ពីមួយថ្ងៃទៅមួយថ្ងៃ នៅពេលដែលមនុស្សពីរនាក់ទាក់ទងគ្នា នោះនឹងមានរឿងប្លែកៗ ប្រែប្រួលផ្លាស់ប្ដូរជាបន្តបន្ទាប់។ ប៉ុន្តែក្នុងនោះដែរ រមែងមានភាពស្រស់ស្អាតនៃទំនាក់ទំនងជាច្រើន ដើម្បីបិទបាំងនូវបញ្ហាមួយចំនួនផងដែរ។ យ៉ាងណាមិញ បើសិនស្នេហារបស់អ្នក មានចេញនូវមុខសញ្ញាមួយចំនួនដូចខាងក្រោមនេះ នោះមានន័យថា អ្នកមិនគួរបន្តទំនាក់ទំនងទៀតឡើយ ព្រោះថា វាមិនមានភាពប្រសើរកើតឡើងនោះទេ។
១. នៅជាមួយគ្នាមានតែរឿងមិនសប្បាយចិត្ត
ជាការពិត មនុស្សដែលស្រឡាញ់គ្នា គេពិតជាសប្បាយចិត្តណាស់គ្រប់ពេលដែលបាននៅជាមួយគ្នា គឺមានតែសំណើរ សើចក្អាកក្អាយ គេចេះបង្កើតបរិយាកាសឱ្យក្លាយជាមានន័យ មិនមែនជួបគ្នាពេលណាក៏មានតែរឿងឈ្លោះប្រកែក និងបញ្ហាគ្រប់ពេលនោះទេ នៅជាមួយគ្នា មិនមានរឿងល្អ មានតែរឿងធ្វើឱ្យមិនសប្បាយចិត្ត។ បើអ្នករកឃើញថាមានសញ្ញានេះ នោះបញ្ចាក់ថា ទំនាក់ទំនងរបស់អ្នកចាប់ផ្ដើមប្រែប្រួលទៅជាអាក្រក់ហើយ។
២. មិនដែលធ្វើតាមអ្វីដែលបានសន្យា
ក្នុងទំនាក់ទំនងស្នេហា ការទាក់ទងគ្នា គេមិនឱ្យសន្យាច្រើនពេកទេ ព្រោះមនុស្សបើស្រឡាញ់គ្នា គិតមានអនាគតនឹងគ្នាមែន គេត្រូវតែធ្វើអ្វីៗដើម្បីគ្នា ដោយមិនបាច់និយាយអ្វីទាំងអស់។ តែផ្ទុយទៅវិញ បើគេបានតែសន្យា តែមិនដែលធ្វើអ្វីឱ្យចេញជាសាច់ការនោះ គឺឈប់ទាក់ទងគេទៅ ព្រោះមនុស្សនេះ នឹងនៅតែបែបហ្នឹង គ្មានថ្ងៃកែប្រែនោះឡើយ។
៣. អស់អារម្មណ៍ សូម្បីតែឈ្លោះគ្នា
ឈ្លោះគ្នាតិចៗទើបសប្បាយ តែបើដល់ពេលដែលអ្នកមានអារម្មណ៍ថាហត់នឿយនឹងការឈ្លោះប្រកែកគ្នាហោយនោះ មានន័យថា អ្នកទាំងពីរគឺ អស់អារម្មណ៍ចំពោះគ្នាហើយ លែងមានមនោសញ្ចេតនានឹងគ្នា គឺមានន័យថា លែងមានចិត្តឱ្យគ្នាដូចមុន។
៤. មិនដែលជឿជាក់លើទំនាក់ទំនង
គ្មានអ្វីដែលល្អប្រសើរ ទាក់ទងគ្នាកាន់តែយូរ កាន់តែមិនចុះសម្រុង មិនអាចមើលឃើញនូវអនាគតមួយដ៏ល្អជាមួយគ្នាបាន តែងតែដាក់ការសង្ស័យលើគ្នា គ្មានភាពជឿជាក់លើទំនាក់ទំនង មិនមានបែបផែនច្បាស់លាស់សម្រាប់ទំនាក់ទំនងមួយនេះ នេះហើយជាបញ្ហា នោះមានន័យថា ការទាក់ទងគ្នាយូរទៅ ក៏រឹតតែគ្មានន័យ ដូច្នេះកុំបន្តទំនាក់ទំនងអី នាំតែខាតពេលវេលាតែប៉ុណ្ណោះ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ