មនុស្សប្រុសដែលមានប៉ុន្មានចំណុចនេះ ទើបអាចមានវត្តមាននៅក្នុងវចនានុក្រមរបស់មនុស្សស្រីរឹងមាំ

មិនមែនឱ្យតែអ្នកស្អាត ឆ្លាត​ ពូកែ ឬកូនអ្នកមាន សុទ្ធតែអាចទាក់ចិត្តមនុស្សស្រីបាននោះឡើយ។ អ្វីដែលអ្នកមាននេះ គឺអាចយកបានតែចិត្តមនុស្សស្រីមួយចំនួនតែប៉ុណ្ណោះ ប៉ុន្តែបើនិយាយចំពោះមនុស្សស្រីរឹងមាំ មានចំណេះដឹងវិញនោះ ទោះអ្នកជាសេដ្ឋទៀត ក៏មិនអាចយកនាងធ្វើជាគូបានដែរ បើអ្នកគ្មានចំណុចមួយចំនួនដែលនាងចង់បាងន។

១. ទំនួលខុសត្រូវ

ជារឿងសំខាន់ណាស់ សម្រាប់អ្នកដែលជាកូនប្រុស គឺត្រូវមានទំនួលខុសត្រូវខ្ពស់បំផុត ព្រោះអ្នកជាសសរទ្រូងសម្រាប់គ្រួសារ ដូច្នេះហើយ អ្នកត្រូវដឹងថា ការទទួលខុសត្រូវគឺជាភារកិច្ចសំខាន់សម្រាប់អ្នក ជាពិសេសគឺ ចេះដឹងខុសត្រូវ និងប្រឈមមុខនឹងរឿងគ្រប់បែបយ៉ាង ដែលអាចឱ្យនាងដឹងបានថា រឹងមាំគ្រប់គ្រាន់ អាចឱ្យនាងពឹងផ្អែក ផ្ញើវាសនាបាន។

3625b35bd952d2def7c9806d027974cc601f009c

២. ចំណេះដឹងពិតប្រាកដ

មនុស្សចេះដឹងពិតប្រាកដ មិនមែនព្រោះតែបានរៀនចប់ថ្នាក់ មានសញ្ញាបត្រដាក់តាំងពេញផ្ទះនោះទេ តែជាចំណេះដឹងដែលអាចបង្កើនជាសមត្ថភាពក្នុងការ ធ្វើការ ឬរកស៊ីចិញ្ចឹមប្រពន្ធកូនបានឱ្យរស់នៅសុខស្រួល ដោយមិនភ័យខ្លាចនឹងខ្វះខាត ឬដុនដាបទៅថ្ងៃក្រោយ។

៣. សេចក្ដីថ្លៃថ្នូរ

កិត្តិយស និងភាពថ្លៃថ្នូរ ដែលអាចនាំឱ្យគ្រួសារមានមុខមាត់ក្នុងសង្គម មិនមែនប្រព្រឹត្តខ្លួនមិនល្អ នាំរឿងអាស្រូវ ពាក់ព័ន្ធនឹង ស្រីស្រាល្បែង នាំឱ្យមានឈ្មោះកខ្វក់ និងភាពថោកទាបដល់ខ្លួន និងក្រុមគ្រួសារនោះឡើយ។ បុរសថ្លៃថ្នូរ គឺជាបុរសដែលមិនបណ្ដែតបណ្ដោយខ្លួនឱ្យលិចលង់ក្នុងល្បែង ស្រី ស្រា លួចក្បត់ផិតប្រពន្ធកូន នាំឱ្យគ្រួសារបែកបាក់។

C090c050937fbf55719e21ac3f32e75e1f165543

៤. សីលធម៌ / ការគោរព

ជាមនុស្សដែលយល់ដឹងល្អអាក្រក់ ខុសនិងត្រូវ មានសីលធម៌ស្គាល់ចាស់ទុំ និងចេះគោរពមនុស្សជុំវិញខ្លួន មិនមែនអាងថាខ្លួនជាអ្នកមាន ជាសេដ្ឋី ឬរៀនសូត្រចេះដឹងច្រើន បែរជាមើលងាយអ្នកដទៃ ប្រមាថគេឯង អំនួតក្អេងក្ងានោះឡើយ។

៥. ភាពស្មោះត្រង់

សំខាន់គឺ ស្រឡាញ់ ស្មោះត្រង់ចំពោះដៃគូ អាចរួមសុខរួមទុក្ខ តស៊ូជាមួយគ្នារហូតដល់ចាស់រៀងៗខ្លួន ហើយសំខាន់ជាងនេះទៀតនោះគឺ មាននាងតែម្នាក់ គឺគ្រប់គ្រាន់ហើយ មិនមែនលឹបលលាក់លៀម ទៅមាននេះមាននោះ ទាក់ទងស្រីមិនរើសមុខនោះទេ។

D672c93385358f0e2d7ad743da2219603ee1f92b

៦. ហ៊ានលះបង់

ហ៊ានលះបង់ដើម្បីនាង មានចិត្តអង់អាចក្លាហាន ដែលអាចឱ្យនាងដឹងបានថា អ្នកជាបុរសអស្ចារ្យ ប្រៀបដូចជាប៉ារបស់នាងដែលហ៊ានលះបង់ និងធ្វើគ្រប់យ៉ាងដើម្បីកូនៗ។ សេចក្ដីក្លាហាន គឺជាមន្តស្នេហ៍ដ៏ទាក់ទាញបំផុតរបស់មនុស្សប្រុសហើយ តែមិនមែនក្លាហានដោយមិនដឹងក្បាលកន្ទុយ ប្រថុយដោយមិនចេះគិតពិចារណា បង្កបញ្ហាឱ្យគេខ្លាច មានតែរឿងនោះទេ។

៧. គោលដៅជីវិតពិតប្រាកដ

ច្បាស់ណាស់គឺ គោលដៅច្បាស់លាស់នៅក្នុងជីវិត ហ៊ានគិត ហ៊ានសម្រេចចិត្ត មានមុខរបរ ការងារ ការរកស៊ីច្បាស់លាស់ មានចំណូលចេញចូលពិតប្រាកដ ​ពិចារនោះគឺ អ្នកត្រូវតែមានសមត្ថភាព អាចរកលុយបានច្រើនជាងនាង ទើបអាចចិញ្ចឹម និងមើលថែនាងបានល្អ។

E7d5f4162945c66512b46128dca48fb35ae8e90f

ចំណុចទាំង៧ខាងលើនេះ មិនមែនមានន័យថា នាងពឹងផ្អែកលើអ្នក ឬត្រូវការឱ្យអ្នកចិញ្ចឹមនាងនោះទេ ប៉ុន្តែសម្រាប់មនុស្សស្រីដែលរឹងមាំ ក្លាហានម្នាក់ គឺនាងមានសមត្ថភាព និងលទ្ធភាពអាចមើលថែ និងចិញ្ចឹមខ្លួនឯងបានយ៉ាងល្អហើយ ដូច្នេះហើយ បើអ្នកចង់មានវត្តមាននៅក្នុងជីវិតនាង លុះត្រាតែអ្នកអាចរឹងមាំ ក្លាហាន និងរកចំណូលបានច្រើនជាងនាងសិន ទើបនាងអាចពិចារណា ក្នុងការទទួលយកអ្នក៕

F7ebfe54b9d1ce9eebe5c76c6fedc829607a06a2

F276703f1699ef4646a1f2a6189ba707e7cfd846

អត្ថបទ ៖​ ភី អេក

ក្នុងស្រុករក្សាសិទ្ធ