ចឹងតើបានជាប្រុសៗចូលចិត្តក្បត់មិត្តស្រី ប៉ុន្តែមិនចង់ឲ្យមិត្តស្រីធ្វើទង្វើបែបនោះដាក់ខ្លួនវិញ

នៅក្នុងយុគសម័យទំនើបនេះសម្រាប់ការស្វែងរកស្នេហាស្មោះត្រង់ពិតជារឿងមួយដែលពិបាកខ្លាំងណាស់ វាប្រៀបដូចជាការស្វែងរកម្ចុលក្នុងបាតសមុទ្រដូច្នេះដែរ។ ប៉ុន្តែ យ៉ាងណាមិញក៏មានគូស្នេហ៍ជាច្រើនគូដែលបានជួបជាមួយនឹងដៃគូពិតប្រាកដរបស់ខ្លួន។ ទន្ទឹមនឹងនេះដែរក៏មានប្រិយមិត្តមួយចំនួនតែងតែមានការងឿងឆ្ងល់ថា ហេតុអី្វបានជាមិត្តប្រុសរបស់ខ្លួនចូលចិត្តក្បត់ចិត្តមិត្តស្រីទៅលួចលាក់ពាក់ព័ទ្ធជាមួយនារីផ្សេង ប៉ុន្តែព្យាយាមហាមឃាត់ដាច់ខាតមិនឲ្យមិត្តស្រីរបស់ខ្លួនប្រព្រឹត្តិនូវទង្វើបែបនោះដាក់ខ្លួនវិញឡើយ? ដូច្នេះថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកទៅកាន់អ្នកទាំងអស់គ្នាពីមូលហេតុខ្លះៗដែលនាំឲ្យមិត្តប្រុសរបស់អ្នកគិតយ៉ាងនោះ។

100099799_115814260147616_6676486675486474240_o

១. ព្រោះគាត់ជាមនុស្សប្រុស

មិនថាសង្គមខ្មែរ ឬបរទេសនោះទេ មនុស្សប្រុសតែងតែជាភេទដែលត្រូវបានគេលើកតម្កើងជាងមនុស្សស្រី ព្រោះថាមនុស្សប្រុសជាអ្នកដឹកនាំ និងមិនមែនជាអ្នកពរពោះកូន។ ហេតុដូច្នេះបើទោះបីជាគាត់មានសម្ព័ន្ធភាពផ្លូវភេទ ឬទំនាក់ទំនងច្រើនជាមួយនារីផ្សេងៗ គ្នា ប៉ុន្តែវាក៏ហាក់បីដូចជាមិនមែនជារឿងធំដុំសម្រាប់គាត់នោះឡើយ។ ដូចពាក្យស្លោកមួយដែលបានលើកឡើងថា មនុស្សប្រុសជាមាសទឹកដប់ មិនដូចជាមនុស្សស្រីនោះទេ។ ផ្ទុយទៅវិញបើមនុស្សស្រីជាទីស្រឡាញ់របស់គាត់ហ៊ានប្រព្រឹត្តិនូវទង្វើទាំងអស់នោះដាក់គាត់វិញ គាត់នឹងចាប់ផ្តើមគិតថានាងមិនមែនជានារីល្អ ហើយវាអាចប៉ះទង្គិចមកកាន់ ផ្លូវចិត្តរបស់គាត់ធ្ងន់ធ្ងរជាងអ្វីដែលគាត់បានធ្វើដាក់នាង។ ដោយហេតុថាការដែលគាត់ចេះតែទៅចែចង់នារីដទៃផ្សេងទៀតអាចបណ្តាលមកពីការសប្បាយមួយគ្រា និងចំណង់ដែលចង់បានត្រឹមមួយពេលៗតែប៉ុណ្ណោះ។

J2lQJm

-->

២. បាត់បង់សេចក្តីស្រឡាញ់ពិតប្រាកដ

មនុស្សស្រីជាប្រភេទមនុស្សដែលស្រឡាញ់មួយដឹងមួយ ហេតុដូច្នេះប្រសិនបើនាងបានសម្រេចចិត្តដើរទាក់ទងជាមួយបុរសផ្សេងទៅហើយ វាក៏បញ្ជាក់ឲ្យឃើញផងដែរថាមិត្តប្រុសរបស់នាងកំពុងតែមិនបានទទួលស្នេហាស្មោះត្រង់ពីនាងតទៅទៀតឡើយ។ ហើយប្រសិនបើទង្វើដែលអ្នកបានធ្វើដាក់នាងចំនួន ១០ដង នាងក៏អាចនឹងធ្វើត្រឡប់ទៅកាន់អ្នកវិញចំនួន ១០០ដងឯណោះ។ វាប្រហែលជាការសងសឹកដែលមនុស្សស្រីចូលចិត្តធ្វើដាក់មនុស្សប្រុសយ៉ាងធ្ងន់ធ្ងរ។

100554020_115814233480952_2462588914423037952_o

៣. ប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ

នៅពេលដែលមនុស្សប្រុសដឹងថា មនុស្សស្រីជាទីស្រឡាញ់របស់ខ្លួនបានប្រព្រឹត្តិនូវទង្វើផិតក្បត់ដាក់គាត់ វានឹងធ្វើឲ្យគាត់មានអារម្មណ៍ឈឺចាប់ និងពិបាកទទួលយកយ៉ាង ខ្លាំងក្នុងបេះដូង។ ហេតុដូច្នេះបានជានៅពេលដែលមនុស្សប្រុសដឹងការពិតថាមនុស្សជា ទីស្រឡាញ់ផិតក្បត់លួចលាក់តាមខ្លួនធ្វើឲ្យគាត់មានអារម្មណ៍មិនល្អកើតមានឡើងចំពោះខ្លួនឯង។

សរុបរួមមកវិញសេចក្តីស្នេហាអាចមានទាំងរឿងល្អ និងមិនល្អកើតមានឡើង ហេតុដូច្នេះ ប្រសិនបើអ្នកកំពុងតែប្រឈមមុខនឹងទង្វើផិតក្បត់របស់ដៃគូ។ អ្វីដែលអ្នកគួរតែធ្វើមិនមែនជាការសងសឹកដោយប្រព្រឹត្តិនូវទង្វើទាំងអស់នោះត្រឡប់ទៅកាន់គាត់វិញនោះទេ អ្នកគួរតែដោះស្រាយវាដោយសន្តិវិធីវិញប្រសើរជាងការធ្វើរឿងបែបនោះ៕

101181756_115814346814274_6306059640425676800_o

ប្រភព: PsychologyToday / Insider

អត្ថបទដោយ: កញ្ញា ដាំ សុវណ្ណៈរ៉ា (ក្នុងស្រុក)