បើរកមនុស្សស្រីគ្រប់ល័ក្ខ ប្រហែលពិបាកបន្តិចហើយ ព្រោះអូនជាមនុស្សស្រីដែល ៖
- ស្រាក៏អូនចេះផឹក តែផឹកចឹបតិចៗ មិនមែនប្រមឹកដូចឡាំយ៉ងទេ។
- ល្បែងក៏អូនចេះលេង តែមិនមែនលេងដល់អស់ទ្រព្យ លក់ទ្រព្យ យកល្បែងដាក់មុខនោះឡើយ លេងគេមានពេលលេងត្រឹមត្រូវ។
- ធម្មតាមនុស្សស្រីលើបណ្ដាញសង្គមហ្វេសប៊ុគ ផុសរូបតែងតែមានគេឯងចូលខំមិនលេង ជាពិសេសមានមិត្តប្រុសៗខំមិនសរសើរ ស្អាត អីជារឿងធម្មតា ហើយអូនលេងជាមួយគេក៏ជារឿងធម្មតា មិនមែនលេងលក្ខណៈឱ្យដៃ ដែលត្រូវឱ្យបងមកបិទសិទ្ធសូម្បីតែរឿងបែបនេះនោះទេ។
- រឿងធ្វើម្ហូប អូនដឹងថាអូនមិនពូកែ ព្រោះអូនមិនមែនជាមេចុងភៅ តែក៏អាចធ្វើញ៉ាំ អាចទទួលយកបាន។
- រឿងតុបតែងខ្លួន ក៏អូនតែងខ្លួនតាមពេលវេលា វារឿងធម្មតាទេ កុំតឹងតែងពេក ស្លៀកខ្លីតិចតួច កុំមុខក្រម៉ូវ អូនតែងខ្លួនស្អាត កុំខ្លាចអ្នកណាមកញ៉ែ បងគួរតែសប្បាយចិត្ត ដែលមានសង្សារ មានប្រពន្ធចេះរៀបចំខ្លួន មុខមាត់បងដូចគ្នា។
បើបងចង់បានមនុស្សស្រីគ្រប់ល័ក្ខ ប្រាកដជារកស៊ីមិនទាន់គេទេ ព្រោះស្រីគ្រប់ល័ក្ខ ធ្វើអ្វីក៏យឺតយ៉ាវដែរ ហើយនៅតែក្នុងផ្ទះ សម័យនេះហើយ រកមនុស្សស្រីគ្រប់ល័ក្ខ មានចំណុចល្អឥតខ្ចោះ៩៩ចំណុចនោះ គ្មានទេ សំខាន់កុំឱ្យតែជាស្រីកញ្ចើធ្លុះ មិនចេះទុកដាក់ ផិតក្បត់ដូចកាកីទៅបានហើយ៕
#មនុស្សចុងក្រោយ