វិធីសាស្ត្រដ៏ល្អ ដើម្បីផ្សះផ្សាទំនាក់ទំនងស្នេហា បន្ទាប់ពីអ្នកមានការទាស់ទែង ឬឈ្លោះប្រកែកជាមួយដៃគូ

អាចនិយាយបានថា វាជារឿងធម្មតាទៅហើយ សម្រាប់ការឈ្លោះទាស់របស់គូស្នេហ៍គ្រប់រូប ព្រោះថា មិនសង្សារ ឬប្ដីប្រពន្ធនោះទេ រមែងមានការឈ្លោះទាស់ ខឹង ថ្នាំងថ្នាក់ អាក់អន់ស្រពន់ចិត្តជាមួយគ្នា ប៉ុន្តែអ្វីដែលសំខាន់នោះគឺ​ ហាមឈ្លោះគ្នាឱ្យលើសពី២៤ម៉ោង ហើយគ្រប់ពេលដែលឈ្លោះទាស់គ្នារួចហើយ អ្នកត្រូវតែដឹង និងមានវិធីសាស្ត្រដើម្បីផ្សះផ្សាទំនាក់ទំនងឡើងវិញ ដើម្បីចៀសវាងការបែកបាក់ ប្រេះឆាកើតឡើង។

ខាងក្រោមនេះ គឺជាចំណុចផ្សះផ្សាដ៏ល្អបំផុត ដែលអ្នកគួរតែអនុវត្តន៍នៅពេលដែលអ្នកឈ្លោះគ្នាជាមួយដៃគូ​ ៖

65234

១. ប្រមូលភាពក្លាហានដើម្បីប្រឈមមុខជាមួយគ្នា

ការប្រឈមមុខជាមួយគ្នា ដើម្បីសួរនាំរកហេតុផលឱ្យបានច្បាស់ វាគឺជារឿងដែលសំខាន់ណាស់ ព្រោះបន្ទាប់ពីយើងស្ងៀមស្ងាត់រៀងៗខ្លួនរួចមក យើងប្រាកដជាបានគិត និងយល់ឃើញនូវចំណុចខុសទាស់ណាមួយហើយ ដូច្នេះ ការប្រឈមមុខដើម្បីសួរនាំរកដំណោះស្រាយ ឬហេតុផលដែលនាំឱ្យកើតមានរឿង គឺជារឿងដែលអ្នកគប្បីធ្វើ ដោយមិនបាច់ខ្វល់ទេថាអ្នកណាខុស ឬត្រូវ អ្នកណាជាអ្នកផ្ដើមមុន សំខាន់គឺ អ្នកត្រូវមានភាពក្លាហាន ដើម្បីនិយាយជាមួយដៃគូដោយចិត្តត្រជាក់ និងមានហេតុផលដែលល្អប្រសើរ។

65235

២. ចំណាយគំនិត និងកម្លាំងចិត្តសដើម្បីភាពភ្ញាក់ផ្អើលដល់ដៃគូ

បើអ្នកជាអ្នកខុស ឬធ្វើអ្វីដែលជ្រុលជ្រួល ការបង្ហាញពីការសុំទោសចំពោះដៃគូ គឺវាមិនមែនជារឿងអន់ថោកអ្វីនោះទេ សំខាន់ អាចរក្សាទំនាក់ទំនងឱ្យល្អវិញបាន។ ការរៀបចំ ឬមានកាដូអ្វីដើម្បីពញ្ញាក់អារម្មណ៍គូស្នេហ៍ គឺជាការបន្ទន់ចិត្តដ៏ល្អបំផុត នោះវាបញ្ជាក់ថា យើងព្រមអន់ ព្រមចាញ់ ព្រោះតែសេចក្ដីស្រឡាញ់ និងមានចិត្តចង់ថែរក្សាទំនាក់ទំនងមិនឱ្យបែកបាក់។

65236

៣. ចេះរក្សាភាពស្ងៀមស្ងាត់ ហើយញ៉ាំឱ្យឆ្អែត

នៅពេលដែលទំនាក់ទំនងរវាងគូស្នេហ៍បានកើតឡើង រឿងដែលអ្នកគួរធ្វើគឺ រក្សាភាពស្ងៀមស្ងាត់រៀងៗខ្លួន បើមិនដូច្នោះទេ បញ្ហាធំនឹងកើតមានឡើង បើអ្នកនៅតែបន្តសួរនាំរកខុសត្រូវទាំងដែលអារម្មណ៍កំពុងតែខឹងសម្បារ។ ហើយការស្ងៀមស្ងាត់ ជាមួយនឹងការញ៉ាំឱ្យបានឆ្អែត គឺជារឿងដែលល្អបំផុត ព្រោះមនុស្សយើងនៅពេលដែលបានញ៉ាំឆ្ងាញ់ ញ៉ាំឆ្អែត គឺតែងតែមានអារម្មណ៍ល្អ ស្រស់ថ្លាឡើងវិញ ដូច្នេះ ចាំពេលអារម្មណ៍ល្អ ចាំនិយាយគ្នាទៀត៕

65237

ប្រភព ៖ Tagsis

ប្រែសម្រួល ៖ ភី អេក