មនុស្សស្រីគ្រប់ល័ក្ខណ៍សម័យនេះពិបាករក តែបើរកបាន ក៏ពិបាករស់នៅជាមួយដែរ ជឿអត់?

មិនបាច់តាមរកទេសម័យនេះ គ្មានមនុស្សស្រីគ្រប់ល័ក្ខណ៍នោះឡើយ ហើយបើទោជាអាចរកបានមែន ក៏មិនអាចរស់នៅជាមួយដោយសុខសាន្ត សុភមង្គលបានដែរ កុំថាឡើយមនុស្សស្រីគ្រប់ល័ក្ខណ៍ រាល់ថ្ងៃមានត្រឹមមនុស្សស្រីច្បាប់វិន័យតឹងរឹងជ្រុលហួសហេតុ មិនចេះអធ្យាស្រ័យប៉ុណ្ណឹង នៅតែមិនអាចរស់នៅជុំគ្រួសារ។

ជឿទៅថា មនុស្សស្រីមិនបាច់ដល់ថ្នាក់ល្អឥតខ្ចោះ ត្រឹមត្រូវគ្មានចន្លោះនោះទេ ត្រឹមអាចយល់ ដឹង និងស្គាល់កាលៈទេសៈ ចេះបត់បែន យល់ការណ៍រាក់ជ្រៅ ដឹងក្ដៅត្រជាក់ ស្គាល់ភារកិច្ចការងារ និងតួនាទីប៉ុណ្ណឹង គឺល្អពេកណាស់ហើយ តែបើឱ្យល្អគ្រប់រឿង ចេះគ្រប់សព្វ ច្បាប់វិន័យតឹងរឹងគ្រប់យ៉ាង ធានាថា អ្នកណាក៏រស់នៅជាមួយនាងមិនបានដែរ ព្រោះនាងល្អ ស្អាត ពូកែ អ៊ីចឹង អ្នកផ្សេងគឺមិនដល់នាង មិនអាចផ្គាប់ចិត្តនាងបានឡើយ។

1

ប្រុសៗ បើបានជួបមនុស្សដែលស្រឡាញ់ ពេញចិត្ត គិតថាសមគួរហើយក៏ទទួលយកទៅ ហើយត្រូវប្រាប់ប៉ាម៉ាក់យើងផង ខុសឆ្គងយ៉ាងណា ក៏កុំយកទុកក្នុងចិត្តពេក ព្រោះមនុស្សតែងមានចន្លោះខ្វះខាត គ្មានមនុស្សស្រីណាល្អគ្រប់យ៉ាងទេ ដូចយើងជាមនុស្សប្រុសអ៊ីចឹង ក៏មិនមែនត្រុវគ្រប់រឿង ពូកែគ្រប់ពេលដែរ។ ជាដៃគូជីវិត គឺចាប់ដៃគ្នា ដើម្បីកសាងគ្រួសារ កែប្រែអនាគត ជាពិសេសគឺ ផ្លាស់ប្ដូរ សាមគ្គីគំនិត និងជួយជ្រោមជ្រែងគ្នា។

ត្រូវដឹងថា សម័យនេះមិនមានទេមនុស្សស្រីគ្រប់ល័ក្ខណ៍ តែបើមនុស្សស្រីខាតល័ក្ខណ៍គឺសម្បូរណាស់៕

106507919_952481861859178_399423281346657621_n

107732488_952481945192503_6471688223531319900_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

-->