ភាគច្រើននៃមនុស្សស្មោះត្រង់ ច្រើនតែត្រូវគេបោកប្រាស់ មិនថា លុយកាក់ ឬមនោសញ្ចេតនា

ហេតុអ្វីមនុស្សល្អៗ ស្មោះត្រង់ ច្រើនតែត្រូវគេបោកប្រាស់ មិនថាក្នុងរឿងលុយកាក់ ឬមនោសញ្ចេតនាទេ ពេលខ្លះមានអារម្មណ៍ថា ធ្វើជាមនុស្សល្អ មនុស្សស្មោះត្រង់ បានត្រឹមតែជាជនរងគ្រោះ ចាំការធ្វើបាបពីមនុស្សមួយចំនួនដែលមានគំនិតមិនល្អតែប៉ុណ្ណោះ ប៉ុន្តែ បើឱ្យបោះបង់ភាពស្មោះត្រង់ និងអំពើល្អ ហើយធ្វើជាមនុស្សអាក្រក់ ទៅបោកប្រាស់គេវិញ បែរជាមិនអាចធ្វើបាន ចុងក្រោយ បានត្រឹមតែបន្តធ្វើជាមនុស្សស្មោះត្រង់ សម្រាប់គេបោកប្រាស់ដដែល។

74602842_947772705663427_8911831376450964172_o

ពេលខ្លះពិតជាខឹងនឹងគេ ជួនកាលក៏មានអារម្មណ៍ថាស្អប់ខ្លួនឯង ដែលតែងតែល្អ ស្មោះត្រង់ តែប៉ះចំតែមនុស្សដែលកុហក បោកប្រាស់ទៅវិញ ហេតុអ្វីទៅ? ហើយរឿងដែលស្អប់ខ្លួនឯងបំផុតនោះគឺ មិនអាចធ្វើជាមនុស្សអាក្រក់ មិនអាចធ្វើអាក្រក់ បោកប្រាស់អ្នកណា ព្រោះវាមិនមែនជាចរិតពិតពីធម្មជាតិរបស់ខ្លួនឯង មិនថាគេធ្វើបាប ឬធ្វើបាបគេ វាសុទ្ធតែជាអារម្មណ៍ដែលពិបាកទទួលយកទាំងអស់។

105591469_947772678996763_3264454785622127046_o

មនុស្សល្អ មនុស្សស្មោះត្រង់ ងាយនឹងត្រូវគេបោកប្រាស់ និងធ្វើបាប ក៏ព្រោះតែសេចក្ដីល្អតែងតែមានចំពោះមនុស្សទាំងអស់ ទឹកចិត្ត ភាពស្មោះត្រង់ ក៏ព្រោះតែការឱ្យតម្លៃដល់ការរាប់អាន ហេតុនេះហើយ ដែលធ្វើឱ្យមនុស្សស្មោះត្រង់ភាគច្រើន ក្លាយជាជនរងគ្រោះបានយ៉ាងងាយ។ ប៉ុន្តែទោះជាយ៉ាងណា មនុស្សដែលមានភាពស្មោះត្រង់ពីកំណើត គ្មានថ្ងៃបោះបង់អំពើល្អនោះឡើយ ព្រោះថា អំពើល្អ រមែងធ្វើឱ្យមានក្ដីសុខ ហើយអំពើល្អ នឹងធ្វើឱ្យមនុស្សជាច្រើនចងចាំយើងជារៀងរហូត៕

105969068_947772672330097_8456940018796953602_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ