ខ្ទេចខ្ទីអស់ហើយគ្មានសល់ទេ! សត្វខ្ទីងមួយក្បាលត្រូវបានគេលួចសម្លាប់នៅឯខេត្តពោធិ៍សាត់

យោងតាមគណនីហ្វេសប៊ុគបុរសម្នាក់ឈ្មោះ Mich Heang បានបង្ហោះរូបសាកសពខ្ទីងមួយក្បាល ដែលត្រូវបានគេសម្លាប់ ហើយសភាពសាកសពគឺត្រូវបានខ្ទេចខ្ទីគួរឱ្យស្ដាយស្រណោះ ដោយបានភ្ជាប់ជាមួយពាក្យពេចន៍មួយចំនួនបានឱ្យដឹងថា ៖

" សត្វខ្ទីង១ក្បាល់ត្រូវគេលួចសម្លាប់ទៀតហើយ "​

សត្វខ្ទីងដែលជាប្រភេទសត្វកម្រនៅកម្ពុជាត្រូវបានគេលួចសម្លាប់ និងពន្លះ​យកសាច់ មួយក្បាលទៀតហើយ នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស៕

ស្ថិតនៅ​ ខេត្តពោធិ៍សាត់​ / ២៣ មិថុនា ២០២០

នេះគឺជាសារមួយដែលបង្ហាញឱ្យឃើញពីការបំផ្លិចបំផ្លាញសត្វព្រៃ ដែលជាសត្វដ៏មានតម្លៃ និងកាន់តែហិនហោចបន្តិចម្ដងៗ នៅក្នុងទឹកដៃកម្ពុជាយើង។

ជារឿងដ៏គួរឱ្យសោកស្ដាយបំផុត ពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានឃើញនូវការសម្លាប់ ការបំផ្លាញសម្បត្តិធម្មជាតិ ក៏ដូចជាសត្វព្រៃជាច្រើននៅក្នុងប្រទេសកម្ពុជា ទង្វើបែបនេះពីមួយថ្ងៃទៅមួយថ្ងៃ យើងនឹងត្រូវបាត់បង់សម្បត្តិធម្មជាតិខ្ទេចអស់នៅថ្ងៃណាមួយ។

យ៉ាងណាមិញ យើងគួរតែរួមគ្នាថែរក្សា ការពារនូវសម្បត្តិធម្មជាតិរបស់ខ្មែរយើង កុំឱ្យបាត់បង់ឱ្យសោះ ចាប់ផផ្ដើមពីយើងទាំងអស់គ្នា៕

Screen Shot 2020 06 24 At 4.41.18 PM

104427417_731772277596109_7677235920241872420_n

104879792_731772184262785_1394945331724897324_n

105015080_731772317596105_7928303273902251167_n

106263358_731772227596114_402969938957467512_n

ប្រភពរូបភាព ៖ Mich Heang