ឃើញមនុស្សស្រីភាគច្រើន តែងតែខាំមាត់សង្កត់ចិត្ត អត់ទ្រាំជាមួយនឹងប្ដីមួយចំនួនដែលមានចរិតមិនល្អ ពាលា អាវាសែ តែនាងនៅតែស៊ូទ្រាំរួមរស់ជាមួយ ទាំងការឈឺចាប់ផ្លូវកាយ ទ្រុឌទ្រោមផ្លូវចិត្ត មនុស្សស្រីខ្លះ ទ្រាំស្ទើរតែពេញមួយជីវិតថែមទៀតផង នេះហើយជាភាពល្ងង់បំផុតរបស់មនុស្សស្រី។
តែអ្នកដឹងទេថា ហេតុអ្វីបានជាមនុស្សស្រីនាងទ្រាំល្ងង់ដល់ថ្នាក់នេះ ហេតុផលគឺមានតែមួយគត់ មិនមែនព្រោះតែនាងស្រឡាញ់ ងប់ងល់នឹងប្ដីចរិតមិនល្អនេះទេ តែក៏ព្រោះតែនាង មានចិត្តអាណិត និងគិតគូរដល់កូនខ្លាំងតែប៉ុណ្ណោះ។
- នាងមិនចង់ឃើញកូនត្រូវកំព្រា គ្មានឪពុកហៅ ទើបនាងនៅទ្រាំ។
- នាងមិនចង់ឃើញកូន បែកបាក់ទំនាក់ទំនងឪពុក ទើបនាងខំមាត់សង្កត់ចិត្ត។
- នាងមិនចង់ឆ្លើយនឹងសំណួរកូន ពេលកូនធំឡើង មិនចង់ឱ្យកូនមានបញ្ហាផ្លូវចិត្ត។
- នាងមិនចង់ឱ្យកូន មានគម្លាតរវាងមិត្តភក្តិ អ្នកជុំវិញ ព្រោះតែត្រូវគេរើសអើងថាជាកូនគ្មានឪពុក ឬកូនម៉ែឪលែងលះគ្នា...។
ទោះយ៉ាងណា នាងក៏នៅតែទ្រាំ ស៊ូលំបាកកាយ ហត់នឿយចិត្ត តែម្នាក់ឯង ដឹងទេថា អារម្មណ៍ស៊ូទ្រាំនឹងជីវិតគូដែលមិនល្អ វាវេទនាផ្លូវចិត្តកម្រិតណា ស៊ូទ្រាំរងពាក្យប្រមាថ មើលងាយ និងសម្ពាធផ្លូវចិត្តជាច្រើន គ្រប់យ៉ាង ក៏ដើម្បីតែកូនម្នាក់នេះហើយ អារម្មណ៍អ្នកជាម្ដាយ ទើបយល់ច្បាស់ពីបញ្ហាមួយនេះ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក