ដីរបស់អ្នក ព្រោះបើអ្នកជះសម្ដីទាំងកំរោលទៅនាង នាងច្បាស់ជាតបមកអ្នកវិញទ្វេដង (ប៉ះប្រពន្ធខ្លា)។

107516485_953343535106344_1438898074043132264_n

៦. ចេះសរសើរលើកទឹកចិត្តនាង

ទោះបីពេលខ្លះ មនុស្សស្រីមិននិយាយអ្វី តែនាងក៏ត្រូវការពាក្យសរសើរ និងលើកទឹកចិត្តពីប្ដីដែរ សំខាន់បំផុតគឺ ប្រពន្ធត្រូវតែស្អាតល្អ ជាងស្រីខាងក្រៅ ដាច់ខាតហាមសរសើរ ឬលើកពីស្រីផ្សេងនៅនឹងមុខនាង មិនដូច្នោះទេ នាងច្បាស់ជាលើកយកមកនិយាយ រអ៊ូមិនឈប់ឡើយ។

៧. ហាមរអ៊ូ ឬស្រែកគំហកដាក់នាង

បើអ្នកមិនចង់ឱ្យនាងរអ៊ូដាក់អ្នកទេ រឿងល្អបំផុតគឺ អ្នកហាមរអ៊ូដាក់នាង ព្រោះនាងក៏មិនចង់ស្ដាប់សំឡេងអ្នករអ៊ូរទាំច្រើនដែរ។

៨. ចេះឆ្លៀតពេលជូននាងចេញក្រៅ

ការជូនប្រពន្ធដើរលេង ឬទៅញ៉ាំអីខាងក្រៅ វាជាការជួយបន្ធូរអារម្មណ៍នាងកុំឱ្យស្មុគស្មាញ ឬធុញថប់ពេក នៅពេលដែលនាងបានដើរលេងសប្បាយចិត្ត ឬបានញ៉ាំអីឆ្ងាញ់ៗឆ្អែតហើយនោះ នាងនឹងភ្លេចរឿងពិបាកចិត្ត ភ្លេចរឿងរអ៊ូដាក់អ្នកហើយ៕

106622996_953343408439690_3157207879897477915_n

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ

-->