កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងទីក្រុងសេអ៊ូល បានដាក់បង្ហាញដ្រូនជាង៣០០គ្រឿងចូលរួមក្នុងកម្មវិធី ១០ នាទី នៅពីលើទន្លេហាន។
នេះគឺជាការបង្ហាញដ៏អស្ចារ្យបំផុត ព្រោះជាការដាក់បង្ហាញនូវរូបភាពពន្លឺភ្លើងដែលលេចចេញជារូបរាងជាច្រើន ពាក់ព័ន្ធនឹងខ្លឹមសារ ដាស់តឿនក្រើនរំឭកដល់ប្រជាជននៅក្នុងប្រទេស ឱ្យមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នអំពីបញ្ហាជំងឺ Covid-១៩ កុំឱ្យភ្លេចខ្លួនឱ្យសោះ។
រូបភាពគួរឱ្យភ្ញាក់ផ្អើលបង្ហាញពីដ្រូនទាំងនោះរួមមានដូចជា ការបង្ហាញពីរបៀបអនាម័យទូូទៅ រូបភាពពាក់ម៉ាស់ដើម្បីការពារខ្លួន រូបភាពការលាងសម្អាតដៃ រូបភាពវីរុសភាគល្អិតៗនៃវីរុសកូរ៉ូណា ជាដើម ។
យ៉ាងណាមិញ ក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានរៀបចំការដាក់តាំងបង្ហាញនេះ និងបានថ្លែងថាអរគុណដែលបង្ហាញថាមានគោលបំណងសម្រាប់បុគ្គលិកសុខាភិបាលជួរមុខផងដែរ៕
ប្រភព ៖ Daily Mail