ជឿទេថា! មនុស្សប្រុសខ្លះល្ងង់បំផុត ក្នុងការលួងលោម ឬនិយាយពាក្យផ្អែមល្ហែមជាមួយគូស្នេហ៍?

មនុស្សស្រី កុំចេះតែខឹង អន់ចិត្ត ឬទាមទារចង់បានការថ្នាក់ថ្នម ផ្គាប់ចិត្តពីដៃគូខ្លាំងពេក ព្រោះមនុស្សប្រុសខ្លះ គាត់សោះកក្រោះណាស់ ជាពិសេសគឺ គាត់មិនសូវជាចូលចិត្តរឿងផ្អែមល្ហែម យកចិត្ត ផ្គាប់ចិត្ត លួងលោមអីនោះទេ ដូច្នេះហើយ អ្នកកុំចេះតែចង់ឱ្យគាត់ធ្វើរឿងទាំងនេះពេក មនុស្សប្រុសមិនមែនសុទ្ធពូកែលួងលោម ផ្អែមល្ហែម ទន់ភ្លន់នោះឡើយ។

ម្យ៉ាងវិញទៀត បើអ្នកចង់បានអី ឬត្រូវការអី គួរតែនិយាយត្រង់ៗជាមួយនឹងគាត់ ព្រោះថា មនុស្សប្រុសខ្លះ គាត់ពិតជាល្ងង់មែនក្នុងរឿងធ្វើអ្វីៗដើម្បីផ្គាប់ចិត្តគូស្នេហ៍ ឬប្រពន្ធ ឬអាចនិយាយបានថា ពេលខ្លះ គាត់ពិតជាអៀនច្រើនមែន ក្នុងការ Surprise ឬបង្ហាញពីអ្វីដើម្បីពញ្ជាក់អារម្មណ៍មនុស្សដែលគាត់ស្រឡាញ់។

105809943_3206449946247579_1863719592872123010_o

យ៉ាងណាមិញ មនុស្សប្រុសដែលសោះកក្រោះ មិនសូវចេះផ្អែមល្ហែម មិនមែនមានន័យថាគាត់មិនស្រឡាញ់ មិនខ្វល់ ឬមិនយកចិត្តទុកដាក់នឹងអ្នកនោះទេ តែអាចមកពីគាត់មិនចូលចិត្តសម្ដែងនូវទង្វើអស់ទាំងនេះ ប៉ុន្តែច្បាស់ណាស់ថា ក្នុងចិត្តរបស់គាត់គឺ ស្រឡាញ់អ្នក ហើយក៏អាចផ្ដល់គ្រប់យ៉ាងឱ្យអ្នកគ្រប់យ៉ាងតាមដែលអ្នកត្រូវការ បើទោះជាពេលខ្លះគាត់មិននិយាយស្ដី មិនសូវខ្វល់ខ្វាយពីអ្នក តែច្បាស់ណាស់គឺ ស្រឡាញ់អ្នកស្មើជីវិត។

ចង់ឱ្យស្នេហាគង់វង្ស យូរអង្វែង មិនបាច់ខ្វល់រឿងផ្អែមល្ហែម យកចិត្ត លួងលោមពីដៃគូនោះទេ សំខាន់ឱ្យតែគេស្រឡាញ់យើងមិនប្រែ គេតែងតែផ្ដល់ឱ្យយើងគ្រប់យ៉ាងតាមយើងត្រូវការ គេអាចថែរក្សា និងការពារយើង នៅក្បែរយើងគ្រប់ពេលមានទុក្ខលំបាក នោះបញ្ជាក់ថា គេស្រឡាញ់យើងណាស់ហើយ៕

105684457_3206449842914256_5086813178856360603_n

105905352_3206449779580929_2507366504114158082_o

106074250_3206449989580908_638813585659364721_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ